ប្រទេស​កូរ៉េ​ខាង​ត្បូង​​រីក​ចម្រើន​ខ្លាំង​ តែ​មនុស្ស​ជំនាន់​ក្រោយ​ចាត់​ទុក​ជា​នរក​ ព្រោះហេតុផល​ទាំង​នេះ

ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច​ឈរ​នៅ​លំដាប់​ជួរ​មុខ​ក្នុង​ចំណោម​ប្រទេស​ដែល​រីក​ចម្រើន​ជឿន​លឿន​គួរ​ឲ្យ​កត់​សម្គាល់។

​ជា​ប្រទេស​ដែល​ជាប់​ឈ្មោះ​នៅ​លើ​តារាង​ពិភពលោក​ជា​ច្រើន​ករណី​មិន​ថា​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​មាន​ចំណូល​ខ្ពស់​កើន​ឡើង​ជាង​គេ​ក្នុង​លោក​ ​ប្រទេស​ដែល​មាន​ការ​ចុះ​កម្មសិទ្ធិបញ្ញា​ច្រើន​ជាង​គេ​ក្នុង​លោក​ ជា​ប្រទេស​ដែល​នាំ​ចេញ​Semiconductor លំដាប់​ទី២​លើ​ពិភពលោក​ហើយ​ក៏​ជា​ប្រទេស​ដែល​នាំ​មុខ​គេ​ទៅ​លើ​ផ្នែក​ផលិត​និង​កែច្នៃ​លំដាប់​លេខ២​លើ​លោក ចុង​ក្រោយ​នេះប្រទេស​កូរ៉េ​ខាងត្បូង​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​បំផុត​ទាំង​១០​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ តែ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​មិន​បាន​មាន​តែ​ភាព​ល្អ​ស្រស់​ឆើតឆាយ​តែ​ម្យ៉ាង​នោះ​ទេ​។​ នៅ​មាន​ជ្រុង​មួយ​ទៀត​នៃ​ប្រទេស​នេះ​ដែល​មិន​សូវ​មាន​អ្នក​រៀបរាប់​ពី​វា។ តួយ៉ាងដូចជា អត្រា​ចំនួន​​កំណើត​នៃ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពេល​នេះ​កំពុង​តែ​មាន​ការ​ថយ​ចុះ​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ធ្វើ​អត្តឃាត​មាន​ការ​កើន​ឡើង​រហូត​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ធ្វើ​អត្តឃាត​លំដាប់​លេខ៤​លើ​ពិភពលោក។

ក្រៅ​ពី​នេះ​ចំនួន​ជន​ក្រីក្រ​ក៏​មាន​ច្រើន​លំដាប់​លេខ២​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍។

តើ​អ្នក​ដឹង​ឬ​ទេ​ថា​ការ​រីក​ចម្រើន​យ៉ាង​ជឿនលឿន​នេះ​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​ទាំង​រឿង​សេដ្ឋកិច្ច​ នយោបាយ​ និង​ សង្គម។ មនុស្ស​ជំនាន់​ថ្មី​នៃ​ប្រទេស​កូរ៉េ​ជាង​ ៧៥%​ យល់​ឃើញ​ថា​ប្រទេស​របស់​ខ្លួន​ប្រៀប​ដូច​ជា​នរក។ តើ​អ្វី​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​យល់​ឃើញ​បែប​នេះ​មក​លើ​ប្រទេស​កំណើត​របស់​ខ្លួន?​

ការសិក្សាលំបាក ចេញធ្វើការ​កាន់តែលំបាក

រឿង​ដំបូង​គេ​បង្អស់​គឺ​ផ្ដើម​ចេញ​ពី​ប្រព័ន្ធ​ការ​សិក្សា។​ ដូច​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ​ថា​ប្រទេស​កូរ៉េ​គឺ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ការ​សិក្សា​ល្អ​ខ្លាំង​បំផុត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៥​លើ​ពិភព​លោក។ ប៉ុន្តែ​ការ​សិក្សា​ដែល​យើង​កំពុង​តែ​លើក​ឡើង​នេះ​មាន​ភាព​ខុស​ប្លែក​ពី​បណ្ដា​ប្រទេស​ភាគ​ខាង​លិច​។ ​ឧទាហរណ៍​ដូច​ជា​ប្រទេស​ ហ្វាំងឡង់ ដែល​មាន​កាល​វិភាគ​សិក្សា​តែ​២ទៅ៣​ម៉ោង​ប៉ុណ្ណោះ​ ក្រៅ​ពីនោះសិស្សានុសិស្ស​អាច​ធ្វើ​ការ​យល់​ដឹង​បន្ថែម​ដោយ​ខ្លួន​ឯង​នៅ​ខាង​ក្រៅ​បាន។ តែ​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង​វិញ​សិស្ស​ទាំង​អស់​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្នុង​បន្ទប់​រៀន​និង​បន្ត​ចេញ​ទៅ​រៀន​គួរ​បន្ថែម​នៅ​ខាង​ក្រៅ​រហូត​ដល់​ពាល់​កណ្ដាល​យប់​ជា​ប្រចាំ។ ពួក​គេ​មាន​ជំនឿ​ថា​ប្រសិន​បើ​ពួក​គេ​ខំ​រៀន​ប្រឡង​ចូល​មហាវិទ្យាល័យ​ល្អៗ​បាន​ពេល​បញ្ចប់​ការ​សិក្សា​ពួក​គេ​នឹង​អាច​រក​បាន​ការងារ​ល្អ​ប្រាក់​ខែ​ល្អ​។​ តែ​សង្គម​ការងារ​បច្ចុប្បន្ន​មិន​បាន​ដូច​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​​ស្រប​ពេល​ដែល​ចំនួន​​ការ​បើក​ទទួល​បុគ្គលិក​ថ្មី​មាន​តិច​ជាង​ចំនួន​អ្នក​ដែល​រៀន​ចប់។

ដោយ​សារ​តែ​ក្រុម​ហ៊ុន​ភាគ​ច្រើន​យល់​ឃើញ​ថា​ពួក​គេ​នៅ​អាច​រីក​ចម្រើន​ទៅ​បាន​ដោយ​មិន​ចាំ​បាច់​បន្ថែម​កម្លាំង​បុគ្គលិក​ថ្មី​ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​មិន​មាន​ការងារ​ធ្វើ។ ហេតុ​នេះ​ហើយ​បាន​ជា​យុវវ័យ​ជំនាន់​ក្រោយ​ដែល​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ពួក​គេ​នឹង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ហើយ​ប្រទេស​ដែល​ពួក​គេ​និយម​ចូល​ចិត្ត​ទៅ​រួម​មាន​ ជប៉ុន​ អូស្ត្រាលី​ សិង្ហបុរី និង​ សហរដ្ឋអាមេរិក។ រយៈពេល​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ច្រើន​ជាង​មុន​គុណ​នឹង ៣។ ហេតុផល​សំខាន់​ៗ​ដែល​ពួក​គេ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ផ្សេង​​គឺ​ដោយ​សារ​តែ​នៅ​ខាង​ក្រៅ​អាច​ទទួល​បានមុខ​តំណែង​ល្អ​ប្រសើរ​ជាង បរិយាកាស​ការងារ​ក៏​មាន​សម្ពាធ​តិច​ជា​ងការ​ធ្វើ​ការ​នៅ​កូរ៉េ។

ការចាប់ផ្ដើមជំនួញថ្មីមានឱកាស​ជោគជ័យតិច

បើ​សិន​ជា​ការ​ធ្វើ​ជា​បុគ្គលិក​ពេញ​ម៉ោង​តាម​ស្ថាប័ន​ផ្សេង​ៗគឺ​ជា​រឿង​ពិបាក មនុស្សជា​ច្រើន​អាច​នឹង​គិត​ថា​ហេតុ​អ្វី​អ្នក​ទាំង​អស់​នោះ​មិន​ព្រម​ចេញ​មក​ធ្វើ​មុខ​ជំនួញ ឬធុរកិច្ច​ផ្ទាល់​ខ្លួន​តែ​ម្ដង​ទៅ? ឱកាស​នៃ​ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​នៅ​កូរ៉េ​ខាង​ត្បូង​ តើ​អាច​ទៅ​រួច​ប៉ុន្មាន​ភាគ​រយ​ដែរ? ការ​ពិត​ទៅ ក្រុមហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​​កូរ៉េខាង​ត្បូង​អាច​និយាយ​បាន​ថា​ជា​អាជីវកម្ម​ខ្នាតតូច និង​ខ្នាតមធ្យម ឬក្រុមហ៊ុន​ខ្លះ​គឺ​នៅ​ជា​ Start Up នៅ​ឡើយ។ អាជីវកម្ម​ទាំង​នេះ​មាន​ចំណែក​ក្នុង​ការ​ជួល​បុគ្គលិក​រហូត​ដល់ជាង ៨០%។ បើ​ទោះ​ជាមាន​ក្រុមហ៊ុន Start Up ខ្លះ​អាច​វិវត្តខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ប្រទេស​បានដូចជា​កម្មវិធីឆាត KAKAO FRIENDS, ក្រុមហ៊ុនហ្គេម Nexon, ឬក្រុមហ៊ុន​ពាណិជ្ជកម្មអនឡាញ COUPANG ប៉ុន្តែ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​បែរ​ជា​គ្មាន​ក្រុមហ៊ុនណា​មួយ​ឡើយ​ដែល​អាច​រីក​ចម្រើន​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក។ ជាក់​ស្ដែង​ក្រុមហ៊ុន​ SAMSUNG គឺជា​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ដំបូង​បំផុត​ដែល​​អាច​វិវត្ត​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនធំបំផុត​​ទាំង ១០០លើ​ពិភពលោក ប៉ុន្តែ​រយៈពេល ១០ឆ្នាំ​ក្រោយ​មក​ ​នៅ​តែ​មាន​តែ SAMSUNG មួយ​ដដែល​ដែល​អាច​ស្ថិត​ក្នុង​បញ្ជី​នេះ​បាន ខណៈ​ដែល​ប្រទេស​ចិន​មាន​ក្រុមហ៊ុន​​ឡើង​មក​ចូល​ក្នុង​បញ្ជី​នេះ​រហូត​ដល់ ១១ក្រុមហ៊ុន រី​ឯ​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ដល់ ៥ក្រុមហ៊ុន​។

ក្រៅ​ពី​នេះ ក្នុង​ចំណោម​ក្រុម​សេដ្ឋី​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​មាន​សេដ្ឋី​ដែល​មាន​តស៊ូ​ពីបាតដៃ​ទទេ (Self-made) តិច​មែនទែន។ អ្នកមាន​ភាគ​ច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងគឺ​សុទ្ធសឹង​ជា​ទាយាទ​ត្រកូល​ល្បី​ៗ​ដែល​ក្ដោបក្ដាប់​សេដ្ឋកិច្ចក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ស្រាប់​ទៅ​ហើយ។ តួលេខ​បាន​បង្ហាញ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នក​មាន​ដោយសារ​ទទួល​មរតក​ចំនួន ៦២% នៅ​ខណៈ​ដែល​សហរដ្ឋ​អាមេរិកមាន​តួលេខ​អ្នក​មាន​ដោយសារ​ទទួល​មរតក​ត្រឹម​តែ ២៥% ហើយចិន​វិញ​មាន​តួលេខ​អ្នក​មាន​ដោយសារ​ទទួល​មរតក​ត្រឹម​តែ ២,៥%​ប៉ុណ្ណោះ។ ផ្អែក​តាម​ទិន្នន័យ​ទាំង​អស់​នេះ គឺ​អាច​សន្និដ្ឋាន​បាន​ថាការ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ រហូត​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ត្បូងក្លាយ​ជា​អ្នក​មាន​បាន គឺ​អាច​ទៅរួច​ដែរ ប៉ុន្តែ​ឱកាស​ដែល​អាច​នោះ​គឺ​ទាប​បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ។

រឿង​រ៉ាវ​ទាំង​អស់​កន្លង​មក​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ហៅ​ខ្លួន​ឯង​ថា​ N-Po Generation (​ Generation who gave up on number of things) ឬ​ ក្រុម​មនុស្ស​ជំនាន់​ក្រោយ​ដែល​ចុះ​ចាញ់​ជា​មួយ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត។​ មិន​មែន​សំដៅ​តែ​លើ​ការ​រៀន​និង​ការ​ធ្វើ​ការ​តែ​ម្យ៉ាង​នោះ​ទេ​រួម​ទាំង​រឿង​គូរ​ស្រករ​ ការ​ទិញ​ផ្ទះ​ ការ​មាន​កូន​ ពួក​គេ​​យល់​ឃើញ​ថា​គោល​ដៅ​ទាំង​អស់​នេះ​វា​ពិត​ជា​ធំ​ខ្លាំង​ពេក​សម្រាប់​គេ។ អ្នក​ខ្លះ​សុខ​ចិត្ត​ផ្ដាច់​ខ្លួន​ពី​សង្គម​មិន​ចូល​រួម​ជួប​ជុំ​អ្វី​ជា​មួយ​នរណា​ទាំង​អស់​ ព្រោះ​ពួក​គេ​យល់​ថា​ការ​ចូល​សង្គម​ត្រូវ​មាន​ការ​ចំណាយ​ច្រើន​គ្រាន់​តែ​ពួក​គេ​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង​និង​មើល​ថែ​ឪពុក​ម្ដាយ​វា​ក៏​ធ្ងន់​ណាស់​ទៅ​ហើយ។ ដោយ​ផ្អែក​លើ​ហេតុ​ផល​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ជាង​ ៤០%​ សម្រេច​ចិត្ត​នៅ​លីវ​មិន​យក​គូ​ស្រករ។ បញ្ហា​ទាំង​នេះ​មាន​ផល​ប៉ះពាល់​តាំង​ពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន​រហូត​មាន​ពាក្យ​ថា​ Hun Bab ឬ​ ការ​ញាំ​បាយ​ម្នាក់​ឯង​ និង​ពាក្យ​ថា​ Hun Sol ឬ​ការ​អង្គុយ​ផឹក​ម្នាក់​ឯង​។

​ពាក្យ​ទាំង​នេះ​វា​ពិត​ជា​ផ្ទុយ​ស្រឡះ​ពី​វប្បធម៌​របស់​កូរ៉េ​យ៉ាង​ខ្លាំង​ដែល​ជា​ប្រទេស​មួយ​និយម​មាន​ការ​ជួប​ជុំ​ស្រស់ស្រូប​អាហារ​ជុំ​គ្នា​ដើម្បី​បង្កើន​ចំណង​មិត្តភាព។ ដោយ​សារ​តែ​ភាព​នឿយណាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ខ្លាំង​ពេក​ទើប​ពួក​គេ​ហៅ​ប្រទេស​ខ្លួន​ឯង​ថា​ Hell Joseon ដោយ​ពាក្យ​ថា​ Joseon គឺ​សំដៅ​ទៅ​លើ​ព្រះ​រាជា​ចុង​ក្រោយ​បង្អស់​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ ពួក​គេ​យល់​ឃើញ​ថា​ការ​ប្រើ​ជីវិត​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ខុស​អី​ពី​នរក​នោះ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម