តារាសម្ដែងប្រុសល្បីៗកូរ៉េដូចជា Cha Eun Woo, Lee Min Ho និង Ji Chang Wook ជាដើមសុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោកតាមរយៈការសម្តែងរបស់ពួកគេនៅក្នុងភាពយន្តភាគក៏ដូចជាភាពយន្តខ្នាតធំល្បីៗជាច្រើន។ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលទេដែលពួកគេមានអ្នកតាមដានច្រើននៅលើ Instagram ខណៈដែលអ្នកគាំទ្រតែងតែចង់ភ្ជាប់ទំនាក់ទំនងនិងតាមដានរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតអាយដលរបស់ពួកគេ។ ខាងក្រោមនេះ AMS សូមបង្ហាញត្រួសៗពីតួឯកប្រុសកូរ៉េល្បីៗទាំង ១០ ដែលមានអ្នក Follow ច្រើនជាងគេលើ Instagram គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤៖
១០. Lee Dong Wook (18.4 លាន)


Lee Dong Wook បានចូលប្រឡូកក្នុងវិស័យរឿងភាគ K-drama តាំងពីឆ្នាំ ១៩៩៩ ដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយរឿង School 2។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្ដែងរឿង Goblin, Tale of the Nine-Tailed, Strangers from Hell, Bad and Crazy និងរឿងច្រើនទៀត។ លោកជាតារាសម្ដែងម្នាក់ដែលត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះរូបរាងសង្ហាមិនធម្មតា។ សម្រាប់គម្រោងបន្ទាប់ លោកនឹងសម្ដែងនៅក្នុងខ្សែភាពយន្ត Harbin។
៩. Nam Joo Hyuk (19 លាន)


Nam Joo Hyuk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៤ ជាមួយរឿង Surplus Princess ។ ពីតួអង្គអ្នកកីឡាប៉ិនលេងសើចក្នុងរឿង Weightlifting Fairy Kim Bok Joo រហូតដល់តួអ្នកកាសែតស៊ូជីវិតក្នុងរឿង The Light in Your Eyes លោកបានសម្ដែងរឿងភាគដ៏ពេញនិយមជាច្រើន។ ស្នាដៃល្បីៗផ្សេងទៀតរួមមាន Start Up, Twenty-Five, Twenty-One និង Vigilante ។ បច្ចុប្បន្នលោកកំពុងបំពេញកាតព្វកិច្ចយោធា។
៨. Kim Soo Hyun (20.1 លាន)


Kim Soo Hyun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៧ ជាមួយនឹងរឿងភាគ Kimchi Cheese Smile ហើយក្រោយមកក៏ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកជាមួយនឹងរឿងភាគបុរាណដ៏ល្បី Moon Embracing the Sun ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២ បន្តដោយរឿងភាគជោគជ័យជាច្រើនទៀតដូចជា My Love From the Star, The Producers និង It’s Okay to Not Be Okay និងរឿងចុងក្រោយរឿង Queen of Tears។
៧. Hwang In Yeop (20.5 លាន)


Hwang In Yeop បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយរឿងភាគ W.H.Y. និងចាប់ផ្ដើមទទួលភាពល្បីល្បាញពេលសម្ដែងនៅក្នុងរឿង 18 Again ដែលជារឿង Remake ពីភាពយន្តហូលីវូដ 17 Again ។ លោកត្រូវបានគេស្គាល់ជាអន្តរជាតិសម្រាប់ការសម្ដែងក្នុងរឿង True Beauty ហើយក៏បានសម្ដែងរឿងល្បីៗច្រើនទៀតដូចជា The Sound of Magic, The Tale of Nokdu និងរឿងជាច្រើនទៀត។
៦. Song Kang (22 លាន)


Song Kang ចាប់ផ្ដើមអាជីពនៅឆ្នាំ ២០១៥ ជាមួយរឿងភាគ Hello, Spring និងបានលេចមុខនៅក្នុងរឿងភាគពេញនិយមជាច្រើនដូចជា Love Alarm, Sweet Home, Nevertheless និង My Demon ។ ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ជោគជ័យមួយសម្រាប់តារាសម្តែងរូបនេះ ខណៈដែលលោកបានបង្ហាញខ្លួននៅក្នុងរឿង Sweet Home 2 និង My Demon ។ បច្ចុប្បន្ន Song Kang កំពុងបំពេញកាតព្វកិច្ចយោធា ខណៈរឿងភាគ Sweet Home រដូវកាលទី ៣ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា។
៥. Park Seo Joon (25.9 លាន)


២០២៣ អាចចាត់ទុកថាជាឆ្នាំដ៏អស្ចារ្យដូចគ្នាសម្រាប់ Park Seo Joon ដោយលោកបានបង្ហាញខ្លួនជាលើកដំបូងនៅហូលីវូដជាមួយភាពយន្ត The Marvels ហើយថែមទាំងបានដើរតួឯកក្នុងរឿងភាគ Gyeongseong Creature និងរឿង Dream ផងដែរ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយខ្សែភាពយន្ត Perfect Game និងបានសម្តែងក្នុងរឿងភាគល្បីៗដូចជា Fight For My Way, Itaewon Class, What’s Wrong With Secretary Kim និងរឿងជាច្រើនទៀត។ បច្ចុប្បន្នលោកកំពុងត្រៀមខ្លួនសម្រាប់ថតរឿងភាគ Gyeongseong Creature រដូវកាលទី ២ ។
៤. Lee Jong Suk (26.6 លាន)


Lee Jong Suk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ក្នុងរឿងភាគ Princess Prosecutor និងរឿង Be With Me និងបានទទួលភាពល្បីល្បាញជាលើកដំបូងតាមរយៈរឿង School 2013 បន្តដោយរឿង I Can Hear Your Voice, Doctor Stranger និង Pinocchio ។ រឿងភាគពេញនិយមខ្លាំងៗរបស់លោករួមមាន Big Mouth, Romance is a Bonus Book និង W: Two Worlds ។
៣. Ji Chang Wook (27.2 លាន)


Ji Chang Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងរឿង You Stole My Heart និងរឿង Sleeping Beauty។ លោកចាប់ផ្ដើមកេរ្តិ៍ឈ្មោះខ្លាំងក្រោយសម្ដែងរឿងភាគបុរាណ Empress Ki និងត្រូវបានគេស្គាល់តាមរយៈរឿងល្បីៗជាច្រើនទៀតដូចជា Healer, K2 និង The Worst of Evil ព្រមទាំងរឿងភាគស្នេហាបែបកំប្លែងដូចជា Suspicious Partner និង Backstreet Rookie ។
២. Lee Min Ho (35.1 លាន)


Lee Min Ho បានចេញដំបូងក្នុងឆ្នាំ ២០០២ ជាមួយនឹងរឿងភាគ Romance និងបានទទួល ភាពល្បីល្បាញខ្លាំងពេលសម្ដែងរឿង F4 កូរ៉េ ឬ Boys Over Flowers ដែលធ្វើឱ្យលោកក្លាយជាតារាកូរ៉េដែលគេស្គាល់ច្រើនបំផុតមួយរូបរហូតមកដល់បច្ចុប្បន្ន។ ក្រោយមក តារាសម្ដែងរូបនេះបានលេចមុខក្នុងរឿងល្បីៗផ្សេងទៀតដូចជា Personal Taste, The Legend of the Blue Sea, The King: Eternal Monarch និង Pachinko ជាដើម។ ក្នុងពេលឆាប់ៗនេះ លោកនឹងបង្ហាញមុខក្នុងភាពយន្តភាគ Ask the Stars ជាមួយតារាស្រី Gong Hyo-jin។
១. Cha Eun Woo (45.7 លាន)


Cha Eun Woo គឺជាសមាជិកមួយរូបក្នុងក្រុម ASTRO ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ ជាមួយអាល់ប៊ុម Spring Up ។ ពួកគេត្រូវបានគេស្គាល់សម្រាប់បទចម្រៀងដូចជា Crazy Sexy Cool, Blue Flame និងបទជាច្រើនទៀត។ ជាមួយទម្រង់មុខនិងរូបរាងសង្ហាដូចព្រះប្រទាន Cha Eun Woo ជារឿយៗតែងត្រូវបានគេចាត់ថ្នាក់ជាតារាប្រុសដែលសង្ហាបំផុតនៅប្រទេសកូរ៉េ។ ប៉ុន្មានឆ្នាំមកនេះ Cha Eun Woo បានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗជាច្រើនដូចជា True Beauty, Wonderful World និង My ID is Gangnam Beauty ជាដើម ៕




















































Account
Security
Favourite Content