ទីបំផុត ក្រុមការងារ 3F Music បានចេញមុខមកបញ្ជាក់ពីស្ថានភាពរបស់តារាចម្រៀងរូបស្រស់ ជេន (Jane Dannie) ហើយ បន្ទាប់ពីវីដេអូក្រៅឆាកនៃការថតខុសបច្ចេកទេស MV «Laila» បណ្តាលឱ្យមានការឆាបឆះ ត្រូវបានចែកចាយយ៉ាងសុះសាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កាលពីពេលថ្មីៗនេះ។


តួយ៉ាងមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ 3F Music បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ពីមូលហេតុ និងស្ថានភាពនាបច្ចុប្បន្នរបស់ ជេន ក្រោយជួបឧបទ្ទវហេតុនោះ។ 3F Music រៀបរាប់ឱ្យដឹងថា ការឆាបឆេះគឺមកពីក្រដាស magic (ក្រដាសសម្រាប់ដុតលេងសៀក) ដែល concept គឺត្រូវប្តូរសម្លៀកបំពាក់ ទៅឈុតមួយផ្សេងមួយទៀត។ ដោយមុននឹងថត ក្រុមការងារបានតេស្ត៍រួចជាស្រេចហើយ ប៉ុន្តែអំឡុងពេលថតគឺមានបញ្ហាត្រង់ឆេះជាមួយស្បៃ រហូតមានបញ្ហាដូចដែលបានឃើញ។ ក្នុងអំឡុងពេល ៣ វិនាទី ក្រដាស magic គឺបានរលត់ តែអ្វីដែលបង្កជាបញ្ហាគឺស្បៃដែលឆាប ទើបមានការឆេះទៅលើខ្លួនរបស់ ជេន។
ស្ថានភាព ជេន គឺមានរបួសរលាកខ្លាំងត្រង់ក្បាលពោះ និងត្រង់ចង្កា។ ក្នុងការប្រកាសនេះក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាមួយនេះ ក្រុមហ៊ុននឹងផ្សាយវីដេអូជាផ្លូវការណ៍ឆាប់ៗនេះ។ ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសខាងក្រោមនេះ៖
























Account
Security
Favourite Content