ជី ដេវីត ត្រៀមបង្ហាញ Album ចម្រៀងទី៣ ថ្ងៃប្រគំតន្ត្រី Solo Artist ចុងសប្តាហ៍នេះ

តារាចម្រៀងរ៉េប​ស្ថិតនៅក្នុងដួងចិត្តយុវវ័យ​ ងួន ចាន់ដេវីត ហៅ ជី ដេវីត បានកំពុងត្រៀមប្រកាសបើកអាល់ប៊ុមចម្រៀងទី៣ របស់ខ្លួន បន្ទាប់ពីជោគជ័យលើអាល់ប៊ុមចម្រៀងទី១ និងទី២ កាលពីពេលកន្លងទៅ។

តាមគម្រោង ​ដេវីត នឹងអាល់ប៊ុមថ្មី ទី៣ នៅថ្ងៃប្រគុំតន្ត្រី Solo Artist ខ្នាតយក្សដ៏ធំនា​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ នៅ The Elysée ផ្លូវ កោះពេជ្រ រាជធានីភ្នំពេញ នៅចុងសប្ដាហ៍នេះ​តែម្ដង។

The Passion Album brought to You by Sting MusicVerse គឺជាការប្រគំតន្ត្រីពិសេសខ្នាតយក្ស សម្រាប់អ្នកគាំទ្រ Ditway ហើយអ្នកគាំទ្រនឹងភ្ញាក់ផ្អើលជាមួយការប្រគំតន្រ្តីដ៏អស្ចារ្យនេះ ព្រោះវាពិតជា​ប្លែកខុសពីសព្វដងដោយបាន​លាយឡំ​បច្ចេកវិទ្យាទំនើបផ្សេងទៀត ធ្វើឲ្យ The Passion Album Concert កាន់តែពិសេសមិនធ្លាប់មាននៅកម្ពុជា ដែលរូបភាព​ទាំងនោះគេធ្លាប់ឃើញតែនៅក្នុងពិភព​ហូលីវូដប៉ុណ្ណោះ។

ដ្បិតមិនបញ្ជាក់ពីតួលេខចម្រៀង តែអាល់ប៊ុមទី៣ ដែល​មាន​ឈ្មោះ​ថា «The Passion» មាន​ផ្ទុក​ចម្រៀងជា​ច្រើន​បទ ច្រើនប្រភេទ គ្រប់ Style។ រឹតតែពិសេស​ការប្រគំតន្ត្រី Solo Artist ខ្នាតយក្សនេះ ក៏នឹងមានការចូលរួមច្រៀងសម្តែងពីសំណាក់តារាចម្រៀងថៃល្បីឈ្មោះឈ្មោះ២ រូប​គឺ Jannine Weigel និង Jarvis ដែលនឹងញ៉ាំងឱ្យកម្មវិធីនេះរឹតតែ​អស្ចារ្យ។

ប្រសិនបើចង់ទស្សនាលោកអ្នកតម្រូវឱ្យទិញសំបុត្រ ដើម្បីបានចូលទស្សនាការប្រគំតន្ត្រី Solo Artist ខ្នាតយក្សរបស់ ជី ដេវីត បើសម្រាប់អ្នកគាំទ្រដែលពុំមានលទ្ធភាពទិញសំបុត្រចូលទស្សនា ជី ដេវីត ក៏មានផ្តល់សំបុត្រជូនហ្វ្រីផងដែរ តែលោកសុំផ្តល់​អទិភាព​ដល់អ្នកខ្វះខាតពិតៗ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី