អ្នក​ចូលចិត្ត​វា​ត្រូវ​ប្រយ័ត្ន! នេះជាការពិត​ ១០​ យ៉ាងអំពី​តែគុជ​ ដែល​អ្នក​អាច​​មិន​ធ្លាប់​ដឹង​

តែ​គុជ​ ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​របស់​មនុស្ស​គ្រប់​ភេទ​ គ្រប់​វ័យ។​ រហូត​ដល់​អ្នក​ខ្លះ​ខ្វះ​តែគុជ​មិន​បាន​ ត្រូវ​តែ​ក្រេប​ឱ្យ​បាន​រាល់ថ្ងៃ។​ អត្ថបទ​មួយ​នេះ​ AMS ​នឹង​នាំ​មក​ជូន​អ្នក​នូវ​រឿង​ពិត​ទាំង​ ១០​ របស់​តែគុជ​ ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង។​

១០.​ ដើម​កំណើត​តែគុជ

មនុស្ស​ភាគច្រើន​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​ តែគុជ​មាន​ដើម​កំណើត​ពី​កោះ​តៃវ៉ាន់។​ មាន​ទ្រឹស្ដី​ពីរ​បាន​លើកឡើង​ពី​ដើម​កំណើត​តែគុជ។​ ទ្រឹស្ដី​ទីមួយ​បាន​និយាយ​ថា​ កាល​ពីមុន​ម្ចាស់​ហាង​លក់តែ​ម្នាក់​ បាន​ជាប់ចិត្ត​ជាមួយ​នឹង​បង្អែម​មួយ​មុខ​ដែល​ធ្វើ​ពីម្សៅ​ដំឡូងមី​ រាង​មូលៗ​ ច្រុបៗ ហើយ​គាត់​គិត​ថា​ បើ​ដាក់​ជាមួយ​តែ​ប្រហែល​ជា​ឆ្ងាញ់​ ទើប​បង្កើត​បាន​ជា​មីនុយ​ថ្មី​មួយ​ហៅថា​ តែគុជ។​ ប៉ុន្តែ​ទ្រឹស្ដី​នេះ​ស្ទើរតែ​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ​ ដូច្នេះ​ស្តាប់​ទៅ​មិន​គួរឱ្យ​ជឿ។​ រីឯ​ទស្សនៈ​មួយ​ទៀត​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ច្រើន​ជាង​ ដោយ​ផ្តើមចេញ​ពី​ម្ចាស់ហាង​តែ​មួយ​កន្លែង​ឈ្មោះថា​ Chun Shui Tang។​ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ហើយ​បាន​រក​ឃើញ​​ថា​ប្រជាជន​ជប៉ុន​និយម​ផឹក​កាហ្វេ​ទឹកកក​បន្ថែម​ទឹកដោះគោ​ជា​ខ្លាំង។​ បន្ទាប់​ពី​គាត់​ត្រឡប់​មក​តៃវ៉ាន់​វិញ​ ក៏​បាន​បន្ថែម​ទឹកដោះគោ​ទៅ​ក្នុង​ភេសជ្ជៈ​ក្នុង​ហាង​របស់​ខ្លួន​ ហើយ​វា​ប្រែ​ក្លាយ​ទៅ​ជា​ទឹកតែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក។​ បន្ទាប់​មក​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ផលិត​ផល​របស់​ ក្រុមហ៊ុន​ក៏​បាន​សាកល្បង​បន្ថែម​នំ​ Fen Yuan​ (នំ​ដែល​ធ្វើ​ពី​ម្សៅ​ដំឡូងមី​ ជា​គ្រាប់​តូចៗ​ ហើយ​ស្វិត)​ ចូល​ទៅ​ក្នុង​តែ​ទឹកដោះគោ​ដែរ។​ បន្ទាប់​ពី​យក​ភេសជ្ជៈ​ថ្មី​នេះ​ឱ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ភ្លក់​ លទ្ធផល​បង្ហាញ​ថា​ពួកគេ​ចូលចិត្ត​ជា​ខ្លាំង​ រហូត​ដល់​ក្រុមហ៊ុន​ផលិត​ចេញ​ហើយ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​ ១៩៨៨។​ ចាប់​ពី​ពេល​នោះ​មក​ តែ​គុជ​បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​តៃវ៉ាន់។​ សព្វថ្ងៃ​នេះ​ គេ​ទទួល​ស្គាល់​ថា​ហាង​ Chun Shui Tang​ ជា​ហាង​តែគុជ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក។​

៩.​ គ្រាប់​គុជ​ធ្វើពី​អ្វី?​

ដូច​ដែល​បាន​រៀបរាប់​ខាងលើ​គ្រាប់គុជ​ដែល​ដាក់​នៅ​ក្នុង​តែ​ទឹកដោះគោ​នោះ​គឺ​នំ​ Fen Yuan​ ដែល​ធ្វើពី​ម្សៅ​ដំឡូងមី។​ ប៉ុន្តែ​បច្ចុប្បន្ន​ ជាទូទៅ​គុជ​ធ្វើពី​ម្សៅមី​លាយ​ជាមួយ​ស្ករត្នោត​ហើយ​រម្ងាស់​ទាល់តែ​ពុះ​ទើប​យក​ទៅ​ច្របល់​ជាមួយ​ម្សៅមី​ម្តងទៀត​ ហើយ​លុញ​ជា​គ្រាប់​តូចៗ។​ ពេល​ត្រូវ​ប្រើ​ ទើប​យក​គ្រាប់​គុជ​នេះ​ទៅ​ដាំ​ក្នុង​ទឹកពុះ​ រួច​ហើយ​ដាក់​ចូល​ក្នុង​តែ​ទឹកដោះគោ។​ បច្ចុប្បន្ននេះ​ មាន​ការច្នៃ​វិធី​ធ្វើ​គ្រាប់​គុជ​ច្រើន​វិធី​ដូចជា​ បន្ថែម​ម្សៅ​កាកាវ​ ឬ​តែបៃតង​ដើម្បី​បាន​រសជាតិ​ថ្មីៗ,​ ការបន្ថែម​ពណ៌​ដើម្បី​បង្កើន​ភាពទាក់ទាញ​ ជាដើម។​ បើ​និយាយ​អំពី​ឈ្មោះ​វិញ​ ប្រជាជន​តៃវ៉ាន់​ហៅ​គ្រាប់​គុជ​ថា​ Boba​ ដែល​មានន័យ​ថា​សុដន់​ស្រ្តី​ដោយសារ​រូបរាង​ស្រដៀង​គ្នា។​

.​ មុន​ពេល​ផឹក​តែគុជ​ ហេតុអ្វី​ត្រូវ​ក្រឡុក​សិន?​

អ្វី​ដែល​យើង​មិន​ដែល​ភ្លេច​មុន​នឹង​ចោះ​កែវ​ Milk Tea​ គឺ​ត្រូវ​ក្រឡុក​កែវ​សិន។​ មូលហេតុ​គឺ​ នៅ​ពេល​យើង​ក្រឡុក​ សារធាតុ​ Tannins​ ដែល​មាន​នៅ​ក្នុង​ស្លឹកតែ​នឹង​ប្រតិកម្ម​ជាមួយ​អុកស៊ីហ្សែន​ធ្វើ​ឱ្យ​ទឹកតែ​មាន​ក្លិន​ឈ្ងុយ​ មាន​ពពុះ​ទន់ៗ​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន​ដែរ។​ គួរ​ទទួល​ទាន​តែ​គុជ​ភ្លាមៗ​ក្រោយ​ពី​ធ្វើ​រួច​ ដើម្បី​ទទួល​បាន​រសជាតិ​ឆ្ងាញ់​បំផុត។​

.​ ដំណើរ​តែគុជ​ជុំវិញ​ពិភពលោក

តែគុជ​បាន​ចាប់​កំណើត​នៅ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​ ១៩៨៨​ មិន​យូរ​ប៉ុន្មាន​ ក៏​មាន​ម៉ាកយីហោ​តែគុជ​ផ្សេងៗ​ទៀត​កើតឡើង​រីក​ស្គុះស្គាយ។​ ក្រោយ​មក​ តែគុជ​បាន​ក្លាយ​ជា​ទីពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ប្រទេស​សិង្ហបុរី​ ហើយ​បាន​រីករាលដាល​ពាសពេញ​អាស៊ី​បូព៌ា​ និង​អាស៊ីអាគ្នេយ៍​។​ នៅ​ប្រទេសថៃ​ អ្នក​ដែល​នាំ​តែគុជ​មក​លក់​ដំបូង​គេ​ហើយ​ទទួល​បាន​ភាពជោគជ័យ​ជាខ្លាំង​គឺ​ម៉ាក​ Mr.Shake​ នៅ​ទសវត្សរ៍​ ៩០។​ ការពេញ​និយម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ដោយ​ជនជាតិ​តៃវ៉ាន់​មួយ​ចំនួន​ដែល​ធ្វើ​អន្តោ​ប្រវេសន៍​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយ​បើក​ហាង​លក់​តែគុជ។​ បន្ទាប់​មក​តែគុជ​បាន​ចាប់ផ្តើម​ពេញ​និយម​ និង​រីក​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ តែ​គុជ​មាន​ប្រជាប្រិយភាព​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក។​

៦.​ សារធាតុ​ DEHP

នៅ​ឆ្នាំ​ ២០១១​ ទីផ្សារ​តែគុជ​នៅ​តៃវ៉ាន់​បាន​រង្គោះរង្គើ​ដោយសារ​ការចោទ​ប្រកាន់​ថា​នៅ​ក្នុង​តែគុជ​មាន​សារធាតុ​ DEHP​ ដែល​ជា​សារធាតុ​ប្រើ​សម្រាប់​លាយ​ជាមួយ​ប្លាស្ទិក​ PVC​ ដើម្បី​បន្ទន់​​ប្លាស្ទិក​ ដូចជា​ ថង់ប្លាស្ទិក​ ប្លាស្ទិក​វេចខ្ចប់​អាហារ​ របស់​ក្មេង​លេង​ ឧបករណ៍​វេជ្ជសាស្ត្រ​ឬ​សម្ភារៈ​សំណង់​ជាដើម។​ ប្រសិន​បើ​សារធាតុ​ទាំងនោះ​កកកុញ​ច្រើន​ នឹង​បង្ក​បញ្ហា​ដល់​សុខភាព​ជាច្រើន។​ នេះ​ជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​តៃវ៉ាន់​មាន​ក្តីបារម្ភ​ បណ្តាល​ឱ្យ​ទីផ្សារ​តែគុជ​ធ្លាក់​ចុះ​ពី ៣០ទៅ៥០ភាគរយ និង​ហាង​ខ្លះ​ក៏​ច្រើន​ជាង​នេះ​ ទម្រាំ​តែ​ពិសោធន៍​ និង​ស្តារ​ទំនុកចិត្ត​អតិថិជន​មក​វិញ​បាន​ ត្រូវ​ចំណាយ​ពេល​មួយរយៈ​ធំ។​ តែ​ទោះ​យ៉ាង​ណា ព័ត៌មាន​នេះ​នៅ​តែ​ធ្វើ​ឱ្យ​អតិថិជន​មួយ​ចំនួន​ចាប់​ផ្ដើម​ប្រុងប្រយ័ត្ន​ចំពោះ​តែ​គុជ និង​ឈប់​ផឹក​ពី​ពេល​នោះ​តែ​ម្ដង។

៥.​ កែវ​តែគុជ​ដែល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក

នៅ​ឆ្នាំ​ ២០១៨​ Guinness World Records​ បាន​ទទួលស្គាល់​ថា​ Youtuber​ ជនជាតិ​ជប៉ុន​ឈ្មោះ​ Mihara Keigo​ ឬ​ Sanyuan​ បាន​ធ្វើ​តែគុជ​កែវ​ដែល​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​នៅ​ក្នុង​ការប្រគុំ​តន្រ្តី​នៅ​ប្រទេស​តៃវ៉ាន់។​ គាត់​បាន​ចំណាយ​ពេល​ ៤​ ម៉ោង​ដើម្បី​ធ្វើ​តែគុជ​ចំណុះ​ ៦៨០​ លីត្រ​ ហើយ​ចែករំលែក​ដល់​ទស្សនិកជន​ដែល​ចូលរួម​ការប្រគុំតន្រ្តី​ជាង​ ២០០០​ នាក់។​

.​ តែគុជ​ធ្វើឱ្យ​ញៀន​ដែរ​ឬ​ទេ?

ឱ្យ​តែ​ពេល​បាន​ផឹក​តែគុជ​ហើយ​ចង់​តែ​ផឹក​ទៀត​ អ្នកខ្លះ​ត្រូវ​តែ​ផឹក​ឱ្យ​បាន​រាល់ថ្ងៃ​ តើ​ដោយសារ​អ្វី​ទៅ?​ អ្នកជំនាញ​បាន​និយាយ​ថា​ មិនមែន​មក​ពី​យើង​ញៀន​នឹង​រសជាតិ​តែ​គុជ​ទេ​ ប៉ុន្តែ​ញៀន​ជាតិស្ករ​ និង​ជាតិផ្អែម។​ នៅ​ពេល​រាងកាយ​ទទួល​បាន​ជាតិ​ស្ករ​ ខួរក្បាល​បញ្ចេញ​សារធាតុ​ Dopamine​ ធ្វើឱ្យ​យើង​មាន​អារម្មណ៍​រីករាយ​ ដូចជា​បាន​រង្វាន់។​ ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​ត្រូវការ​ ទើប​យើង​ចង់​មាន​អារម្មណ៍​បែបនេះ​ម្តង​ហើយ​ម្តង​ទៀត។​ ប្រសិន​បើ​ថ្ងៃ​ណា​មិន​បាន​ញ៉ាំ​របស់​ផ្អែម​ហើយ​អ្នក​មាន​អារម្មណ៍​ធុញថប់​ តប់ប្រមល់​ មានន័យ​ថា​អ្នក​ញៀន​ជាតិស្ករ​ ជាតិផ្អែម​ហើយ។​

.​ តែគុជ​មិនមែន​ពេញនិយម​តែ​មួយ​ឆាវ

នៅ​ពេល​តែគុជ​កើតឡើង​ដំបូងៗ​ ប្រទេស​ជាច្រើន​បាន​សន្មត​ថា​ តែគុជ​គ្រាន់តែ​ជាការ​ពេញនិយម​តែ​មួយ​ឆាវ​ មិន​យូរ​ប៉ុន្មាន​មនុស្ស​នឹង​ឈប់​គាំទ្រ។​ ពេល​វេលា​កន្លង​ផុត​ទៅ​ Bubble Tea​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ តែគុជ​នៅ​តែ​ជា​ទីពេញ​និយម។​ បច្ចុប្បន្ន​ វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ទីផ្សារ​តែគុជ​នៅ​លើ​ពិភពលោក​មាន​តម្លៃ​ប្រហែល​ ២៥០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ អាច​នឹង​កើនឡើង​ដល់​ ៤០០៥​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៧។​

២.​ ភីហ្សា​រសជាតិ​តែគុជ

នៅ​ឆ្នាំ​ ២០១៩​ Domino’s Pizza​ នៅ​តៃវ៉ាន់​បាន​ចេញ​មីនុយ​ថ្មី​ Brown Sugar Pearl Millk Tea Pizza​ ឬ​ភីហ្សា​តែគុជ​ហើយ​ទទួល​បាន​ការគាំទ្រ​ជាខ្លាំង។​ Domino’s Pizza​ បង្កើត​រូបមន្ត​នេះ​ឡើង​ ដោយសារ​តែ​មាន​ការស្រាវជ្រាវ​បង្ហាញ​ថា​ ចាប់ពី​ចុងរដូវ​ស្លឹកឈើ​ជ្រុះ​រហូត​ដល់​ដើម​រដូវ​រងា​ បង្អែម​នឹង​លក់​ដាច់​ជាង​អាហារ​ផ្សេងទៀត​ ២០%។​

.​ កុំ​ទទួលទាន​តែគុជ​ច្រើន​ពេក

ជាទូទៅ​ រាងកាយ​របស់​យើង​ត្រូវការ​ជាតិស្ករ​ ៦​ ស្លាបព្រា​ក្នុង​មួយ​ថ្ងៃ។​ ជា​មធ្យម​ នៅ​ក្នុង​តែគុជ​មួយ​កែវ​មាន​ជាតិស្ករ​ដល់​ទៅ​ ១០​ ឬ​ ២០​ ស្លាបព្រា​តាម​ម៉ាកយីហោ។​ គុជ​មួយ​គ្រាប់​ផ្តល់​ថាមពល​ 12Kcal​ ឬ​ 240-260Kcal​ ក្នុង​មួយ​កែវ។​ ដូច្នេះ​ ការទទួលទាន​តែគុជ​ច្រើន​ពេក​ នឹង​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដូចជា​ ធាត់​ ជាតិខ្លាញ់​កកកុញ​តាម​សរីរាង្គ​ផ្សេងៗ​ ជំងឺ​បេះដូង​ លើសឈាម​ ទឹកនោមផ្អែម​ ។ល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។