ក្រោយរកឃើញភស្ដុតាងសំខាន់ Robert បែរជាសារភាពដូច្នេះទើបធ្វើឱ្យ Tangmo ធ្លាក់ទឹក ​

រឿងក្ដីធ្លាក់ពីលើទូកស្លាប់របស់តារាស្រីថៃល្បី TangMo Nida កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ នៅតែជាប្រធានបទក្ដៅគគុកក្នុងតំបន់អាស៊ីមិនថា តែថៃ កម្ពុជា ចិន ឡាវ វៀតណាត ឬហ្វីលីពីនឡើយបើទោះជាកន្លងទៅអសរយៈពេល ១៣ ថ្ងៃក៏ដោយ ខណៈជនសង្ស័យគ្មាននរណាក្រៅពីអ្នករួមទូកទាំង ៥ នាក់ជាមួយតារាស្រី TangMo  នៅយប់នោះឡើយ រួមមានដូចជាអ្នកចាត់ការនាង Kratik, Por, San, Job និង Robert។

ភស្ដុតាងជាច្រើនបានបង្ហាញចេញជាបន្ដបន្ទាប់ក្រោយពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប៉ូលីស និងការជួយជ្រោមជ្រែងពីមហាជនមួយចំនួនផងដែរជាហេតុធ្វើឱ្យមានការលើកឡើងពាសពេញបណ្ដាញសង្គមថា ការស្លាប់របស់រូបនាងគឺមិនមែនជាឧបទ្ទវហេតុឡើយ ប៉ុន្ដែជាក្ដីឃាតកម្មត្រូវគេសម្លាប់បំបិទមាត់។ ភស្ដុតាងថ្មីមួយក្នុងចំណោមនោះគឺវីដេអូដែលថតបានដោយកាម៉េរាសុវត្ថិភាពផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

ក្នុងវីដេអូនោះដែរបានបង្ហាញឱ្យឃើញថាម៉ោង ១២: ៤៥ នាទីព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ នាង Kratik និង Robert បានព្យាយាមភៀសខ្លួនពីកន្លែងកំពង់កាណូតក្រោយពេលដែល TangMo ធ្លាក់ទឹក។ អ្វីដែលធ្វើឱ្យគ្រប់គ្នាហួសចិត្តនិយាយមិនចេញគឺនៅពេលដែលកំពុងបន្លំខ្លួនដើរចេញពីកន្លែងកើតហេតុអ្នកទាំងពីរបានជួបនឹងរថយន្ដក្រុមអ្នកសង្គ្រោះ និងក្រុមអ្នកមុជទឹកដល់ទៅ ២ ដង ប៉ុន្ដែបែរជាដើរគេចមិនព្រមប្រាប់ឬផ្ដល់ព័ត៌មានដើម្បីឱ្យទៅជួយ TangMo ឡើយ។ ចុងក្រោយអ្នកទាំងពីរក៏ជិះចេញទៅដោយសុវតិ្ថភាពតាមរថយន្ដ Grab។

បើតាមសម្ដីរបស់អ្នកបើក Grab នាយប់នោះ អ្នកទាំងពីរហាក់ដូចភិតភ័យ និងប្រញាប់ប្រញាល់ខ្លាំង គ្រាន់តែឡើងឡានភ្លាមលើកទូរស័ព្ទចុចយ៉ាងញាប់ដៃហើយតេទៅនរណាម្នាក់។ ភ្លាមៗ នោះ Kratik ក៏បានទះ Robert ហើយបោះពាក្យសម្ដី «ម៉េចបានជាប្រញាប់ប្រញាប់យ៉ាងនេះ ចាំទៅដល់កន្លែងចាំតេទាក់ទងក៏បាន។

រហូតដល់ម៉ោងជាង ២ រំលងអាធ្រាត កាម៉េរាសុវត្ថិភាពនៅកន្លែងចាក់សាំងឆ្ងាយពីកំពង់កាណូតប្រហែល ៥ គីឡូ បានចាប់សកម្មភាព Robert, Por, San និង Job ជួបជុំពិភាក្សារឿងអ្វីម៉្យាងហាក់ដូចស្មុគស្មាញ រីឯដៃគិតតែពីចុចទូរស័ព្ទឥតឈប់ បានត្រឹមកន្លះម៉ោងក៏ចែកជើងគ្នាជិះចេញទៅវិញដោយមិនខ្វល់ពី TangMo ដែលធ្លាក់ទឹកនៅទន្លេ ចៅប្រាយ៉ាឡើយ។ វីដេអូទាំងអស់នេះ បានធ្វើឱ្យប្រជាជនថៃ និងមហាជនក្រៅប្រទេសជាច្រើនកាន់តែសង្កត់ និងដាក់ការសង្ស័យកាន់តែខ្លាំងឡើងដល់អ្នកទាំង ៥ ថាច្បាស់ជាមានរឿងអ្វីម៉្យាងនៅពីក្រោយការធ្លាក់ទឹកនេះជាមិនខាន។ អ្នកខ្លះជឿថាជាការលួងលោមយក TangMo ទៅបម្រើការងារ Entertain (ប្រភេទការងារបម្រើផ្លូវភេទដល់អ្នកមាន Hiso) តែសាមីខ្លួនមិនយល់ព្រម អ្នកខ្លះក៏ថាមកពីការច្រណែន និងផ្សេងៗទៀត បង្កទៅជារឿងរុញធ្លាក់ទឹកតែម្ដង។

ខណៈភស្ដុតាងមួយផ្សេងទៀតគឺ គេចាប់បានថាពីមុន Robert ឧស្សាហ៍ទៅ Comments នៅក្រោមរូបភាពដែល Tangmo បង្ហោះរបៀបញ៉ែ និងសរសើរ ប៉ុន្ដែរូបភាពទាំងឡាយដែល Robert Comments ទាំងអស់បែរជាត្រូវលុបចោលដោយគ្មានមូលហេតុ ក្រោយថ្ងៃដែលតារាស្រីរូបនេះធ្លាក់ទឹករួច។

ដោយមានភស្តុតាងមិនល្អច្រើនដែលចង្អុលមកលើខ្លួន Robert ក៏បានសារភាពថា នៅយប់នោះខ្លួនជាអ្នកបើកទូក ប៉ុន្ដែខ្លួនមិនចេះបើកនោះទេហើយក៏គ្មានប័ណ្ណបើកបរដែរ តែនៅរឹងចចេសចង់រៀនបើក។ យប់នោះខ្លួនបើកលឿនជ្រុលខណៈពេល TangMo ចុះទៅក្រោយទូកបត់ជើងតូច ទើបធ្វើឱ្យនាងរអិលធ្លាក់ចូលទន្លេតែម្ដង។

ជាការពិតណាស់សម្ដីរបស់ Robert គឺសឹងតែនិយាយថាគ្មាននរណាជឿឡើយ ព្រោះលោកជាបុគ្គលដែលមិនព្រមផ្ដល់ចម្លើយទាល់តែសោះពេលដំបូង សូម្បីតែខាងប៉ូលីសទាមទារសុំសក់យកទៅពិនិត្យក៏មិនឱ្យ តែសុខៗបែរជាមកសារភាពគ្រាន់តែចង់សម្រាលទោសខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ Robert គឺជាអ្នកមាន Hiso ម្នាក់ក្នុងប្រទេសថៃ ថែមទាំងជាអគ្គនាយក និងស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Orisma។ លោកក៏ជាបុគ្គលសំខាន់ និងលេចធ្លោម្នាក់ក្នុងវិស័យបច្ចេកវិទ្យាក្នុងប្រទេសថៃផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ