វីតាមីនទាំង ៥ ជួយប្រឆាំងភាពចាស់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺ

នៅពេលមនុស្សមានវ័យកាន់តែចាស់បញ្ហាសុខភាពផ្សេងៗក៏កើតឡើងជាញឹកញាប់។ ជាក់ស្ដែង មិនមានមនុស្សណាម្នាក់ចង់ឈឺនោះទេ ដូចនេះមិនថាយើងកំពុងស្ថិតនៅក្នុងវ័យណាក៏ដោយចាំបាច់ត្រូវតែចេះថែរក្សាសុខភាពខ្លួនឯង។ ក្រៅពីការប្រើប្រាស់ផលិតផលហើយ យើងក៏ត្រូវទទួលទានអាហារដែលមានវីតាមីនល្អៗដូចខាងក្រោមនេះដើម្បីជួយប្រឆាំងភាពចាស់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរ៖

១. វីតាមីន C

វីតាមីន C មានតួនាទីជួយប្រឆាំងរ៉ាឌីកាល់សេរី ការពារកោសិកា ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងកាត់បន្ថយការរលាក ក៏ដូចជាបញ្ហាសុខភាពផ្សេងទៀតផងដែរ។ លើសពីនេះទៀត វីតាមីន C ក៏អាចជួយពង្រឹងការចងចាំ ការផ្ដោតអារម្មណ៍ ការសម្រេចចិត្ត និងការគិតបានថែមទៀតផង។ ចំពោះសុខភាពស្បែកវិញ វីតាមីន C ក៏អាចជួយបង្កើនសំណើម ជំរុញការផលិត collagen និងការពារភាពជ្រីវជ្រួញមុនអាយុដោយសារពន្លឺព្រះអាទិត្យផងដែរ។

២. វីតាមីន E

ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងរ៉ាឌីកាល់សេរីហើយ វីតាមីន E ក៏អាចជួយកាត់បន្ថយការរលាក ជំរុញការផលិត Collagen តាមធម្មជាតិក្នុងរាងកាយបានផងដែរ។ សម្រាប់មនុស្សចាស់គឺត្រូវការវីតាមីន E ច្រើនជាងក្មេង ដើម្បីរក្សាសុខភាពដោយវាល្អសម្រាប់សុខភាពស្បែក កាត់បន្ថយស្នាមជ្រួញ ស្នាមអុចខ្មៅ និងបង្កើនភាពយឺតនៃស្បែកបានយ៉ាងប្រសើរ។

៣. សារធាតុ CoQ10

សម្រាប់មនុស្សចាស់គឺពិតជាត្រូវការ CoQ10 ឬ Coenzyme Q10 ខ្លាំងមែនទែនដោយពេលមនុស្សកាន់តែមានវ័យចំណាស់សារធាតុនេះនឹងថយចុះ។ សារធាតុ CoQ10 នេះមានតួនាទីជួយប្រឆាំងរ៉ាឌីកាល់សេរី ការពារការខូចខាតកោសិកា និងបន្ថយហានិភ័យសុខភាពរបស់មនុស្សចាស់ផងដែរ។ លើសពីនេះ CoQ10 ក៏អាចល្អសម្រាប់សុខភាពបេះដូងផងដែរដោយជួយកាត់បន្ថយភាពរឹងនៃសរសៃឈាម (Arterial stiffness) កាត់បន្ថយការឡើងសម្ពាធឈាម និងការពារការប្រមូលផ្តុំកូលេស្តេរ៉ុលក្នុងឈាមផងដែរ។ សារធាតុ CoQ10 ភាគច្រើនមាននៅក្នុងគ្រឿងក្នុងសត្វដូចជាបេះដូងគោ ថ្លើមគោ បេះដូងមាន់ ឬថ្លើមមាន់ជាដើម។

៤. សារធាតុ Resveratrol

Resveratrol គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដែលមាននៅក្នុងផ្លែទំពាំងបាយជូរ ស្រាក្រហម និងផ្លែប៊ឺរី។ សារធាតុនេះផងដែរក៏ជួយជំរុញ Sirtuins ឬអង់ស៊ីមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃភាពចាស់របស់មនុស្ស។ លើសពីនេះ សារធាតុ Resveratrol គឺល្អសម្រាប់សុខភាពស្បែកដែរដូចជាជួយកាត់បន្ថយសញ្ញានៃភាពចាស់ផ្សេងៗដោយសារកាំរស្មី UV និងរ៉ាឌីកាល់សេរីជាដើម។

៥. សារធាតុ Curcumin

Curcumin គឺជាសារធាតុសំខាន់ដែលនៅក្នុងរមៀតមានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយភាពចាស់ និងបង្កើនអត្រាសង្ឃឹមរស់។ ជាមួយគ្នានេះដែរ Curcumin ក៏មានតួនាទីជួយគ្រប់គ្រងអុកស៊ីតកម្មក្នុងរាងកាយ ការរលាកសន្លាក់ ថប់បារម្ភ និងលើសជាតិខ្លាញ់ក្នុងឈាមដែមទៀតផង។ ក្រៅពីមាននៅក្នុងរមៀតហើយ សារធាតុ Curcumin នេះក៏មានក្នុងខ្ញីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ