ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ ជាពិសេសការថតម៉ូដសម្អាងការតែម្តង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង រាជនីសម្រស់រូបនេះពុំធ្លាប់មានឱកាសបង្អួតសម្រស់ដ៏ផូរផង់ ជាតួអង្គទេវតាឆ្នាំថ្មីនោះឡើយ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះមានទំនោរលើការតុបតែងតួអង្គទេវតាយ៉ាងព្រោងព្រាតក៏ពិតមែន។
យ៉ាងណាមិញ ការ update ថ្មីបានកើតឡើងហើយ ក្រោយគេប្រទះឃើញរូបថតជាច្រើនសន្លឹកដែល នីសា តុបតែងតួអង្គទេវតានាម «មហោទរាទេវី» សម្រាប់មហាសង្រ្កាន្ត ព.ស ២៥៦៨ ត្រូវនឹង គ.ស ២០២៤។



រូបភាព៖ fb page Sokun Nisa
តារាចម្រៀងដែលគ្រប់គ្នាឱ្យរហ័សនាម រាជនីសម្រស់ រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការយ៉ាងខ្លីថា «នេះជាលើកទីមួយដែលខ្ញុំមានឱកាសបានតែងជាឈុត ទេវតា»និងបានថ្លែងអំណរគុណដល់បុគ្គលសំខាន់ ៣ ដែលជ្រោមជ្រែងឱ្យនាងមានឱកាសថតតួអង្គទេវតាឆ្នាំថ្មី រួមមាន៖ ទី១ ហាងកាត់ដេរ Sothea Ny Tailor (Aomrong Roth), ទី២ Lux Salon&Studios និងទី៣ Sangkran Creative Lab។
តារាចម្រៀងសំឡេងផ្អែមរូបនេះ ពិតជាស្រស់ស្អាតខ្លាំង មើលទៅស្រគត់ស្រគំ ទន់ភ្លន់ ក្នុងតួអង្គតំណាងទេវតាឆ្នាំថ្មី នាម «មហោទរាទេវី» សូម្បីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗ ក៏នាំគ្នាសរសើរពីភាពស្រស់ស្អាតរបស់តារាចម្រៀងរូបនេះគ្រប់ៗគ្នាផងដែរ៕



រូបភាព៖ fb page Sangkran Creative Lab
























Account
Security
Favourite Content