សារមន្ទីរ​តូច​បំផុត​ទាំង​ ៤ ជុំវិញ​ពិភព​លោក

ជាទូទៅ​នៅ​ពេល​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ហៅ​ទៅ​ទស្សនា​សារមន្ទីរ យើង​នឹង​គិត​ដល់​ភ្លាម នូវ​ផ្ទាំង​រូប​គំនូរ​ធំ​ៗ រូប​ចម្លាក់ វត្ថុ​បុរាណ​ដាក់​ក្នុង​ទូកញ្ចក់​យ៉ាង​តឹង​រ៉ឹង និង​ហាម​សូម្បី​តែ​ការ​ថត​រូប​។ សារមន្ទីរ​ខ្លះ​ដើរ​កន្លះ​ថ្ងៃ​មិន​សព្វ​ឡើយ តែ​ក៏​មាន​សារមន្ទីរ​ខ្លះ​ទៀត​តូច​ខ្លាំង​ រហូត​គេ​មិន​នឹក​ស្មាន​ថា​វា​ជា​សារមន្ទីរ​។ ដោយ​ឡែក​យើង​មក​ស្គាល់​សារមន្ទីរ​សារមន្ទីរ​ ៥ ដែល​តូច​បំផុត​ក្នុង​លោក។

១ MICRO (ទីក្រុង​ San Fancisco)

ភាគ​ច្រើន​នៃ​សារមន្ទីរ​ទាំង​នេះ​គឺ​ពិត​ជា​តូច​ខ្លាំង​មែន ដែល​មាន​ទំហំ​មិន​បាន​បន្ទប់​គេង​ ១ផង​ មាន​ត្រឹម​ទូបង្ហាញ​តូច​ៗ នៅ​ក្នុង​អគារ​តូច​មួយ។ ជាក់ស្ដែង​ដូច MICRO ជា​សារមន្ទីរ​ទូកញ្ចក់​មួយ​ដែល​មាន​កម្ពស់​ត្រឹម​តែ​ ១មែត្រ ៨២សង់ទីមែត្រ​ប៉ុណ្ណោះ ដែល​បង្ហាញ​ផ្ដោត​ទៅ​លើ​វិទ្យាសាស្ត្រ​ និង​ការ​ពិពណ៌នា​លម្អិត​ពី​វត្ថុ​មួយ​ចំនួន។​

២ Mmuseumm (ទីក្រុង New York)

Mmuseummបាន​ពិពណ៌នា​ខ្លួន​ឯង​ថា​ជា សារមន្ទីរ​ប្រវត្តិសាស្ត្រ​​ទំនើប ដែល​មាន​ន័យ​ថា​អ្នក​នឹង​មិន​ឃើញ​វត្ថុ​បុរាណ ឆ្អឹង​ដាយណូស័រ ឬ​ផូស៊ីល​ឡើយ​នៅ​សារមន្ទីរ​នេះ។ ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​ឃើញ​ របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ដែល​អ្នក​អាច​រក​ឃើញ​នៅ​លើ​ហាង​លក់​ទំនិញ​អនឡាញ និង​សារ​ដែល​មនុស្ស​ផ្ញើ​លើក​ចុង​ក្រោយ​ទៅ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ជា​ដើម។ វា​ចម្លែក​ដោយ​សារ​វា​ជា​សារមន្ទីរ​ដែល​ពោរពេញ​ទៅ​ដោយ​របស់​ប្រើប្រាស់​ដែល​យើង​អាច​រក​ឃើញ​នៅ​លើ​ អ៊ីនធឺណិត។

៣ The Warley (ចក្រភព​អង់គ្លេស)

Warley ជា​ភូមិ​តូច​មួយ​ស្ថិត​ក្នុង​តំបន់ Yorkshire នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ភូមិ​តូច​ក៏​មាន​សារមន្ទីរ​តូច​ដូចគ្នា​ ដែល​សារមន្ទីរ​ Warley ដែល​មិន​មាន​ការ​រចនា និង​ផ្ទាំង​រូបភាព​ធំៗ​អ្វី​នោះ​ទេ ដែល​វា​គ្រាន់​ជាទូ​ទូរស័ព្ទ​កាល​ពី​ជំនាន់​មុន។ អ្វី​ដែល​មាន​នៅ​ក្នុង​សារមន្ទីរ​ ទូ​ទូរស័ព្ទ​បុរាណ​ពណ៌​ក្រហម​មួយ​នេះ​គឺ​ការ​រៀប​រាប់​លម្អិត​នៃ​ប្រវត្តិសាស្ត្រ​តំបន់ Warley នេះ​ឯង។

៤ Ethno (Macedonia ខាង​ជើង)

ទេសចរ​អាច​ចូល​បាន​តែ​ម្នាក់​ប៉ុណ្ណោះ សម្រាប់​ចូល​ទស្សនា​នៅ​ក្នុង​សារមន្ទីរ​បុរាណ​មួយ​នេះ​។ សារមន្ទីរ Ethono ពោរពេញ​ទៅ​ដោយ​វត្ថុ​បុរាណ​រាប់រាយ រាប់ពាន់ ដែល​ភាគ​ច្រើន​ជា​វត្ថុ​បុរាណ​របស់​ប្រទេស Macedonia ខាង​ជើង នៅ​ក្នុង​សតវត្ស​ទី ១៩​ និង​២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។