សម្រាប់មនុស្សគ្រប់គ្នា អ្នកណាៗក៏ប្រាថ្នាចង់បានដៃគូជីវិតមកចែករំលែករឿងគ្រប់យ៉ាងជាមួយគ្នា និងស្អំបេះដូងគ្នាទៅវិញទៅមកដែរ ជាពិសេសគឺមនុស្សស្រីតែម្ដង។ ប៉ុន្តែមិនប្រាកដថាស្នេហាសុទ្ធតែសមប្រកបតាមចិត្តរហូត ដូច្នេះជាមនុស្សស្រីក៏គួរតែរបស់ផ្សេងទៀតជាប់ខ្លួនដើម្បីឱ្យជីវិតខ្លួនឯងជួបក្ដីសុខឱ្យបានច្រើនដែរ។ ឆ្លៀតឱកាស AMS នឹងចែករំលែកជូនប្រិយមិត្តនូវរបស់ ៣ យ៉ាងដែលស្រីៗគួរមានជាប់ខ្លួន ក្រៅពីស្នេហា៖
១. ការងារល្អ
មនុស្សស្រីដែលគ្មានការងារច្បាស់លាស់ហើយរស់នៅរំពឹងលើប្ដីភាគច្រើនគឺមិនសូវមានអាទិភាពក្នុងការបញ្ចេញយោបល់ ថែមទាំងរងសម្ពាធធ្ងន់គ្រប់ពេលវេលាទៀតផង។ ដូច្នេះប្រសិនបើចង់រស់នៅក្នុងជីវិតដែលពោរពេញដោយក្ដីសុខ និងសុភមង្គលយើងត្រូវតែរឹងមាំហើយមានការងារ ឬមុខរបរច្បាស់លាស់។ វាមិនត្រឹមតែអាចជួយឱ្យយើងទទួលបានបទពិសោធន៍ច្រើនប៉ុណ្ណោះនោះទេ តែវាថែមទាំងធ្វើឱ្យយើងមានទំនុកចិត្តក៏ដូចជាសិទ្ធិច្រើនជាងមុនក្នុងការប្រឈមមុខនិយាយ និងទាមទារនូវអ្វីដែលយល់ថាសក្ដិសមសម្រាប់ខ្លួនឯងទៀតផង។


២. កញ្ចប់ប្រាក់
ក្រៅពីមានការងារល្អហើយ មនុស្សស្រីគួរតែរៀបចំការចំណាយផ្សេងៗទៅតាមតម្រូវ និងមិនត្រូវភ្លេចដាច់ខាតនូវកញ្ចប់ប្រាក់មួយចំណែកសម្រាប់ខ្លួនឯង។ ការត្រៀមដូចនេះនឹងកាន់តែធ្វើឱ្យយើងរឹងមាំជាងមុន មានសេរីភាពជាងមុន ការនិយាយស្ដីមានប្រសិទ្ធភាពជាងមុន និងមិនចាំបាច់ត្រូវព្រួយបារម្ភរាល់ពេលដែលខ្លួនឯងមានតម្រូវការណាមួយឡើយ។ លើសពីនេះ យើងក៏មិនបាច់ត្រូវខ្វល់ខ្វាយច្រើន និងរង់ចាំមើលទឹកមុខរបស់អ្នកណាម្នាក់ផងដែរ។
៣. សុខភាព
បច្ចុប្បន្ននេះសុខភាពគឺជាអាទិភាពដំបូងបំផុតដែលមនុស្សគ្រប់គ្នាត្រូវគិតគូរឱ្យបានដិតដល់ ជាពិសេសមនុស្សស្រី។ នៅពេលដែលវ័យកាន់តែកើនពីមួយឆ្នាំទៅមួយឆ្នាំ ស្រ្តីមានឱកាសខ្ពស់ក្នុងការប្រឈមនឹងជំងឺច្រើនជាងបុរស។ ដូច្នេះប្រសិនបើមានតែប្រាក់ និងភាពស្រស់ស្អាតពីខាងក្រៅ ប៉ុន្តែបែរជាមិនមានសុខភាពល្អនោះប្រៀបបានដូចជាបាត់បង់អ្វីៗគ្រប់បែបយ៉ាងដែរ។ ដូច្នេះចងចាំថាសុខភាពកាន់តែល្អ រឿងល្អៗ និងលុយកាក់ហូរចូលមកកាន់តែច្រើន៕


























Account
Security
Favourite Content