បារមីប្រកាស The Rapper Cambodia អត់មានជាប់សាច់ឈាមកម្មវិធីដទៃទេ

គ្រាន់​តែ​ប្រកាស​ពី​ការ​វិល​ត្រឡប់​នៃ​កម្មវិធី​ប្រកួត​ប្រជែង​The Rapper Cambodia​ សម្រាប់​រដូវ​កាល​ទី​២ ​ភ្លាម ​ផលិត​បារមី​ទទួល​បាន​សំណួរ​ចាក់​ដោត​ជា​ច្រើន​​ថា​ តើ​នេះ​ជា​កម្មវិធី​ទូរទស្សន៍​ដូច​កម្មវិធី​ ប្រឡង​រ៉េប​មួយ​ទៀត ដែល​ប្រកាស​មុន​នេះ ២ ៣ ថ្ងៃដែរ​ឬ​ទេ​?​​

ក្រោយ​ទទួល​សំណួរ​ជា​ច្រើន​ពី​សំណាក់​​មហាជន​ជុំវិញ​កម្មវិធី​ RAPPER FIGHTER ​​​របស់​ស្ថានីយ​ទូរទស្សន៍ ​ភី​អិន​អិន ​​ផលិតកម្ម​បារមី​បាន​ចេញ​សេចក្ដី​ប្រកាស​​ជូន​ភ្លាមៗ​​នៃ​​ទំនាក់​ទំនង​រវាង​កម្មវិធី​ទាំង​ ២។​ ខាងបារមី​បញ្ជាក់​​​ច្បាស់​ថា ​​ថ្វី​ត្បិត​តែ​ជា​កម្មវិធី​ប្រកួត​ប្រជែង​រ៉េប​ដូច​គ្នា​ពិត​មែន​ប៉ុន្តែ​​ The Rapper Cambodia ​និង RAPPER FIGHTER គឺ​ជា​កម្មវិធី​ ២ ដាច់​ដោយ​ឡែក​ពី​គ្នា​។​​​ មួយ​វិញ​ទៀត​ ខាង​ផលិតកម្ម​ និង​សហ​ផលិតករ​មិន​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កម្មវិធី​ថ្មី​នេះ​ទេ​ បើ​ទោះ​បី​ជា​កម្មវិធី​ទាំង​ ២ មាន​លក្ខណៈ​ និង​ឈ្មោះ​ស្រដៀង​គ្នា​ក៏​ដោយ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ក៏​បាន​បញ្ជាក់​ទៀត​​ថា ក្នុង​ឆ្នាំ​នេះ​ The Rapper Cambodia នឹង​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ដ៏​គួរ​ឱ្យ​រំភើប​ក្នុង​ទម្រង់​ច្នៃ​ប្រតិដ្ឋ​ជាង​មុន​ជា​មួយ​សិល្បករ​សិល្ប​ការិនី​ថ្មី​ ព្រម​ទាំង​ឱកាស​ឈ្នះ​ពាន​រង្វាន់​ជយលាភី​កាន់​តែ​ធំ​ជាង​មុន ​រួម​ជាមួយ​ឱកាស​ឈាន​ជើង​ទៅ​កាន់​កម្រិត​អន្តរជាតិ​ផង​ដែរ​។​​

តាម​រយៈ​ការ​ប្រកាស​ជូន​ដំណឹង​នេះ​ដែរ​ផលិតកម្ម​បារមី​​ក៏​បាន​បង្ហើប​ពី​លក្ខន្តិកៈ​សម្រាប់​បេក្ខភាព​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ក្នុង​​កម្មវិធី​ The Rapper Cambodia រដូវ​កាល​ទី​២ នេះថា​ត្រូវ​តែ​ជា​បេក្ខភាព​ដែល​មិន​បាន ​​ឬ​​កំពុង​បាន​ដាក់​ពាក្យ​សម្រាប់​កម្មវិធី​ប្រលង​រ៉េប​ ឬ​មាន​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រភេទ​រ៉េប​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​៕​​​​​​

​​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី