1st Runner up Miss Grand Camboida 2023 កញ្ញា កុយ អេនណា ថ្មីៗនេះបានប្រកាសឱ្យដឹងថា នាងនឹងចាកចេញពីកម្ពុជា ទៅប្រទេសនូវែលហ្សេឡង់ (New Zeland) វិញ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ។

មូលហេតុចម្បងនៃការវិលត្រឡប់វិញលើកនេះ គឺដើម្បីជួបជុំគ្រួសារ និងឆ្លៀតពេលបន្តការសិក្សាផ្នែកភាសាអង់គ្លេសបន្ថែមផងដែរ។ អេនណា បានបញ្ជាក់ថា នាងបានស្នើសុំទៅកាន់ស្ថាប័ន Miss Grand Cambodia រួចរាល់ហើយ និងបានជជែកអំពីការងារផ្សេងៗផងដែរ ដូច្នេះឆាប់ៗនេះបវរកញ្ញាសម្បុរទឹកឃ្មុំរូបនេះ សុំលាពុកម៉ែបងប្អូនមួយរយៈធំសិនហើយ។
អ្នកជិតស្និទ្ធជាមួយ 1st Runner up Miss Grand Camboida 2023 បានបង្ហើបថា លើកនេះ អេនណា អាចស្នាក់នៅទីនោះរៀងយូរជាងមុនបន្តិច ព្រោះមានភារកិច្ចច្រើនត្រូវបំពេញនៅទីនោះ តែប្រសិនបើមានការងារបន្ទាន់ ចាំបាច់ខ្លាំងត្រូវការនាងមកធ្វើ នាងក៏អាចត្រឡប់មកវិញ ដើម្បីបំពេញការងារទាំងនោះដែរ។ ជារួម គ្រប់យ៉ាងអាស្រ័យលើស្ថានភាពជាក់ស្តែង។


ការវិលត្រឡប់ទៅ នូវែលហ្សេឡង់រយៈពេលយូរនេះ ធ្វើឱ្យបវរកញ្ញារាងខ្ពស់ស្រឡះនេះ បាត់បង់ឱកាសការងារធំៗជាច្រើន សូម្បីតែកម្មវិធីប្រកួតថ្នាក់ខេត្តរបស់កម្មវិធី Miss Grand ក៏ត្រូវអវត្តមានដែរ ធ្វើឱ្យ PD តាមបណ្តាខេត្ត និងហ្វេនៗរបស់នាងសោកស្តាយជាពន់ពេក។
យ៉ាងណាមិញ មុនចាកចេញទៅ អេនណា បានបង្ហើបថា នាងមានអ្វីថ្មីមួយ ត្រៀមទុកជាកាដូជូនហ្វេនៗរបស់នាង ហើយធានាថា គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នឹកស្មានមិនដល់ថា អេនណា ហ៊ានធ្វើរឿងនោះឡើយ សូម្បីសាមីខ្លួននាងក៏សឹងមិនជឿថា ខ្លួនឯងហ៊ានធ្វើរឿងនោះដូចគ្នា។ ចង់ដឹងថា កុយ អេនណា មានអ្វីមក suprise ហ្វេន កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា នាពេលឆាប់ៗនេះ៕






















































Account
Security
Favourite Content