ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលជាផលិតផលដ៏ពេញនិយមផលិត​ដោយក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី បង្កើតនូវកម្មវិធីរាំ Krud Dance Idols ដែលជាកម្មវិធីបើកទំព័រប្រឡងរាំលំដាប់ប្រទេសដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការប្រកួតរាំតែ១គត់របស់កម្ពុជា ដែលនឹងប្រមូលផ្តុំក្រុមរាំជើងខ្លាំងទូទាំងប្រទេសមកប្រកួតតទល់គ្នាយ៉ាងក្តៅគគុកនៅលើឆាករាំដ៏ប្រណិត និងអស្ចារ្យ។ Krud Dance Idols កំពុងតែរង់ចាំអ្នកដែលមានទេពកោសល្យផ្នែករាំ មានបំណងចង់មកដុសខាត់សមត្ថភាព មានភាពជឿជាក់ ភាពក្លាហាន ក្នុងការពង្រឹងសក្តានុពលផ្នែករាំក្នុងប្រទេសកម្ពុជាឲ្យមកឈោងចាប់ក្តីស្រមៃដែលចង់ក្លាយជាកំពូលក្រុមតារារាំលំដាប់ប្រទេស។ បេក្ខភាពទាំងអស់នឹងមានឱកាសក្នុងការទទួលយកបទពិសោធន៍ និងជំនាញក្បាច់រាំប្លែកៗពីគណកម្មការ និងគ្រូបង្វឹកដែលមានជំនាញផ្នែករាំជាច្រើនឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យក្រុមឈ្នះនឹងទទួលបានពានរង្វាន់ជើងឯកក្រុមរាំ Krud Dance Idols ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសព្រមទាំងបានក្លាយជាទូតសុច្ឆន្ទៈផ្នែករាំរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលនឹងមានឱកាសក្នុងការបង្ហាញខ្លួននៅលើឆាកធំៗរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

ទស្សនាវីដេអូ៖

រួសរាន់ឡើងកុំឲ្យសមត្ថភាពដ៏អស្ចារ្យរបស់អ្នកត្រូវបានកប់ទុកចោល។ ពាក្យចូលរួមប្រកួតចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះតទៅជាមួយនឹងលក្ខខណ្ឌនៃការចូលរួមដូចខាងក្រោម៖
– បេក្ខជនត្រូវចូលរួមចុះឈ្មោះប្រកួតជាក្រុមដែលក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចាប់ពី ៥ ទៅ ៧ នាក់ ដែលមានអាយុចាប់ពី១៥-២៨ឆ្នាំ ក្នុងនោះអាចមានសមាជិកជាជនជាតិបរទេស២នាក់ (បញ្ជាក់ពេលប្រកួតមានតែសមាជិក៥នាក់ប៉ុណ្ណោះដែលអាចបង្ហាញសមត្ថភាពនៅលើវេទិកា )

  • បេក្ខជនត្រូវរាំជាមួយ​នឹងបទអ្វីក៏បាន (ចាប់ពី២នាទីឡើងទៅ)
  • ចំពោះបេក្ខភាពដែលជាប់ទៅវគ្គ៣០ក្រុមចុងក្រោយ ក្រុមការងាររបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងធ្វើការទំនាក់ទំនងទៅផ្ទាល់ ។
  • សិល្បៈករដែលជាប់កុងត្រា ឬមិនជាប់កុងត្រា ក៏អាចចូលរួមបានដែរ។
  • ក្រុមចូលរួមប្រកួតនីមួយៗត្រូវបង្ហោះវីដេអូ (ចាប់ពី𝟐នាទីឡើងទៅ) ដែលចង់ដាក់ប្រកួត នៅលើ 𝐀𝐜𝐜𝐨𝐮𝐧𝐭 ផ្ទាល់ខ្លួនមានដូចជា 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤, 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ហើយត្រូវ 𝐓𝐚𝐠 មកកាន់ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 របស់កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 ផេកផ្លូវការទាំង𝟑 រួមជាមួយនឹង 𝐇𝐚𝐬𝐡𝐭𝐚𝐠 #kruddanceidols

កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 នឹងមានបេសកកម្មទៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាព។ កុំភ្លេចកាន់ដៃក្រុមរបស់អ្នកមកដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា! តស់នៅចាំដល់ណាទៀត​ រួសរាន់ឡើងសម្រេចក្តីស្រមៃដ៏អស្ចារ្យរបស់អ្នក! ចំពោះព័ត៌មានបន្ថែម កុំភ្លេចតាមដានផេកផ្លូវការរបស់ Krud Energy និង Krud Dance Idols !


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *