នៅជប៉ុនសេវា “លាឈប់ជំនួស” កំពុងពេញនិយម ខណៈអ្នកចង់លាឈប់ពីការងារតែមិនហ៊ាននិយាយជាមួយមេមានកាន់តែច្រើន

ការលាឈប់ពីការងារអាចជាបញ្ហាសម្រាប់មនុស្សជាច្រើនហើយវារឹតតែពិបាកសម្រាប់អ្នក introvert ឬ
មនុស្សដែលមិនសូវចេះនិយាយស្ដីនិងពូកែក្រែងចិត្ត
ដែលធ្វើឱ្យការដើរទៅប្រាប់មេថា

ដើម្បីដោះស្រាយបញ្ហាបែបនេះ
ក្រុមហ៊ុន “Exit” ដែលជាក្រុមហ៊ុនជប៉ុនបាន
បើកសេវាកម្ម “សុំលាឈប់ជំនួស” ដើម្បីបំពេញតម្រូវការ
របស់អតិថិជនទាំងអស់ឱ្យអាចលាលែងពីការងារដោយសន្តិភាពផ្លូវចិត្ត ឬអថិជនខ្លះដែលមានរឿងជាមួយមេ

“ខ្ញុំចង់លាឈប់” គឺជារឿងដ៏សែនពិបាក និងត្រូវប្រមូលភាពក្លាហានឱ្យបានច្រើន។

ហើយមិនចង់ត្រឡប់ទៅការិយាល័យវិញដើម្បីដាក់ពាក្យលាឈប់ ក្រុមហ៊ុន “Exit” ក៏ទទួលការងារនេះដែរដោយគិតតម្លៃសេវា ២០០០០ យ៉េន ឬប្រមាណ ១៤០ដុល្លារ។

ដំណើរការ "លាឈប់ជំនួស"ចាប់ផ្តើមនៅពេលដែលអតិថិជនទាក់ទងនិងបង់ថ្លៃសេវា បន្ទាប់មក ខាងក្រុមហ៊ុននឹងដំណើរការលិខិតលាលែងពីតំណែងក្នុងនាមអតិថិជន រួមទាំងទៅចរចាយ៉ាងណាឱ្យអតិថិជនរបស់ពួកគេអាចលាឈប់ពីការងារភ្លាមៗ ដោយមិនចាំបាច់ត្រឡប់ទៅធ្វើការម្តងទៀត។

ត្បិតតែជាអាជីវកម្មដ៏ប្លែកពិតមែន ប៉ុន្តែក្រុមហ៊ុន Exit ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានជួយអតិថិជន ១ម៉ឺននាក់ឱ្យលាឈប់ពីការងារបានជោគជ័យរៀងរាល់ឆ្នាំ ហើយគំរូអាជីវកម្មរបស់ Exit ត្រូវបានក្រុមហ៊ុនផ្សេងទៀតធ្វើតាម រហូតមានក្រុមហ៊ុន ២០ទៀតបានបើកបម្រើសេវាកម្មនេះ និងបានក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍នៅប្រទេសជប៉ុន គួបផ្សំនឹងចំនួនមនុស្សដែលចង់ឈប់ពីការងារមានកាន់តែច្រើនបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ទៀតធ្វើឱ្យអាជីវកម្មមួយនេះរីកចម្រើនកាន់តែខ្លាំង។

លោក Niino Toshiyuki ស្ថាបនិកក្រុមហ៊ុន Exit បាននិយាយថា លោកបានបង្កើតក្រុមហ៊ុននេះដោយសារបទពិសោធន៍លំបាករបស់លោកនៅពេលលាឈប់ពីការងារ។ កាលពីប៉ុន្មានឆ្នាំមុន លោកចង់លាឈប់ពីការងារដោយសារតែមិនសប្បាយចិត្តប៉ុន្តែក៏ត្រូវប្រឈមមុខនឹងសម្ពាធពីមេដែលព្យាយាមធ្វើឱ្យគាត់មានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬត្រូវបន្តធ្វើការ ដើម្បីរង់ចាំឱ្យការលាឈប់មានប្រសិទ្ធភាពដែលក្នុងរយៈពេលនោះ នឹងមានការប្រឹងប្រែងបញ្ចុះបញ្ចូលបុគ្គលិកឱ្យបន្តធ្វើការ និងលុបចោលការលាឈប់។

“និយោជកនៅក្នុងប្រទេសជប៉ុនជារឿយៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុស និងខ្មាសអៀន ប្រសិនបើអ្នកចង់ចាកចេញពីក្រុមហ៊ុនដែលអ្នកបានចូល ធ្វើការតិចជាងបីឆ្នាំ” លោក Niino និយាយ។

លោកបន្តថា អតិថិជនរបស់ Exitតែងតែចូលមកក្នុងហេតុផលពីរយ៉ាងគឺ៖ ១មួយពួកគេមិនមានទំនុកចិត្តក្នុងការប្រឈមមុខនឹងនិយោជករបស់ពួកគេក្នុងការលាលែងពីតំណែង
២ហើយហេតុផលទីពីរគឺពួកគេមានអារម្មណ៍
ថាខ្លួនខុសដែលចាកចេញ ដោយសារតែពួកគេមានអារម្មណ៍ថាខ្លួនក្បត់និងបោះបង់ក្រុមហ៊ុន។

ស្ថាបនិកក្រុមហ៊ុន Exit ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ថា សម្រាប់អ្នកខ្លះ ការឈប់ពីការងារមិនខុសពីការប្រព្រឹត្តអំពើបាបនោះទេ។វាដូចជាពួកគេបានធ្វើកំហុសដ៏គួរឱ្យភ័យខ្លាច។
ខណៈពេលដែលមនុស្សមួយចំនួនចង់លាឈប់ពីការងារ
ដោយសារតែមិនចូលចិត្តមេ ប៉ុន្តែពួកគេខ្លាចខ្លាំងមិន ហ៊ាន
និយាយការពិតហើយក៏ត្រូវរកហេតុផលផ្សេងទៀតមកជំនួស
ដូចជាត្រូវចាកចេញទៅមើលថែទាំគ្រួសារ”។

ធម្មតា ការលាឈប់របស់បុគ្គលិកត្រូវបានស្នើសុំឱ្យបញ្ជាក់ពីមូលហេតុ
នៃការលាឈប់ដើម្បីឱ្យនិយោជក
និងក្រុមហ៊ុនកែលម្អ និងទប់ស្កាត់ការលាឈប់របស់បុគ្គលិកនាពេលអនាគត។ ដូច្នេះការដែលបុគ្គលិកមិនប្រាប់ពីហេតុផលពិតនៃការលាឈប់ ធ្វើឱ្យក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាដោយផ្ទាល់បានទេ។

លោក Niinoដឹងរឿងនេះច្បាស់និងនិយាយថាអាជីវកម្មរបស់លោកនឹងជួយបុគ្គលិកអាចប្រាប់ពីមូលហេតុពិតនៃការចាកចេញ ហើយក្រុមហ៊ុនខ្លួនឯងនឹងបានទទួលព័ត៌មានដែលមានប្រយោជន៍ដើម្បីកែលម្អ ដូច្នេះហើយគ្មានភាគីណាដែលបាត់បង់ផលប្រយោជន៍ដោយសារសេវា
កម្មនេះទេ។

លើសពីនេះ ជប៉ុនក៏ត្រូវបានគេចាត់ទុកថា ជាកន្លែងកំណើតនៃជំងឺ “Karoshi Syndrome” ឬមរណភាពដោយសារការធ្វើការហួសកម្លាំងដែរ។ បញ្ហានេះមានសភាពធ្ងន់ធ្ងរមុនការរាតត្បាតជំងឺកូវីដ១៩។ ការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ១ ក្នុងចំណោមអ្នកធ្វើការ ៥នាក់នៅជប៉ុនមានហានិភ័យរងគ្រោះដោយសារជំងឺ Karoshi Syndrome ។ រដ្ឋាភិបាលជប៉ុនបានព្យាយាមធ្វើអន្តរាគមន៍តាមបណ្ដាក្រុមហ៊ុន ដើម្បីគ្រប់គ្រងសង្គមការងារដែលគ្មានមេត្តាមួយនេះ។

Niino បាននិយាយថា អតិថិជន Exit ជាច្រើនមានគំនិតចង់សម្លាប់ខ្លួន ព្រោះត្រូវធ្វើការក្នុងក្រុមហ៊ុនពួកគេមិនចង់ធ្វើហើយសេវាកម្មលាឈប់នេះបានជួយសង្គ្រោះជីវិតពួកគេឬយ៉ាងហោចណាស់ជួយពួកគេឈប់គិតអំពីរឿងសម្លាប់ខ្លួន។

“ខ្ញុំបានទទួលការកោតសរសើរច្រើនចំពោះការបង្កើតក្រុមហ៊ុននេះ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយណាស់ដែលខ្ញុំបានគ្រប់គ្រងក្រុមហ៊ុននេះអស់រយៈពេល ៦ ឆ្នាំ ប៉ុន្តែចំនួនអតិថិជនរបស់យើងនៅតែបន្តកើនឡើង។ មានន័យថាក្រុមហ៊ុន និយោជក និងសង្គមការងារនៅក្នុងប្រទេសជប៉ុនមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយខ្ញុំសោកស្ដាយដែលនិយាយថាទោះ ១០០ ឆ្នាំទៀត ខ្ញុំគិតថាវានឹងនៅតែដដែល» Niino បានពោលបញ្ចប់ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។