នៅ Single យូរ! ឈានដល់វ័យ ៤១ ឆ្នាំ Kim Ah-Joong ទម្លាយចង់បានដៃគូជីវិតស័ក្តិសមម្នាក់

តារាសម្ដែងស្រីកូរ៉េជើងចាស់ Kim Ah-Joong បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនសង្ឃឹមរកបានដៃគូជីវិតម្នាក់អាចសាងគ្រួសារមានសុភមង្គល។

ក្នុងឱកាសចូលរួមកម្មវិធីរបស់ស្ថានីយទូរទស្សន៍ tvN គឺ “Unexpected Business 3” តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបាននិយាយរំឭកដល់ការបង្កើតគ្រួសារ និងការរៀបការ។ រូបនាងបានលើកឡើងថា៖ នាងពិតជាស្ងប់ស្ងែងដល់អ្នកដែលអាចរកឃើញស្នេហ៍ពិត និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារ។ ពួកគេពិតជាមានសំណាងខ្លាំង វាពិតជាមិនមែនងាយស្រួលក្នុងការស្វែងរកមនុស្សដែលស្រឡាញ់ពេញចិត្ដ និងយល់ចិត្ដគ្នាទៅវិញទៅមកឡើយ។ នាងសង្ឃឹម រូបនាងអាចមានសំណាងល្អ និងជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ដដូចគ្នា។

នាងបន្ដថា៖ ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ចង់រៀបការជាមួយមនុស្សម្នាក់ទៀត ពិតណាស់ពួកគេច្បាស់ជាទុកចិត្ដគ្នាខ្លាំង និងពិតជាចង់រស់នៅជាមួយម្នាក់នោះពេញមួយជីវិត។ រឿងបែបនេះពិតជាមិនងាយស្រួលឡើយ វាពិតជាត្រូវការការទុកចិត្ដគ្នាខ្លាំង។  

តារាស្រី Kim Ah-Joong ធ្លាប់បានលើកឡើងក្នុងបទសម្ភាសកាលពីឆ្នាំ ២០១៧ រូបនាងជាមនុស្សពិបាកក្នុងការរាប់អានមិត្ដភ័ក្ដិ នាងត្រូវចំណាយពេលយូរក្នុងការជិតស្និទ្ធជាមួយនរណាម្នាក់ ហើយវាកាន់តែពិបាកនៅពេលដែលនាងរាប់អានជាមួយមិត្ដភ័ក្ដិភេទផ្ទុយគ្នា។

នាងក៏ធ្លាប់បានលើកឡើងពីប្រភេទបុរសដែលនាងស្រឡាញ់ពេញចិត្ដថា មិនចាំបាច់ជាមនុស្សឡូយឆាយ តែជាមនុស្សមានអត្ដចរិតស្រដៀងៗ ជាមួយនាង។ បុរសម្នាក់នោះ មិនចាំបាច់ល្អឥតខ្ចោះ តែជាមនុស្សចេះយកចិត្ដគេដាក់ចិត្ដរបស់ខ្លួន និងងាយស្រួលចុះសម្រុង។ នាងលើកឡើងបន្ថែម៖ បើមិនមានប្រាក់ គឺអាចរកថែម និងសន្សំបាន បើខ្វះចំណេះដឹងក៏អាចរៀនសូត្របន្ថែម ប៉ុន្ដែចិត្ដគំនិតដែលល្អគឺមិនងាយរកនោះទេ។

គួរបញ្ជាក់ថា តារាស្រី Kim Ah-Joong បានចេញសម្ដែងចាប់តាំងពីឆ្នាំ ២០០៤ គិតមកដល់បច្ចុប្បន្ន រូបនាងប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ រូបនាងបានបង្ហាញខ្លួនក្នុងរឿងល្បីជាច្រើនដូចជា 200 pounds Beauty, The King, My P.S Partner, Live Up to Your Name និង Sign ជាដើម។ ក្រឡេកមកមើលជីវិតស្នេហាវិញ នាងមិនដែលប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈឡើយ ៕  


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)