ការប្រកួតប្រជែងខ្លាំងជាកត្តាមួយធំ នាំឲ្យ នូ ឧសភា ធ្លាក់ចុះការផលិតចម្រៀង

ជឿជាក់ថា ប្រិយមិត្តអ្នកអានប្រាកដជាស្គាល់ម្ចាស់បទ «ព្រងើយ» លោក នូ​ ឧសភា ដែលបច្ចុប្បន្នលោកមិនសូវមានបទចម្រៀងបញ្ចេញលើទីផ្សារញឹកញាប់ប៉ុន្មាននោះទេ យូរៗទើបលោកចេញបទថ្មីមួយមកកំដរអារម្មណ៍អ្នកគាំទ្រ។ ជាក់ស្តែង ថ្មីៗនេះលោកទើបទម្លាក់ចម្រៀងមួយបទចំណងជើង «ទោះបីឈឺក៏ព្រម» ដែលបទថ្មីនេះហាក់ទទួលបានការគាំទ្រខ្លាំងគួរសម។

យ៉ាងណាមិញ មកទល់ពេលនេះលោកនៅតែមិនទាន់មានគម្រោងទម្លាក់ចម្រៀងជា Album ដូចតារាចម្រៀងឯករាជ្យដ៏ទៃទៀតនោះទេ។ ប៉ុន្តែលោកបានទម្លាយមកថា ឆាប់ៗនេះលោកនឹងមានស្នាដៃចម្រៀង ២-៣ បទទៀតសម្រាប់បំពេអារម្មណ៍អ្នកគាំទ្រ ដើម្បីកុំឱ្យភ្លេចសំឡេង​លោក។

ពាក់ព័ន្ធការថយចុះនៃការផលិតចម្រៀង សាមីខ្លួនឱ្យដឹងហេតុផលថា ដោយសារបច្ចុប្បន្នវិស័យសិល្បៈចម្រៀងនៅកម្ពុជាយើងមានការប្រកួតប្រជែងខ្លាំងពេក ធ្វើឱ្យពិបាក។ ជាក់ស្តែង បើទោះបីជាផលិតចម្រៀងបានល្អ តែបញ្ចេញទៅមិនត្រូវពេលវេលា ក៏បទនោះមិនផ្ទុះដែរ។ មួយវិញទៀតនោះ​ ដោយសារតែលោកផ្ទាល់ ដើរលើវិស័យភាពយន្តផង វិស័យចម្រៀងផង ធ្វើឱ្យវាមានភាពប្រទាញប្រទង់ខ្លាំង បើចង់ប្រឡូកវិស័យចម្រៀងឱ្យពេញទំហឹង គឺមិនអាចទេ ដូច្នេះទើបលោកបានត្រឹមបញ្ចេញនូវអ្វីដែលលោកស្រលាញ់ឱ្យទៅអ្នកគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានតែប៉ុណ្ណោះ។

តារាសម្តែងនិយមសិល្បៈសាក់លើដងខ្លួនឱ្យដឹងបន្តថា លោកមិនអាចបោះបង់ចោលមួយណានោះទេ រវាងការច្រៀង និងការសម្តែង គ្រាន់តែថាមួយណាមានប្រជាប្រិយភាពជាងលោកប្រឡូកវិស័យនោះច្រើនជាង។

តារាចម្រៀងមុខជ្រុងស្រដៀងប៉ាឈីងចាំងរូបនេះ មិនអាចប្តូរខ្លួនឯងឱ្យមកច្រៀងចម្រៀងញាក់កន្ត្រាក់អារម្មណ៍បានទេ ព្រោះលោកស្ថិតនៅក្នុងប្រភេទអ្នកចម្រៀងមនោសញ្ចេតនា ហើយអារម្មណ៍ ការគិត ការតែងនិពន្ធក៏ចេញតែបទមនោសញ្ចេតនាដែរ បើឱ្យទៅនិពន្ធបទញាក់នោះ គឺទៅមិនរួចទេ។

ក្រៅពីស្នាដៃបទចម្រៀងថ្មី ឆាប់ៗនេះ អ្នកគាំទ្រនឹងបានឃើញស្នាដៃភាពយន្តថ្មី នូ ឧសភា ជាច្រើនទៀត ដែលក្នុងនោះមានទាំងរឿងភាគ និងរឿងដុំសម្រាប់ចាក់តាមរោងភាពយន្ត។ តារាសម្តែងរូបនេះអះអាងថា ស្នាដៃភាពយន្តថ្មីនេះពិតជាថ្មី ហើយប្លែកសម្រាប់ចក្ខុអ្នកគាំទ្រ ព្រោះលោកបានលះបង់រូបរាងកាយ ប្រឹងសម្រកគីឡូឱ្យស្គមឱ្យត្រូវនិងបុគ្គលិកលក្ខណៈរបស់តួអង្គក្នុងរឿងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina