ហាម​ធ្វើ​រឿង​ទាំង​ ១០ យ៉ាង​នេះ​ពេល​ទៅ​លេង​ប្រទេស​កូរ៉េ​ខាង​ត្បូង

នា​ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​ប្រទេស​កូរ៉េ​ខាងត្បូងពិត​ជា​ទទួល​បាន​ការ​ពេញ​និយម​ និង​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ខ្លាំង​មែន​ទែន​ សូម្បី​តែ​ខ្សែភាពយន្ត​ និង​តន្ដ្រី​របស់​ពួកគេ​។​ មួយ​វិញ​ទៀត​ ទោះ​បី​ជា​ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​ជឿនលឿន​មែន​តែ​ច្បាប់​ ទម្លាប់​ និង​អនាម័យ​ក៏​ពួកគេ​មិន​បាន​ព្រងើយ​ឡើយ​ ដូចនេះ​ហើយ​បើ​សិន​អ្នក​ទាំង​អស់​គ្នា​ចង់​ទៅ​លេង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អេដមីន​នឹង​ប្រាប់​ពី​ចំណុច​ខ្លះ​ដែល​គួរ​ជៀសវាង​។

. ហាម​និយាយ​លឺៗ​នៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​

នៅ​កូរ៉េខាងត្បូង​ ការ​និយាយ​ដោយ​ប្រើ​សម្លេង​តិចៗ​ជា​ទង្វើ​មួយ​ដែល​គេ​ចាត់​ទុក​ថា​មាន​ក្រមសីលធម៌​ល្អ ជាពិសេស​នៅ​ពេល​ដែល​យើង​កំពុង​នៅ​លើ​ឡាន​ក្រុង​ ឬ​រថភ្លើង​។ បើ​សិន​ជា​អ្នក​និយាយ​លឺៗ​ខ្លាំង​នៅ​លើ​រថភ្លើង​ ឬ​ឡាន​ក្រុង​​នោះ​គេ​នឹង​ចាត់​ទុក​យើង​ជា​មនុស្ស​ឈ្លើយ​ជា​មិនខាន​ ឬ​គេ​គិត​ថា​យើង​កំពុង​និយាយ​អួត​សម្ញែង​នៅ​ទី​សាធារណៈ​។

. អង្គុយ​គ្មាន​សណ្ដាប់ធ្នាប់​

នៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ គេ​តែង​តែ​មាន​កន្លែង​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ មនុស្ស​ចាស់​ និង​ជន​ពិការ​ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រភេទ​ណាមួយ​ហើយ​ទៅ​អង្គុយ​នៅ​កន្លែង​យើង​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ឈ្លើយ​អាច​ឈាន​ដល់​ការ​ស្ដី​បន្ទោស​នៅ​នឹង​កន្លែង​ផ្ទាល់​ទៀត​ផង​។​

. ហាម​ស្លៀកពាក់​ខោអាវ​ដែល​ស៊ិច​ស៊ី​ខ្លាំង​

ថ្វី​ត្បិត​តែ​ប្រជាជន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូងសព្វ​ថ្ងៃ​មាន​ការ​ស្លៀកពាក់​ជឿនលឿន​ស្ទាយ​បែប​គួរ​ឱ្យ​ស្រឡាញ់​ ឬ​ស៊ិចស៊ី​មែន​ ប៉ុន្តែ​នៅ​តែ​មាន​ពេល​ខ្លះ​ការ​ស្លៀក​ពាក់​បែប​បញ្ចេញ​សាច់​ច្រើន​ដូចជា​អាវ​ដែល​មាន​ក​ជ្រៅ​ អាវ​ទម្លាក់​ស្មា​ ឬ​អាវ​វាល​ខ្នង​ជាដើម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​មិន​ល្អ​។​

. ដោត​ចង្កឹះ​បញ្ឈរ​ក្នុង​ចាន​បាយ​

ការ​ដាក់​ចង្កឹះ​បញ្ឈរ​ក្នុង​ចាន​បាយ​បែប​នេះ​មិន​មែន​ជា​រឿង​ដែល​អាច​ធ្វើ​ក្នុង​ប្រទេស​កូរ៉េ​បាន​នោះ​ទេ​ វា​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​ការ​អុជ​ធូប​ក្នុង​ពិធី​បុណ្យ​សព​ហើយ​ក៏​ត្រូវ​បាន​គេ​យល់​ថា​នេះ​ជា​ការ​នាំ​សំណាង​អាក្រក់​ចូល​ផ្ទះ​ថែម​ទៀត​ផង​។​ ប្រសិន​បើ​សមាជិក​ណា​ម្នាក់​ធ្វើ​បែប​នេះ​ពេល​ញ៉ាំ​បាយ​ជុំ​គ្រួសារ​ នោះ​មាន​ន័យ​ថា​ជា​ប្រផ្នូល​ស្លាប់​។

. ការ​ទទួល​ ឬ​ឱ្យ​របស់​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​

ចំពោះ​អ្នក​ដែល​ធ្លាប់​មើល​កម្មវិធី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រាកដ​ជា​បាន​ឃើញ​នៅ​ពេល​ដែល​ពិធីករ​ ឬ​តួអង្គ​ក្នុង​រឿង​នោះ​ទទួល​របស់​ពី​អ្នកណា​ម្នាក់​ ឬ​ឱ្យ​របស់​ទៅ​អ្នក​ណា​ម្នាក់​ សូម្បី​តែ​ចាប់​ដៃ​ជា​ការ​ស្វាគមន៍​គ្នា​ក៏​ត្រូវ​ប្រើ​ដៃ​ ២ ដែរ​ ព្រោះ​វា​ជា​កាយវិការ​បង្ហាញ​ពី​ការ​គោរព​។ បើ​យើង​ទទួល​ ឬ​ឱ្យ​របស់​ដោយ​ដៃ​តែ​ម្ខាង​មាន​ន័យ​ថា​យើង​មិន​គោរព​គេ​នោះ​ទេ​។​

. ហាម​ញ៉ាំ​អាហារ​មុន​មនុស្ស​ដែល​មាន​វ័យ​ចាស់​ជាង​ និង​ផឹក​នៅ​ចំពោះ​មុខ​មនុស្ស​ចាស់​

ការ​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​មុន​មនុស្ស​ចាស់​ជា​ទង្វើ​ដែល​អសីលធម៌​មួយ​របស់​ជនជាតិ​កូរ៉េ​។ ទោះ​បី​ជា​យើង​កំពុង​ឃ្លាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​ត្រូវ​តែ​ទ្រាំ​ដែរ​ ហើយ​ពេល​ញ៉ាំ​បាយ​ហើយ​ក៏​យើង​ត្រូវ​ចាំ​ឱ្យ​មនុស្ស​ចាស់​ញ៉ាំ​ហើយ​និង​ងើប​ចេញ​មុន​ដែរ​។ ដូចនេះ​មុន​ញ៉ាំ​និង​ក្រោយ​ញ៉ាំ​ក៏​ត្រូវ​ចាំ​ឱ្យ​មនុស្ស​ចាស់​ជា​អ្នក​ធ្វើ​មុន​ទាំង​អស់​។

ចំណែក​ឯ​ការ​ផឹក​ទឹក​ ឬ​ផឹក​ស្រា​ក៏​ដូច​គ្នា​នឹង​ពេល​ញ៉ាំ​បាយ​ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​គោរព​ ហើយ​ពេល​យើង​លើក​ស្រា​ ឬ​ទឹក​ផឹក​យើង​ត្រូវ​បែរ​មុខ​ចេញ​ បើ​មិន​ធ្វើ​បែប​នេះ​ទេ​មាន​ន័យ​ថា​យើង​កំពុង​មើល​ងាយ​មនុស្ស​ចាស់​ហើយ​។

. ហាម​ពាក់​ស្បែក​ជើង​នៅ​ក្នុង​ផ្ទះ​

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ការ​ពាក់​ស្បែក​ជើង​ដើរ​ក្នុង​ផ្ទះ​ ឬ​ចូល​វត្ត​អារាម​ជា​ទង្វើ​ដែល​គេ​គិត​ថា​ឈ្លើយ​បំផុត​។ ភាគ​ច្រើន​នៅ​តាម​ផ្ទះ​គេ​តែង​តែ​មាន​ស្បែក​ជើង​សម្រាប់​ពាក់​នៅ​ផ្ទះ​ ឬ​ផ្ទះ​ខ្លះ​ទៀត​យើង​ត្រូវ​ដើរ​ជើង​ទទេ​ សូម្បី​តែ​នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ​ក៏​ដូច​គ្នា​ដែរ​។ ដូចនេះ​វា​ជា​រឿង​ដែល​យើង​ត្រូវ​ដឹង​ ព្រោះ​វា​បាន​ក្លាយ​ជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​កូរ៉េ​ទាំង​មូល​ទៅ​ហើយ​។

៨. ត្រូវដាក់ដៃដោយប្រុងប្រយ័ត្ន

នៅ​ពេល​យើង​ថត​រូប​ជាមួយ​មិត្ត​ភ័ក្ដិ​ ឬ​និយាយ​គ្នា​លេខ​ជា​ធម្មតា​យើង​អាច​ប៉ះពាល់​គ្នា​បាន​ធម្មតា​ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បើ​យើង​ធ្វើ​បែប​នេះ​ជាមួយ​ជនជាតិ​កូរ៉េ​ ឬ​មិត្តភ័ក្ដិ​ដែល​ជា​ជនជាតិ​កូរ៉េ ​វា​ជា​សញ្ញា​បញ្ជាក់​ថា​យើង​មិន​ផ្ដល់​ការ​គោរព​ដល់​ពួកគេ​ទេ​។ ប្រសិន​បើ​យើង​ចង់​ថត​ យើង​អាច​ឈរ​ថត​ធម្មតា​ ឬ​ប្រើ​ស្ទាយ​ថត​ផ្សេង​វិញ​ក៏​បាន​។

. ហាម​សរសេរ​សំបុត្រ​ ឬ​ឈ្មោះ​ដោយ​ប្រើ​ប៊ិច​ក្រហម​

នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប៊ិច​ពណ៌​ក្រហម​ត្រូវ​បាន​តំណាង​ឱ្យ​ការ​ស្លាប់​ ឬ​ឈាម​​ ដូចនេះ​បើ​សិន​យើង​សរសេរ​សំបុត្រ​ ឬ​ឈ្មោះ​អ្នក​ណា​ម្នាក់​ដោយ​ប្រើ​ប៊ិច​ក្រហម​មាន​ន័យ​ថា​យើង​កំពុង​តែ​ដាក់​ទំនាយ​គេ​ឱ្យ​ឆាប់​ស្លាប់​។

១០. ត្រូវ​ចោល​សំរាម​ឱ្យ​ត្រូវ​តាម​ប្រភេទ​

ដូច​ដែល​​យើង​បាន​ដឹង​ហើយ​ថា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​មួយ​ដែល​ចូល​ចិត្ត​ភាព​ស្អាត​និង​មាន​អនាម័យ​ ដូចនេះ​ហើយ​ទើប​គេ​ដាក់​ធុង​សំរាម​ដោយ​មាន​បែង​ចែក​ប្រភេទ​ច្បាស់​លាស់ ដូច​ជា​សំរាម​ស្ងួត​ សំរាម​កែច្នៃ​ និង​កាក​សំណល់​អាហារ​។ បើ​សិន​យើង​ចោល​មិន​ត្រឹម​ត្រូវ​តាម​ប្រភេទ​នោះ​យើង​ទទួល​ការ​ផាក​ពិន័យ​ផង​ដែរ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)