៥ ឈុតពី ពេជ្រ សូលីកា ក្នុងថ្ងៃមង្គលការ ទេព បូព្រឹក្ស ទាំងបុរាណ និងសម័យមួយណាក៏សមសួនដែរ!

ចូលរួម​មង្គលការ​មិត្ត​សម្លាញ់​តារា​ចម្រៀង ពេជ្រ សូលីកា លេង​ខ្លួន​មួយ​ទំហឹង​តែ​ម្ដង។ មើល​ស្ទើរ​ភ្លឹក​នៅ​ពេល​តារា​ចម្រៀង​ច្រៀង​តែ​បទ Sad រូប​នេះ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ និង​លេច​ធ្លោ​ក្នុង​ពិធី​មង្គល​ការ​តារា​ចម្រៀង ទេព បូព្រឹក្ស និង​លោក ជី ដេវីត។

តារា​ចម្រៀង​ដែល​រក្សា​បាន​តំណែង​​​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​អ្នក​នាង ពេជ្រ សូលីកា បាន​បង្ហាញ​វត្តមាន​ក្នុង​មង្គល​ការ​តារា​ចម្រៀង ទេព បូព្រឹក្ស កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​ទាំង​ពីរ​ត្រូវ​បាន​មហាជន​ដឹង​ថា​ជា​មិត្ត​ល្អ​នឹង​គ្នា​មិន​ក្រោម ១០ ឆ្នាំនោះទេ ខណៈ​អ្នក​ទាំង​ពីរ​រាប់អាន​គ្នា​តាំង​ពី​ថ្នាក់​ទី ៨ មកម្ល៉េះ។

មុន​ថ្ងៃ​ចូល​រោង​អ្នក​នាង ពេជ្រ សូលីកា បាន​ឆ្លៀត​មក​មិត្ត​សម្លាញ់​ក៏​ដូច​ជា​បង្ហាញ​អារម្មណ៍​រំភើប​ពេល​បាន​ឃើញ​មិត្ត​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ជីវិត​​បាន​រៀបការ​ជាមួយ​មនុស្ស​ដែល​អាច​កាន់​ដៃ ​និង​មើល​ថែ​គ្នា​១​ជីវិត​បែប​នេះ។ នៅក្នុងថ្ងៃកម្មវិធី ម្ចាស់បទ «ថែការចងចាំ» រូបនេះ​បាន​សម្រក់​ទឹក​ភ្នែក​ជា​ច្រើន​ដំណក់​នៅ​លើ​ផែនថ្ពាល់​ដ៏​ផូរផង់ អម​ជាមួយ​ក្ដី​រំភើបនៅ​ក្នុង​ចិត្ត​ដែល​ធ្វើឱ្យកូនក្រមុំ​​រំជួល​ចិត្ត​ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​ជាប់​ដូច​គ្នា។

ក្រឡេក​មក​មើល​ឈុត​ដែល​តារា​ស្រី​រូប​នេះ​បាន​ស្លៀក​ចូលរួម​កម្មវិធី​មង្គល​ការ​មិត្ត​សម្លាញ់ ​គឺ​ពិត​ជា​ស្រស់​ស្អាត​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​មិន​លាន់​មាត់​សរសើរមិនបាន​នោះ​ទេ។ គួប​ផ្សំ​ជាមួយ​ផ្ទៃ​មុខ​ដ៏​​ស្រស់​ស្អាត ​និង​ការ​តុប​តែង​កាយ​យ៉ាង​សម​សួន​ផង​ទៀត​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​នាង ពេជ្រ សូលីកា កាន់​តែ​លេច​ធ្លោ​នៅ​ក្នុង​កម្មវិធីតែម្ដង។ ដោយ​ឡែក សម្លៀកបំពាក់ទាំង ៥ ឈុតនេះត្រូវ​បាន​ស្លៀកក្នុងកម្មវិធីចូលរោងជ័យ កម្មវិធីហែរជំនូន និងកម្មវិធីជួបជុំនាពេលរាត្រី៕

មក​មើល​ឈុត​ស្អាតៗ​ទាំង ៥ ឈុត​របស់ ពេជ្រ សូលីកា ក្នុង​មង្គល​ការ ទេព បូព្រឹក្ស៖

ឈុតទី ១

ឈុតទី ២

ឈុតទី ៣

ឈុតទី ៤

ឈុតទី ៥

រូបភាព៖Pich Solikah



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *