G-Dragon ទម្លាយមូលហេតុចាកចេញពីផលិតកម្ម SM ហើយទៅចូល YG ជំនួសវិញ ទោះខំហ្វឹកហាត់អស់ ៥ ឆ្នាំ

កំលុងពេលបង្ហាញខ្លួនកាលពីពេលថ្មីៗ ក្នុងកម្មវិធី You Quiz on the Block តារាចម្រៀងរ៉េបកូរ៉េ G-Dragon បាននិយាយអំពីរឿងមួយដែលអ្នកគាំទ្រមិនសូវបានដឹងពីលោក គឺរឿងដែលលោកហ្វឹកហាត់នៅ SM Entertainment មុនពេលចូលរួមជាមួយ YG ។

បង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ខ្លួនផង G-Dragon បានបើកចំហបន្តិចអំពីដំណើរដើមទងដែលខ្លួនបានចូលផលិតកម្ម SM Entertainment ដោយរំឭកទៅកាលចូលប្រឡូកសិល្បៈដំបូងបំផុត តារាវ័យ ៣៦ឆ្នាំបានចែករំលែកថា លោកធ្លាប់ជាតារាសម្ដែងកុមារនៅលើកម្មវិធី Bbo Bbo Bbo របស់ប៉ុស្តិ៍ MBC និងបានចូលរួមជាមួយក្រុម “Little Roo’Ra” ដែលជាក្រុមរាំកុមារដ៏ពេញនិយមនៅពេលនោះ។

ទោះបីជាបានចំណាយពេលហ្វឹកហាត់ជាមួយ SM ក៏ដោយ ប៉ុន្តែ G-Dragon មិនបានឃើញផ្លូវច្បាស់លាស់ដើម្បីឆ្ពោះទៅមុខនៅក្នុងក្រុមហ៊ុននោះទេ។ យូរៗ ទៅលោកក៏មានអារម្មណ៍ថាសក្តានុពលរបស់ខ្លួនត្រូវបានប្រើប្រាស់តិច ហើយមិនអាចស្រមៃមើលអនាគតនៅក្នុងក្រុមហ៊ុនបានឡើយ។ នៅទីបំផុត លោកបានសម្រេចចិត្តចូលប្រលូកវិស័យរ៉េប ដោយជឿថាវិស័យនេះនឹងអាចផ្ដល់ទិសដៅថ្មីសម្រាប់លោក។យ៉ាងណាមិញ ការចូលប្រលូកក្នុងផលិតកម្ម SM Entertainment បានកើតឡើងដោយចៃដន្យ ដោយនៅពេលធ្វើដំណើរកម្សាន្តជិះស្គីជាលក្ខណៈគ្រួសារ លោកបានចូលរួមក្នុងការប្រលងរាំនៅរមណីយដ្ឋាននោះហើយ ពិធីករក្នុងកម្មវិធីនោះ គឺស្ថាបនិកផលិតកម្ម SM លោក Lee Soo Man តែម្ដង ដូច្នេះហើយក្រោយការប្រលង លោកក៏មានឱកាសចុះកុងត្រាក្នុងនាមជាអ្នកហ្វឹកហាត់។

បញ្ជាក់ថា៖ “ខ្ញុំបានហ្វឹកហាត់ជាមួយ SM អស់រយៈពេលប្រាំឆ្នាំ ប៉ុន្តែពេលសម្លឹងមើលអ្នកហ្វឹកហាត់រៀមច្បង ខ្ញុំដឹងច្បាស់តែម្ដងថាខ្ញុំមិនស័ក្ដិសមនឹងនៅទីនោះទេ។ យូរៗទៅ ពួកគេលែងសូវទាក់ទងមកខ្ញុំ ហើយខ្ញុំក៏មិនអាចរកឃើញផ្លូវដើរនៅទីនោះដែរ។ ខ្ញុំ​​គិត​ថា​ខ្ញុំ​ត្រូវ​តែ​រៀន​អ្វី​ផ្សេង​ទៀត ដូច្នេះ​ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​រៀន​រ៉េប”។

ការខិតខំលើវិស័យរ៉េបបាននាំឱ្យលោកអាចចូលរួមក្នុងគម្រោងអាល់ប៊ុមមួយនៅអាយុ ១៣ឆ្នាំ ដោយលោកបានច្រៀងចម្រៀងមួយបទមានចំណងជើងថា “I’m Thirteen”។ គម្រោងនេះហើយបានក្លាយជាជំហានដំបូងរបស់លោកទៅកាន់ផលិតកម្ម YG Entertainment ដែលក្រោយមកលោកក៏បានបង្ហាញខ្លួនជាប្រធានក្រុម BIGBANG និងរក្សាការប្រឹងប្រែងកសាងស្នាដៃរហូតក្លាយជាតារា K-Pop ដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ