យោងតាមបញ្ជី “The 50 Best Albums of 2025 So Far” របស់ Billboard ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមិថុនា នេះ JENNIE គឺជាសិល្បករ K-pop តែមួយគត់ដែលបានជាប់ឈ្មោះក្នុងតារាងខាងលើ ជាមួយគ្នានឹងតារាចម្រៀងល្បីៗសរុប ៥០រូប ដូចជា Lady Gaga, Miley Cyrus និង The Weekend ជាដើម។

Billboard បានសរសើរអាល់ប៊ុម Ruby ថា ជាអាល់ប៊ុម ដែលឆ្លុះបញ្ចាំងពីសិល្បៈក្នុងខ្លួនរបស់ Jennie រួមបញ្ចូលទាំងភាពជាស្រ្តី និង សេរីភាពនៃការច្នៃប្រតិដ្ឋ ដែលតារាស្រីវ័យ ២៩ បានបញ្ចូលទៅគ្រប់ផ្នែក មិនថាក្នុងចម្រៀង វីដេអូ និងរូបភាពរំលេចក្នុងអាល់ប៊ុមនេះឡើយ។
ជាក់ស្ដែង ទស្សនាវដ្ដីពីទឹកដីអាមេរិកនេះ បានរៀបរាប់ថា៖ “អ្នកគាំទ្រ Jennie បានទន្ទឹងរង់ចាំជាយូរណាស់មកហើយនូវការចេញបទចម្រៀងទោលជាផ្លូវការរបស់នាង ហើយជាមួយនឹង RUBY នាងបានបញ្ចេញស្នាដៃទោលដំបូងដ៏ទាក់ទាញដែលបញ្ចេញនូវទំនុកចិត្ត ភាពឆើតឆាយ និងការពង្រឹងអំណាច”។
Billboard បានលើកឡើងបន្ថែមថា៖ “អាល់ប៊ុមនេះផ្ដើមដោយបទ Like JENNIE ដែលរៀបរាប់យ៉ាងច្បាស់អំពីភាពជាខ្លួននាង និងការជឿជាក់លើខ្លួនឯង។ ថាមពលនេះបានជះពេញអាល់ប៊ុម ដោយបទនីមួយៗសុទ្ធតែសង្កត់ធ្ងន់ទៅលើប្រធានបទសំខាន់ៗ និងឆ្លុះបញ្ចាំងពី RUBY ដែលជាតំណាងនៃរសជាតិសិល្បៈរបស់ Jennie”។

កាលពីដើមឆ្នាំ ២០២៥ នេះ ទស្សនាវដ្ដី Rolling Stone និង Complex ក៏បានបញ្ចូលឈ្មោះអាល់ប៊ុម Ruby ទៅក្នុងបញ្ជីអាល់ប៊ុមដ៏ល្អបំផុតប្រចាំឆ្នាំរបស់ខ្លួនដែរ ដែលជាភស្តុតាងនៃសមត្ថភាព និងប្រជាប្រិយភាពលំដាប់ពិភពលោករបស់សមាជិក BLACKPINK រូបនេះ។
គួរឱ្យដឹងផងដែរថា អាល់ប៊ុមទោលទី ១នេះ គឺជាស្នាដៃផលិតទាំងស្រុងរបស់ Jennie ដោយតារាស្រីបានបង្ហាញពីសក្តានុពលក្នុងវិស័យចម្រៀងរបស់ខ្លួន តាមរយៈចម្រៀងចម្រុះចង្វាក់ទាំង ១៥ចំណងជើង៕
























































Account
Security
Favourite Content