សេដ្ឋី​នី Anne៖ ប្រទេស​ថៃ​នឹង​ចំណេញ​លើ​រឿង​ទាំង​នេះ ក្រោយក្លាយ​ជា​ម្ចាស់ Miss Universe

បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់ Miss Universe សេដ្ឋីនីថៃ Anne Jakapong បាន​លើក​ឡើង​ថានឹង​ធ្វើ​ឱ្យ​វេទិកាប្រកួត​សម្រស់​​នេះក្លាយ​ជា​កម្លាំង​ជំរុញ​ទេសចរណ៍ និង​សេដ្ឋកិច្ចប្រទេសថៃ និង​ជា​វេទិកា​ជំរុញ​ទឹក​ចិត្ត​ស្ត្រីទូទាំង​សាកលលោក។

នាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ​ថៃ JKN Global Group បានក្លាយជាម្ចាស់ថ្មីនៃកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាល Miss Universe, Miss USA និង Miss Teen USA ក្រោយចំណាយ​លុយ​ទិញ​ភាគ​ហ៊ុន​កម្មវិធី ១០០%ក្នុងតម្លៃ ២០លានដុល្លារ។ នេះគឺជាលើកទីមួយហើយដែលមានស្ត្រី និង​ស្ត្រី​កែភេទជាម្ចាស់នៃកម្មវិធីប្រកួតសម្រស់។

តាម​រយៈ​សន្និសីទព័ត៌មាន សេដ្ឋីនីកែភេទវ័យ ៤៣ឆ្នាំរូប​នេះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទិញ​យក​កម្មវិធី​លំដាប់​ពិភពលោក​នេះ​ហើយ អ្នក​នាង​នឹង​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់​តែ​ប្រសើរ​ជាង​មុន និង​ក្លាយ​ជា​កម្មវិធី​ដែល​លើក​ទឹក​ចិត្ត​ស្ត្រី​គ្រប់រូប​ និង​ស្ត្រី​កែភេទ​ផង​ដែរ។ អ្នក​នាង​បង្ហើប​ថា ក្នុង​ការ​ប្រកួត​ឆ្នាំ​ក្រោយ​ៗ ស្ត្រី​កែភេទ និង​ស្ត្រី​ធ្លាប់​រៀបការ​រួច​នឹង​អាច​ចូលប្រកួត​បវរកញ្ញា​ចក្រវាល​បាន។

បន្ថែម​ពី​នេះ វេទិកាបវរកញ្ញា​ចក្រវាលនឹង​អាច​ផ្សព្វផ្សាយ​យុទ្ធនាការ​ទេសចរណ៍ Five F Factors របស់​ប្រទេស​ថៃ ដែលរួមមាន Fighting (ប្រដាល់​), Film (ភាពយន្ត) Festival (ពិធីបុណ្យ-មហោស្រព) Fashion (សម្លៀកបំពាក់) និង Food (ចំណី​អាហារ)។ “ប្រទេស​ថៃ​នឹង​បាន​​ទាំង​ការងារ និង​សេដ្ឋកិច្ច បាន​ទាំង​ការ​នាំ​ចេញ​នូវ Soft Power ទៅ​កាន់​ពិភពលោក ហើយ​វិស័យ​ទេសចរណ៍​នឹង​​កាន់​តែ​ប្រសើរ”។ Anne បញ្ជាក់។

សេដ្ឋីនីរូបនេះលើកឡើងថា គ្រប់ប្រទេសទាំងអស់ មិនមែនតែប្រទេសថៃនោះទេ គឺតែងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ពេលដែលប្រទេសនោះធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតសម្រស់ ហើយនាងបាន​ដាក់​គោល​ដៅថាប្រទេសថៃនឹងអាចធ្វើជាម្ចាស់ផ្ទះរៀងរាល់២ ទៅ៣ឆ្នាំម្ដង។

គួរ​បញ្ជាក់ថាវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ហើយនៅមុនផ្ទុះ​ជំងឺ​កូវីដ កាល​ពីឆ្នាំ២០១៩ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០លាននាក់ ដែលបានចាយប្រាក់សរុប ១,៩១ពាន់ពាន់លានបាត ស្មើនឹងប្រមាណ ៥០,៥៨ពាន់លានដុល្លារ។

ការ​ប្រកាស​ដំណឹង​ទិញ​យក​កម្មវិធី Miss Universe នេះ​​បាន​ធ្វើ​ឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន JKN Global Group ហក់​ឡើង ២៥% គិត​ត្រឹម​ថ្ងៃព្រហស្បតិ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។