ឃើញ វណ្ណដា រះ​ត្រដែត​លើឆាកអន្តរជាតិ រៀមច្បងក្នុងសិល្បៈបង្ហាញការស្ញប់ស្ញែងសឹងតែគ្រប់គ្នា

ការ​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​ដ៏​ធំ ដើម្បី​ច្រៀង​បិទ​កម្មវិធី​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​របស់​កំពូល​តារា​រ៉េប​​​​ខ្មែរ ម៉ាន់ វណ្ណដា ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​មោទកភាព​លើ​រូប​លោក​ជា​ខ្លាំង។

ក្នុង​នោះ​តារា​ត្រកូលរៀមច្បង​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ​បាន​ចេញ​មុខ​មក​អបអរ និង​ពោល​សរសើរ​ដល់ វណ្ណដា សឹងតែ​គ្រប់​គ្នា។ ទំហឹង​គាំទ្រ​មាន​ចំពោះ​គ្នា​រវាង​សិល្បករ​បាន​ធ្វើឲ្យ​មហាជន​មើល​ឃើញ​ថា ការ​ចេះ​គោរព ឲ្យ​តម្លៃ និង​លើក​ទឹកចិត្ត​នៅ​ពេល​នរណា​ម្នាក់​សាង​សមិទ្ធផល​ល្អ គឺ​ជួយ​ឲ្យ​វិស័យ​មួយ​នេះ​កាន់តែ​រីក​ធំធាត់​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

តារា​ជាច្រើន​ដែល​បាន​ចេញមុខ​មក​ផុស​សរសើរ​ពី​ម្ចាស់​បទ «CATCH ME IF YOU CAN» មាន​ដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ខាត់ វ៉ៃហាំង, ម៉េង កែវពេជ្ជតា,ស៊ូ ស៊ីរីកា, ទ្រី សក្កដា ហើយ​សូម្បី​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាច្រើន ព្រម​ទាំង​មាន​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែរ​ក៏​បង្ហោះ​អបអរ​ដល់​ការ​លើក​មុខមាត់​ប្រទេស​បែបនេះ។

ត្បិត​តែ​ការ​ឡើង​សម្ដែង​របស់ វណ្ណដា មាន​រយៈពេល​ខ្លី តែ​ប្រជាប្រិយភាព និង​ឥទ្ធិពល​តារា​ប្រុស​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ​រូប​នេះ ល្បីល្បាញ​ខ្លាំង​រហូត​ដល់​សារព័ត៌មាន​ធំ​ៗ​ជាច្រើន​របស់​បារាំង​ចុះផ្សាយ​ពី​តារា​ប្រុស​វ័យ ២៧ ឆ្នាំរបស់​ខ្មែរ ហើយ​សារព័ត៌មាន​ប្រទេស​ថៃ​ធំ​ៗ​ច្រើន​ក៏​បាន​ចុះ​ផ្សាយ​ពី​ការ​ឡើង​សម្ដែង​របស់​តារា​រ៉េប​កម្ពុជា​ម្នាក់​នេះ។

អ្វី​ដែល​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​កាន់តែ​មាន​គោរពដល់ វណ្ណដា គឺ​លោក​មិន​ភ្លេច​នាំ​យក​អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​នៅ​អន្តរជាតិ​ឡើយ ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​ផាមួង​សូត្រ​ខ្មែរ​រង​ជើង​ត្រក៤ ពណ៌​ខ្មៅ ដែល​ការ​ត្បាញ​ដោយ​ដៃ​ផ្ទាល់​របស់​ប្រជាជន​ខ្មែរ​តែម្ដង។

មុន​ពេល​ទៅ​ចូលរួមសម្ដែងបិទកម្មវិធីអូឡាំពិកឆ្នាំ ២០២៤ នៅបារាំង​ប៉ុន្មាន​ថ្ងៃ វណ្ណដា បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ពេល​ ទៅ​សម្ដែង​នៅ Pub មួយ​កន្លែង ដោយ​គ្រាន់តែ​ថា​នឹងមាន​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ តែ​ឲ្យ​ហ្វេនរង់​ចាំ​មើល​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ខ្លួនឯង ហើយ​មុន​កម្មវិធី​មួយ​ថ្ងៃ វណ្ណដា បាន add story នៅ IG ដោយ​កំពុង​ទទួលទាន​អាហារ​ពេល​យប់​នៅ​ទីក្រុង​ប៉ារីស។ ក្រោយការងារ​ចប់សព្វគ្រប់ ម្ចាស់​បទ «Queen Bee» ក៏​មិន​បាន​បង្ហោះ​រូបភាព​ច្រើន​ដែរ ​តែ​គ្រប់​គ្នា​បាន​ដឹង​ពី​លទ្ធផល​រួច​ទៅ​ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ