យូហៃ បទថ្មី «ស៊ីជម្ពូ» ft Jady តែបែរជាធ្វើឲ្យ រ៉េត ស៊ូហ្សាណា នៅមិនស្ងៀម

ក្រោយ​បទ​ថ្មី «ស៊ីជម្ពូ» របស់​តារា​ប្រុស យូហៃ បាន feat ជាមួយ Jady ក៏​ពិត​មែន តែ រ៉េត ស៊ូហ្សាណា ឯណោះ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ស៊ូហ្សាណា បាន​ share បន្ត​នូវ​បទ​ថ្មីរបស់ យូហៃ និង​ប្រើពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់ ធ្វើឲ្យ​ហ្វេន​ដែល​ផ្គូផ្គង នាង និង​ម្ចាស់​បទ «ម្ដងហើយម្ដងទៀត» កាន់តែ​រំភើប។

ក្រោយ​ទម្លាក់​បទ​ចម្រៀង​ថ្មី «ស៊ី​ជម្ពូ» កាល​ពី​ម្សិល​មិញ ​យូ​ហៃ​ បាន​ទម្លាក់ Status ដ៏​សែន​ខ្យូត​នៅ​លើ​អាខោន​ផ្ទាល់​ខ្លួន​របស់​លោក​ហើយ​ថែម​ទាំង Tag ស្រី​ស្អាត រ៉េត​ ស៊ូ​ហ្សាណា ទៀត​ផង​។ Status ដែល​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ ព្រម​ទាំង​ Shipper របស់​អ្នក​ទាំង​ពីរ ​ជ្រួល​ជ្រើម​ទាំង​យប់​ត្រូវ​បាន​សរសេរ​បែប​នេះ​ថា ​«I’m sorry babe បើ​សិន​បង​ធ្វើ​អោយ​ភ្នែក​អូន​សើម​»។

តាម​រយៈ​ការ​បង្ហោះ​សារ​ទាំង​យប់​បែប​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​ៗ មិន​តិច​នាក់​ចូល​ខមិន​ព្រម​ទាំង​បាន​ដាក់​ការ​សង្ស័យ​ថា ​តើ​អ្នក​ទាំង​ពីរ​ត្រៀម​ចេញ​បទ​ថ្មី​រួម​គ្នា​ឬ​យ៉ាង​ណា​?​​ ខណៈ​អ្នក​គាំទ្រ​ផ្សេង​ទៀត​បាន​ចូល​ខមិនផ្គូផ្គងអ្នក​ទាំង​ពីរ​ជា​ហូរហែ​។ ដោយ​ឡែក បទ​ចម្រៀង​ដ៏​​របស់​តារា​ចម្រៀង​រ៉េប​វ័យ​ក្មេង​ យូ​ហៃ ​ក៏​ត្រូវ​បាន​ម្ចាស់​បទ «ស្ត្រី​សេរី» រ៉េត ​ស៊ូ​ហ្សា​ណា ស៊ែរ​លើ​អាខោន​ផ្ទាល់​​ខ្លួន​ ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​តារា​ចម្រៀង​វ័យ​ក្មេង​នៃ​ផលិតកម្ម​បារមី​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​បាន​ទម្លាក់​បទ​ចម្រៀង​ទោល​របស់​ពួក​គេ​ ថែមទាំងទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់​ក្រែល ខណៈ​ថ្មី​ៗ នេះ​ហ្វេន​ៗ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​រួម​គ្នា​ម្ដង៕

ប្រភពរូបភាព ៖ YuuHai ft Suzana Reth


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *