គ្រឿងផ្សំ៖
ពងមាន់ ៣ គ្រាប់
ប្រេងឆា ២ ស្លាបព្រាកាហ្វេ
ប័រ ១ ស្លាបព្រាកាហ្វេ
ស្ករត្នោត ១ ខាំ
ទឹកត្រី ៣០ ម.ល
ទឹកអំពិល ១០០ ម.ល
ខ្ទឹមក្រហមបំពង ១ ស្លាបព្រាបាយ
ស្លឹកខ្ទឹម (ហាន់ល្អិត)
វិធីធ្វើ៖
- ដំបូងយើងត្រូវយកទឹកអំពិលទុំ ទឹកត្រី និងស្ករត្នោតទៅកូរលើភ្លើងរហូតដល់រលាយសព្វចូលគ្នា។
- បន្ទាប់ពីរលាយហើយ យើងត្រូវប្រើភ្លើងតិចល្មមហើយរំងាស់ទឹកអំពិលទុំនោះរហូតដល់ឡើងខាប់បន្តិចរួចភ្លក់មើលថារសជាតិប៉ុណ្ណឹងបាន ឬនៅ។
- ក្រោយមកទៀត យកប្រេងចាក់ចូលខ្ទះឱ្យក្ដៅហើយដាក់ប័រចូល។
- បន្ទាប់ពីប័ររលាយហើយ យើងអាចគោះពងមាន់ចៀនបានតែមិនចាំបាច់ប្រែទេ។
- ចុងក្រោយចាក់ទឹកអំពិលទុំពីលើហើយរោយស្លឹកខ្ទឹម និងខ្ទឹមក្រហមបំពងជាការស្រេច៕






















Account
Security
Favourite Content