តារាបង្ហាញម៉ូដ Sydney Marith បើទោះជាមិនបានគ្រងមកុដ Miss Supranational Cambodia 2025 តែកញ្ញាពិតជាមិនធម្មតាឡើយ ដោយទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស។ 1st Runner Up Miss Supranational Cambodia 2025 មានរូបសម្រស់ស្រស់ស្អាតខ្លាំង ជាកូនកាត់ខ្មែរអាមេរិក។


ម៉ូដែលវ័យ ១៩ ឆ្នាំ Sydney Marith ដែលមានទាំងចំណេះដឹង និងរូបសម្រស់ស្រស់ស្អាត ព្រមទាំងទឹកចិត្តល្អប្រសើរថែមទៀតផង។ ក្រោយទទួលបានតំណែងលំដាប់រងទី១ Miss Supranational Cambodia 2025 កញ្ញាក៏កាន់តែមមាញឹកនឹងការងារថតសម្អាងការ និងថតកម្មវិធីផ្សេងៗគ្នា។
មួយរយៈចុងក្រោយ Sydney បានជាប់ដៃថតម៉ូដឲ្យសម្អាងការនានា។ ដោយមានរូបឆោមលោមពណ៌ល្អបែបកូនកាត់ ពេលគ្រងឈុតបុរាណខ្មែរ 1st Runner Up Miss Supranational Cambodia 2025 កាន់តែស្រស់ស្អាត រហូតអ្នកគាំទ្រលើកឡើងថា Sydney Marith ដូចទៅនឹងម៉ាន់នឺកាំង។


នាងកាន់តែមានភាពល្បីល្បាញខ្លាំងនឹងរូបរាងដែលដូចនឹង ម៉ាន់នឺកាំង នៅពេលថតសម្អាងការមួយ កាលពីអំឡុងពេលប្រកួត Miss Supranational Cambodia 2025 ហើយក៏បានលេង challenge បទ «Anxiety»។ វីដេអូ challenge បទ «Anxiety» នោះមិនមែនតែអ្នកគាំទ្រក្នុងប្រទេសឡើយ ដែលគិតថា Sydney ដូចទៅតុក្កតាមានជីវិតពិតៗ សូម្បីតែផេកគាំទ្រវិស័យបវរកញ្ញានៅក្រៅប្រទេសជាច្រើន ក៏យល់ឃើញដូចនេះដែរ។
ក្រៅពីមានអ្នកគាំទ្រ និងទីផ្សារក្នុងស្រុកបវរកញ្ញាកូនកាត់ខ្មែរ-អាមេរិករូបនេះ ក៏អ្នកគាំទ្រនៅប្រទេសឥណ្ឌូណេស៊ីផងដែរ។ មួយរយៈនេះ Sydney Marith ក៏ត្រូវបានជ្រើសរើសជាម៉ូដែលផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ដែលជាប្រេនធំៗ ហើយកញ្ញាក៏កាន់តែកាក់កប់លើឆាកដើរម៉ូដទៀត។ ភាពស្រស់ស្អាត និងពោរពេញដោយចំណេះដឹងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ នៅតែទទូចឲ្យបវរកញ្ញារូបនេះតំណាងខ្មែរ លើឆាកអន្តរជាតិ ក្នុងការប្រកួតប្រជែងសម្រស់៕








រូបភាព៖ Dy Sonita Wedding Planner, Sydney Marith និង Pha Nith























Account
Security
Favourite Content