រូបកាយបាត់ទៅ តែសិល្បករទាំងនេះ នៅតែដិតដាមក្នុងចិត្តអ្នកគាំទ្ររហូតសព្វថ្ងៃ

មិនថានរណាជានរណានោះទេ គ្រប់ពេលនិយាយពីរឿងបាត់បង់ គឺជារឿងដ៏ក្រៀមក្រំ​ និងសោកស្តាយបំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ មិនថារបស់ដែលបាត់បង់នោះជាវត្ថុ ឬជាការឃ្លាតឆ្ងាយរបស់សាច់ញាតិ ក្រុមគ្រួសារ បងប្អូន ឬមនុស្សជាទីស្រលាញ់នោះទេ សូម្បីតែការបាត់បង់មនុស្សស្គាល់គ្នាក៏រឿងសោកស្តាយបំផុតដែរ។

តួយ៉ាង ច្រើនឆ្នាំកន្លងទៅមានសិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប ទាំងចាស់ទាំងក្មេង បានលាចាកលោកទៅ បន្សល់ទុកត្រឹមស្នាដៃ និងការចងចាំរបស់ពួកគេ ឱ្យអ្នកគាំទ្រនៅដិតដាមជាប់ក្នុងចិត្ត និងនឹករលឹកពួកគេគ្រប់ពេលបានឃើញពីស្នាដៃចាស់ៗដែលលោតឡើងមក ធ្វើឱ្យមានការស្តាយស្រណោះមិនអស់អាល័យ ទោះបីពេលវេលាកន្លងទៅជាច្រើនទៅហើយក្តី។ 

ខាងក្រោមជាតារាប្រុសស្រីល្បីឈ្មោះ ដែលទទួលមរណភាពហើយ ប៉ុន្តែស្នាដៃសិល្បៈរបស់ពួកគាត់នៅតែដិតដាមក្នុងចិត្តអ្នកគាំទ្រជានិច្ចដល់សព្វថ្ងៃ៖

១.​ តារាចម្រៀង ​លោក វណ្ណ មករា ​បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​០៩ ​ខែមករា ​ឆ្នាំ​២០១៦ ​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤​ ម្តុំ​លោកយាយ​ម៉ៅ​។

២. ​តារាចម្រៀង​ ​លោក រាជ បូរី បានទទួល​មរណភាពដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦ ​ខែមេសា ​ឆ្នាំ​២០១៩ ​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ​ បន្ទាប់ពី​ត្រឡប់មក​ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ជាមួយ​មិត្តភ័ក្ដិ​។​

៣.​ ​អ​តីត​បេក្ខភាព​កម្មវិធី​ «The Voice Cambodia» រ​ដូវ​កាល​ទី​២ និងតារាចម្រៀង​ស្រីប្រចាំ​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង សាន ស្រី​ឡៃ ត្រូវបាន​ប្តី​បាញ់សម្លាប់ ​នៅក្នុង​គ្លីនិក​មួយកន្លែង​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០១៧​។​

៤. ​​តារាចម្រៀង Rock and Roll អ្នកនាង តាក់ ច​ន្ធី បានទទួល​មរណភាព​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២០​ ខែមីនា ​ឆ្នាំ​២០១៨​ នៅ​ម្ដុំ​ភ្លើង​ស្តុ​ប​ទន្លេបាសាក់​ ក្នុង​ខណ្ឌចំការមន​រាជធានី​ភ្នំ​ពេញ​។

៥. ​តារាចម្រៀង ​កញ្ញា ខេមរៈ ស្រី​ពៅ ​ប្អូន​ស្រី​បង្កើត​លោក​ ខេ​មរ​: សិរីមន្ត ​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៩ ​ដោយសារ​បញ្ហា​ជំងឺ​ក្រលៀន ​និង​សួត​ធ្ងន់ធ្ងរ​ បន្ទាប់ពី​បញ្ជូ​ន​ទៅ​ព្យាបាល​នៅក្នុង​ប្រទេស​ឥណ្ឌា​មួយរយ​:ពេល​។​

៦.​ តារាចម្រៀង​ចេះ​ពីរ​ភាសា គឺ​ខ្មែរ​-​ចិន ​អ្នកនាងស៊ិន ឧ​ត្ត​ម​ផល្លា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៨ ខែឧសភា ​ឆ្នាំ​២០២១​ ដោយសារ​ជំងឺមហារីក​កូនកណ្តុរ​ មិនអាច​ព្យាបាល​សង្គ្រោះ​ជីវិត​បាន​​។​

៧. កវីនិពន្ធ និងតារាសម្តែង លោក ហង្ស អច្ឆរិយា បានទទួលមរណភាពដោយជំងឺរលាកក្រពះ ពោះវៀនធ្ងន់ធ្ងរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

៨. ​តារាចម្រៀង​វ័យក្មេង នាង ប្រាក់​សុគន្ធ បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០២១ ​ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេងៗ​២​ក្បែរ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​។​

៩. អតីតតារាចម្រៀង និងតារាភាពយន្តខ្មែរ ៣ជំនាន់ កាលពីអំឡុងឆ្នាំ១៩៦០ លោកស្រី កែវ មន្ថា បានទទួលមរណភាពនៅម៉ោង ១២និង២០នាទី អធ្រាត្រ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

១០. អតីតតារាចម្រៀង ក្នុងជំនាន់អំឡុងឆ្នាំ២០០០ លោក ជា ដេវីដ បាន​មរណភាព បន្ទាប់ពី​ជំងឺ​ប្រចាំកាយ​រុក​រានរាងកាយអស់​រយៈពេល១ខែ។ នេះបើយោងតាមការបង្ហោះរបស់ពិធីករ បាយ័ន កាលពីព្រលប់ ថ្ងៃទី១០ មករា ឆ្នាំ២០២២ ជា វណ្ណារិទ្ធ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី