Kim Ji Yoon ដែលជាបងស្រីបង្កើតរបស់ Jisoo ក្រុម BLACKPINK នឹងចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈវត្តមាននៅក្នុងកម្មវិធី Super Seller: Incentive Game របស់ស្ថានីយទូរទស្សន៍ ENA។

ផ្អែកតាមព័ត៌មានដែលបានបង្ហោះនៅលើគណនីរបស់ Kim Ji Yoon ផ្ទាល់ នាងបានរៀបរាប់ថា៖ “ទីបំផុតខ្ញុំមានដំណឹងល្អចង់មកចែករំលែកជាមួយអ្នកទាំងអស់គ្នា។ នៅថ្ងៃទី ២៦ ខែសីហា ខាងមុខនេះ ខ្ញុំនឹងចូលរួមក្នុងកម្មវិធី Super Seller ដោយការផ្សាយផ្ទាល់លើកដំបូងរបស់ខ្ញុំ នឹងធ្វើឡើងនៅលើ Grip!”។
ឆ្លើយតបនឹងសំណួរដែលក្រុមការងារសួរថា នាងមានសម្ពាធដែរទេ នៅពេលដែលគេស្គាល់នាងថាជាបងស្រីរបស់ Jisoo? អ្នកម្ដាយកូនពីររូបនេះ បានឆ្លើយតបវិញថា នាងមិនមានសម្ពាធអ្វីទេ ហើយជឿជាក់ថា Jisoo ក៏ប្រាកដជាសប្បាយចិត្តនឹងការងាររបស់នាង ក៏ដូចជាចាំលើកទឹកចិត្តនាងផងដែរ។

គួរឱ្យដឹងផងដែរថា កន្លងមក Kim Ji Yoon ធ្លាប់ធ្វើជាអ្នកបម្រើការនៅលើយន្តហោះ Korean Air ហើយក៏ធ្លាប់ធ្វើជាអ្នកតំណាងផ្នែកបម្រើអតិថិជននៅក្នុងក្រុមហ៊ុន SK Telecom ផងដែរ។ ស្ថិតនៅក្នុងវ័យ ៣៣ឆ្នាំ បច្ចុប្បន្ននេះ នាងគឺជា Influencer ម្នាក់ ដែលមានអ្នកតាមដាននៅលើ Instagram ជិត ៥សែន ៤ម៉ឺននាក់ ដោយនាងទទួលបានការចាប់អារម្មណ៍ជាលើកដំបូងតាមរយៈវត្តមានចូលរួមក្នុងកម្មវិធី Trio’s Childcare Challenge របស់ស្ថានីយទូរទស្សន៍ KBS កាលពីឆ្នាំ ២០១៩ កន្លងទៅ។
ឯវត្តមាននៅក្នុងកម្មវិធី Super Seller: Incentive Game នេះវិញ Kim Ji Yoon នឹងត្រូវប្រើប្រាស់ជំនាញលក់ ដើម្បីប្រកួតប្រជែងជាមួយនឹងបេក្ខភាពចំនួន ៣៩នាក់ផ្សេងទៀត ដោយកម្មវិធីគ្រោងនឹងចាក់ផ្សាយនៅក្នុងខែ តុលា ខាងមុខនេះ៕























































Account
Security
Favourite Content