ភ្ញៀវបរទេសដែលជាសិស្សមកពីប្រទេសជប៉ុនច្រើននាក់សម្ដែងក្ដីរំភើប និងរីករាយនៅពេលដែលពួកគេបានជួប និងជជែកលេង ថែមទាំងបានថតរូបជាមួយព្រះនាង នរោត្តម ជេនណា នៅក្នុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។

នាពេលថ្មីៗនេះសិស្សវិទ្យាល័យជប៉ុនមួយក្រុម បានធ្វើដំណើរទស្សនកិច្ចនៅប្រាសាទអង្គរវត្តគាប់ជួនក៏បានចួបព្រះនាង នរោត្តម ជេនណា។ សិស្សជប៉ុនទាំងនោះបានជជែកលេងជាមួយទ្រង់យ៉ាងរីករាយ ថែមទាំងបានការប្រោសប្រទានថតរូបជាមួយព្រះនាងតូចផងដែរ។
ព្រះនាង នរោត្តម ជេនណា បានបង្ហាញស្នាមញញឹមលើផ្ទៃមុខដោយគ្មានការធុញទ្រាន់ និងរួសរាយរាក់ទាក់ រួមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងនាមជាម្ចាស់ផ្ទះទៅកាន់ភ្ញៀវបរទេសដែលជាកូនសិស្សទាំងនោះក្នុងដំណើរទស្សនកិច្ចរបស់ពួកគេ។ កូនសិស្សទាំងនោះត្រូវបាន Tour Guide រៀបរាប់ប្រាប់ពីព្រះនាង ជេនណា ធ្វើឱ្យពួកមានការភ្ញាក់ផ្អើល ថែមទាំងរីករាយដែលបានជួបទ្រង់ដោយផ្ទាល់បែបនេះ ហើយអ្វីដែលធ្វើឱ្យកូនសិស្សជប៉ុនទាំងនោះកាន់តែរីករាយ និងកក់ក្ដៅ គឺស្នាមញញឹម យ៉ាងទន់ភ្លន់ និងមិនប្រកាន់ខ្លួនពីសំណាក់ព្រះនាង ជេនណា ចំពោះពួកគេតែម្ដង។








គួរឱ្យដឹងដែរថា សកម្មភាពព្រះនាង ជេនណា ជជែក និងថតរូបជាមួយកូនសិស្សជប៉ុនកំពុងត្រូវបានមហាជនកោតសរសើរពីភាពរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃរបស់ទ្រង់ទៅកាន់បណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកដែលបានជួបទ្រង់ដោយផ្ទាល់ មិនថានៅខាងក្រៅ ឬក្នុងកម្មវិធីមួយចំនួនដែលមានវត្តមានទ្រង់ចូលរួម៕
វីដេអូបន្ថែម ៖




















































Account
Security
Favourite Content