ភេសជ្ជៈស្រស់ៗ ៦ មុខដែលល្អបំផុតញ៉ាំមុនពេលហាត់ប្រាណ

មុនពេលហាត់ប្រាណ យើងគួរតែស្វែងរកអាហារ ឬភេសជ្ជៈណាមួយដែលអាចបំប៉នបន្ថែមដើម្បីបង្កើនកម្លាំង និងថាមពល។ ក្នុងចំណោមនោះ ភេសជ្ជៈដែលកិនពីផ្លែឈើ និងបន្លែស្រស់ៗក៏ត្រូវបានរាប់បញ្ចូលដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែរំលែកនូវភេសជ្ជៈស្រស់​ ៦ មុខដែលគួរញ៉ាំមុនហាត់ប្រាណ មិនត្រឹមបង្កើនថាមពលទេ ថែមទាំងសម្បូរសារធាតុចិញ្ចឹមទៀតផង៖

១. ទឹកផ្លែប៊ីតរូត

ផ្លែប៊ីតរូតគឺជាបន្លែសុខភាពមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។ សារធាតុនីត្រាតដែលនៅក្នុងផ្លែប៊ីតរូតអាចធ្វើឱ្យការធ្វើលំហាត់ប្រាណកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ នីត្រាតនឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​នីត្រាត​អុកស៊ីត​នៅ​ពេល​ចូលដល់ក្នុងរាងកាយដែលអាចជួយពង្រីកសរសៃឈាម ជួយដល់លំហូរឈាម និងបង្កើនការកន្ត្រាក់សាច់ដុំបានយ៉ាងល្អ។

២. ទឹកផ្លែប្ល៊ូបឺរី

ផ្លែប្ល៊ូប៊ឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិស្ករធម្មជាតិ។ សារធាតុចិញ្ចឹមក្នុងផ្លែឈើមួយប្រភេទនេះនឹងធ្វើឱ្យរាងកាយទទួលបាន polyphenols ដែល​មាន​ប្រសិទ្ធភាព​ជួយប្រឆាំង​រ៉ាឌីកាល់​សេរី និង​ទប់​ស្កាត់​ភាព​នឿយហត់​របស់​សាច់ដុំ​ក្រោយ​ពេល​ហាត់​ប្រាណ។ ​ប្រសិន​បើ​បន្ថែម​ជាមួយ​គ្រាប់ជី វា​នឹង​ធ្វើ​ឱ្យ​រាង​កាយ​កាន់តែទទួល​បាន​ប្រូតេអ៊ីន​ល្អ និង​ជាតិ​សរសៃ​ផង​ដែរ។

៣. តែបៃតង

តែបៃតងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិកាហ្វេអ៊ីន។ ការផឹកតែបៃតងប្រហែលមួយម៉ោងមុនពេលហាត់ប្រាណនឹងផ្តល់ថាមពលដល់យើង និងការពារយើងពីអារម្មណ៍នឿយហត់ផងដែរ។ យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Scandinavian Journal of Medicine & Science in Sports សារធាតុចំរាញ់ចេញពីតែបៃតងបានធ្វើការហាត់ប្រាណកាន់តែរលូន ក៏ដូចជាបង្កើនការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនទៀតផង។

៤. ទឹកដូង

ទឹកដូងគឺជាអេឡិចត្រូលីតធម្មជាតិដែលអាចជួយបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់ក្នុងអំឡុងពេលហាត់ប្រាណ និងជួយធ្វើឱ្យមានតុល្យភាពកំហាប់អេឡិចត្រូលីតក្នុងរាងកាយរបស់យើង។ ហើយលើសពីនេះ ការផឹកទឹកដូងក៏មានប្រសិទ្ធភាពក្នុងការផ្តល់ជាតិទឹកដល់រាងកាយឡើងវិញ បន្ទាប់ពីហាត់ប្រាណរួចផងដែរ។

៥. ទឹកក្រូច

ទឹកក្រូច​ស្រស់​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ធម្មជាតិ​។ វាអាចជួយផ្តល់ជាតិគ្លុយកូសដល់រាងកាយដែលជាសារធាតុចិញ្ចឹមដែលរាងកាយត្រូវការមុនពេលហាត់ប្រាណ។ ជាពិសេសសម្រាប់អ្នកមានទម្លាប់រត់ហាត់ប្រាណដោយសារវាអាចជួយបង្កើនថាមពល ប្រឆាំងអុកស៊ីតកម្ម និងការរលាកផ្សេងៗផងដែរ។

៦. ទឹកឪឡឹក

ទឹកឪឡឹកគឺជាភេសជ្ជៈដែលមានជាតិស្ករធម្មជាតិ ហើយសម្បូរទៅដោយលីកូពីន វីតាមីន A និងវីតាមីន C។ វាក៏ជាភេសជ្ជៈដែលជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីតផងដែរ។ ការផឹកទឹកឪឡឹកមុនពេលហាត់ប្រាណអាចជួយបង្កើនការអត់ធ្មត់ និងបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មបន្ទាប់ពីហាត់ប្រាណរួច។ ដូច្នេះយើងគួរតែផឹកទឹកឪឡឹកប្រហែល ៤៥ នាទីមុនពេលហាត់ប្រាណ ឬ ៥ ទៅ ១០ នាទីក្រោយពេលហាត់ប្រាណ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។