បើទោះបី កុយ អេនណា ជា 1th Runner up Miss Grand Cambodia 2023 ក៏ពិតមែន តែមកដល់ឆ្នាំនេះទៅហើយ នាងនៅតែមានទីផ្សារការងារ និងហ្វេនកើនឡើងជាលំដាប់ ទាំងការងារសង្គម និងការងារសិល្បៈ។ មួយរយៈចុងក្រោយគេសង្កេតឃើញថា តារាម៉ូដែលរូបនេះមមាញឹកខ្លាំង សឹងតែគ្មានពេលសម្រាក។


ថ្មីៗនេះតារាស្រីរាងខ្ពស់ស្រឡះ ១,៧៣ ម៉ែត្រ ទទួលបានការងារជាទូតសុឆន្ទៈក្រុមហ៊ុនដឹកជញ្ជូន និងទទួលការផ្សព្វផ្សាយផលិតផលផ្សេងៗជាច្រើនហូរហែ។ ទោះជា អេនណា ទទួលបានការងារជាច្រើន តែនាងក៏មិនភ្លេចរវល់ update ខ្លួនជាច្រើនជំនាញផ្សេងទៀតទាំងច្រៀង,រាំ, ពិធីករ, ចំណេះដឹងទូទៅព្រមទាំងភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនត្រឡប់មកកាន់វេទិកាបវរកញ្ញាម្ដងទៀត។ ពិសេសការដើរឲ្យកាន់តែល្អជាងឆ្នាំដែលខ្លួនចូលរួមប្រកួត។
អេនណា ក៏មិនភ្លេចថែរក្សារូបរាងកាន់តែស្រឡូនស្អាតជាងពេលមុនៗទៅទៀត ហើយបើនិយាយពីស្បែកវិញកាន់តែភ្លឺ រលោង ស្អាតបែបឡាទីន ឬហៅថាសម្បុរទឹកឃ្មុំ។ បើអ្នកគាំទ្រដែលបានតាមដានបណ្ដាញសង្គម ពិតជាឃើញច្រើនពីសកម្មភាពនាង ដោយថ្មីៗទើបបញ្ចប់ការងារនៅខេត្តសៀមរាប គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដោយបានគ្រងឈុតអប្សរា ដើម្បីផ្សព្វផ្សាយពីកម្ពុជា។


ក្រោយចប់ការងារសង្គមភ្លាម តារាស្រីដែលទើបវិលមកពីនូវែលហ្សេឡង់ ក៏ចាប់យកការងារសិល្បៈមួយចំនួនថ្មីដូចជាថត MV ជាមួយតារាចម្រៀង Step និងក្លាយជាទូតសុឆន្ទៈ ព្រមទាំងជាអ្នកប្រម៉ូតផលិតផលថែរក្សាសម្រស់ជាច្រើន។ កុយ អេនណា តែងត្រូវបានអ្នកគាំទ្រសរសើរពីការតុបតែងខ្លួន ថាតែងបុរាណ ស្អាតបែបមនុស្សសម័យបុរាណ តែងបែបសម័យស៊ីវិល័យ ស្អាតទាន់សម័យខ្លាំងតែម្ដង៕

































Account
Security
Favourite Content