ដូចស្រីសួគ៌! Miss Grand Cambodia 2024 ប៊ី សុធារី ថតផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ

ម្ចាស់​មកុដ​ Miss Grand Cambodia 2024 បង្ហាញ​វត្តមាន​ថតផ្សព្វផ្សាយ​ប្រាសាទ​ព្រះ​វិហារ​ ។​​ គ្រាន់​តែ​ទទួល​បាន​តំណែង​ជា​ម្ចាស់​មកុដ​ Miss Grand Cambodia 2024 ភ្លាម ប៊ី​ សុធារី​ បាន​ថត​បង្ហាញ​តំបន់​ទេសចរណ៍​​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​​​យ៉ាង​ស្រស់​ស្អាត​​ និង​ទាក់ទាញ​។​​​​

ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ​ ប៊ី​ សុធារី​ បាន​តុបតែង​កាយ​​ថត​បង្ហាញ​តំបន់​ប្រាសាទ​ព្រះវិហារ​​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​​​​ទៅ​កាន់​ពិភពលោក​​។​ សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​​ព្រះវិហារ​របស់​ខ្មែរ ​រំលេច​ជាមួយ​ភាព​ស្រស់​ស្អាត​នៃ​បវរ​កញ្ញា​ឯក​ Miss Grand Cambodia 2024 បាន​​បន្ថែម​នូវ​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​​នេះ​។ ​​គួររំឭកដែរថា ម្ចាស់​ជយលាភី​ Miss Grand ប៊ី ​សុធារី​ ក៏​បាន​ថត​​​នៅ​​តំបន់​ទេសចរណ៍​សំខាន់​មួយ​ទៀត​របស់​កម្ពុជាកាលពីដើមខែសីហាកន្លងទៅថ្មីៗនេះនៅលើទឹកដីនៃ​ប្រាសាទ​អង្គរវត្ត​​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ និងជូន​ដំណឹង​ទៅ​កាន់​សាធារណជន​ដែល​កម្ពុជា​បាន​​​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​​ Miss Grand International 2024 ។

តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ការ​បង្ហាញ​នូវ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​​ដែល​​បាន​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ Miss Grand Cambodia គឺ​ជា​​ការ​រួម​ចំណែកយ៉ាងសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​ជាពិសេសតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខ្មែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា