សិល្បករមួយរូបទៀតហើយ ដែលបានដឹកដៃគូស្នេហ៍ចូលរោងជ័យក្នុងឆ្នាំ ២០២៤ នេះ នោះគឺតារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀង Tempo Tris ដែលមានឈ្មោះពិតថា ដួង រស្មី។ មង្គលការរបស់ ម្ចាស់បទ «នារីបឹងទំពុន» រៀបចំឡើងយ៉ាងអធិកអធមតាមបែបប្រពៃណីខ្មែរ ដោយមានញាតិមិត្តបងប្អូន និងសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ។







កូនក្រមុំរូបស្រស់ដែល Tempo Tris សម្រេចចិត្តបញ្ចប់ភាពនៅលីវជាមួយមានឈ្មោះថា មាស សុវចនា ហៅ វីន។ កូនកំលោះកូនក្រមុំទាំងពីរ ពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងពិធីមង្គលការនេះ។ គ្រាន់តែចប់ពិធីមង្គលការភ្លាម តារាចម្រៀងសម្បុរសណ្តែកបាយ Tempo បង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយពាក្យដ៏មានអត្ថន័យថា «នេះជារូបដែលខ្ញុំចង់ show off លើ social» បង្ហាញពីភាពស្មោះត្រង់ និងភាពច្បាស់លាស់របស់តារាចម្រៀងពូកែលេបខាយប៉ារ៉ូលស្នេហា។

ក្នុងនោះផងដែរ គេឃើញតារាល្បីៗជាច្រើនបានចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោងនេះ ជាពិសេកំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា តែម្តង ដោយនាងបានបង្ហោះរៀបរាប់សារដ៏មានអត្ថន័យទៅកាន់ Tempo Tris ប្រៀបបីដូចប្អូនប្រុសដ៏ល្អរបស់នាង៕

រូបភាព៖ ទំព័រហ្វេសប៊ុក @ Image Hunter Photography






















































Account
Security
Favourite Content