បង្ហាញសម្បត្តិបេតិកភណ្ឌ​អស្ចារ្យ​បំផុត​ទាំង​ ៨​ នៅ​លើពិភពលោកដែលកសាងដោយមនុស្ស

​បុរាណវិទ្យា​ឬ​អរិយធម៌​ដ៏​ចំណាស់​ជួយ​ឲ្យ​យើង​បាន​ស្រមើស្រមៃ​ពី​ភាព​ខ្លាំងក្លា​មហិមា​កាល​ពី​អតីតកាល ឧស្សាហកម្ម​ ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ គំនិត​ច្នៃ​ប្រឌិត​រួម​ទាំង​ជំនឿ​ និង​ការ​គោរព​បូជា​ទៅ​ដល់​វត្ថុ​សក្ដិសិទ្ធិ។ ថ្ងៃ​នេះ​ AMS សូម​នាំ​យក​សម្បត្តិបេតិកភណ្ឌ​​យ៉ាង​អស្ចារ្យ​ទាំង​៨​ដែល​បាន​កសាង​ឡើង​ដោយ​ស្នាដៃ​របស់​មនុស្ស​សម័យ​បុរាណ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។ ចង់​ដឹង​ថា​មាន​ប្រទេស​ណា​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. ព្រះវិហារ​ Mont Saint Michel ប្រទេស​បារាំង

​​​​​​​​​ទីនេះស្ថិត​នៅ​លើ​កោះ​ដាច់​ស្រយាល​ចម្ងាយ​៣០០គីឡូម៉ែត្រ​ពី​ទី​ក្រុង​ប៉ារីស។ សម្រាប់​ប្រិយមិត្ត​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​​រឿង​ Harry Potter ច្បាស់​ជា​ចាំ​កន្លែង​នេះ​បាន​ព្រោះ​វិហារ​នេះ​ជា​ទី​តាំង​សាលា​វេទមន្ត​នៅ​ក្នុង​រឿង​។ដើម​ឡើយ​កោះ​នេះ​ក៏​មាន​មនុស្ស​រស់​នៅ​ស្រាប់​ហើយ​តែ​មាន​ពេល​មាន​គេ​មក​ពន្យល់​សប្ដិ​ព្រះរាជា​ឲ្យ​កសាង​វិហារ​នៅ​ទីនេះ​។ គ្រប់​គ្នា​ក៏​បាន​ជញ្ជូន​ថ្ម​ឆ្លង​សមុទ្រ​នៅ​កំឡុង​ពេល​ទឹកនាច​មក​លើ​កោះ​។ ​ចាប់​ផ្ដើម​កសាង​នៅ​គ្រិស្តសករាជ ៧០២​ និង​បាន​ធ្វើ​ការ​តុបតែង​បន្ថែម​រហូត​មក​ដល់​សតវត្យទី១៥ ព្រះវិហារ​នេះមាន​កម្ពស់​១៥៥ម៉ែត្រ​ពី​ផ្ទៃ​ទឹក​ ចំណែក​ការ​ធ្វើ​ដំណើរ​មក​កាន់​កោះ​នេះ​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ព្រោះ​មាន​ការ​សាងសង់​ផ្លូវ​តភ្ជាប់​មក​​ដល់​ទី​នេះ​រួច​ជា​ស្រេច។ ព្រះវិហារ​នេះ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៧៩។

២.Machu Picchu ប្រទេស​ប៉េរូ

​​​​​​​​​​Machu Picchu មាន​កម្ពស់​ ២៣៥០ម៉ែត្រ​ពី​ផ្ទៃ​ទឹក ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ក្នុង​ព្រៃ​ជ្រៅ​នា​តំបន់​ព្រៃ​អាម៉ាហ្សូន។​ ទី​នេះ​គឺ​ជា​តំបន់​អរិយធម៌​សំខាន់​បំផុត​នៃ​ទ្វីប​អាមេរិក​ខាង​លិច កសាង​ឡើង​នៅ​សតវត្យទី១៣​ដោយ​ជនជាតិ​អ៊ីនខា មាន​កាំជណ្ដើរ​រៀង​គ្នា​ចុះ​ពីលើ​មក​ក្រោម​តាម​រាង​របស់​ភ្នំ​មាន​ទាំង​អស់​៤០​ជាន់ និងមាន​ទីតាំង​ដែល​កសាង​ឡើង​ដោយ​ថ្ម​ជាង​២០០​កន្លែង ប្រទាក់​ក្រឡា​ជា​ដោយ​កាំជណ្ដើរ​ជាង​៣០០០កាំ​។ ថ្ម​ទាំង​អស់​ត្រូវ​បាន​កាត់​យ៉ាង​មាន​របៀបរៀបរយ​ តម្រៀប​គ្នា​យ៉ាង​ស្អាត​ដោយ​មិន​ចាំ​បាច់​ប្រើ​ស៊ីម៉ងត៍​មក​តភ្ជាប់​ដូច​ការ​សាង​សង់​នា​សម័យ​បច្ចុប្បន្ន​នេះ។ ជនជាតិ​អ៊ីនខា​គោរព​បូជា​ព្រះអាទិត្យ​ទើប​សាង​ទីកន្លែង​សម្រាប់​ចាំ​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ព្រះអាទិត្យ។ ទីនេះ​បាន​បាត់​បង់​ទៅ​យ៉ាង​សាបសូន្យ​ជាង​៣០០ឆ្នាំ​ បន្ទាប់​មក​ក៏​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​បុរាណវិទ្យា​ជនជាតិ​អាមេរិក។ Machu Picchu ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​ ១៩៨៣។

៣. នគរ​ Petra ប្រទេស​ ហ៊្សកដានី

​​​​​​សម្រាប់​អ្នក​និយម​ទស្សនា​ភាពយន្ត​​ Hollywood ច្បាស់​ជា​ប្រទះ​ស្គាល់​ទី​កន្លែង​នេះ​ច្បាស់​ព្រោះ​ទី​នេះ​ត្រូវ​បាន​យក​ធ្វើ​ជា​ទីតាំង​ថត​ខ្សែភាពយន្ត​មក​ជា​ច្រើន​រឿង។ ជា​ពិសេស​នៅ​ត្រង់​ចំណុច​សសរ​នៃ​នគរ​ដែល​សាង​ឡើង​ពី​ខ្សាច់​ពណ៌​ផ្កាឈូក​រួម​ជា​មួយ​និង​ការ​ដាប់​ឆ្លាក់​ភ្នំ​ទាំង​មូល។ Petra ជា​ទីក្រុង​​បុរាណ​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​ភ្នំ​មាន​ជា​ចំណុច​កណ្ដាល​នៃ​ការ​ធ្វើ​ជំនួញ​ផ្លូវ​គោក។ មាន​ជន​ជាតិ​ជា​ច្រើន​ធ្លាប់​បាន​មក​គ្រប់​គ្រង​នៅ​ទី​នេះ​ទាំង​ជន​ជាតិ​ក្រិក​និង​អេហ្ស៊ីប​ជា​ដើម។ ទីនេះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ឲ្យ​លិច​លង់​បាត់​ទៅ​ជា​មួយ​និង​ដីខ្សាច់​​ក្រោយ​ពី​បាន​រក​ឃើញ​សារ​ជា​ថ្មី​ដោយ​ជនជាតិ​ស្វីស​នៅ​ក្នុង​សតវត្យទី១៩​ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ១៩៨៥។

៤. Chichen Itza ប្រទេស​ម៉ិកស៊ិក

​​ព្រះ​វិហារ​មាន​រាង​ជា​ពីរ៉ាមីត​យ៉ាង​ធំ​សម្បើម​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្ទាត់​ជំនាញ​ខាង​តារាសាស្ត្រ​របស់​អ្នក​សម័យ​នោះ។ ព្រះ​វិហារ​នេះ​មាន​ជណ្ដើរ​សម្រាប់​ឡើង​បួន​ជ្រុង​ ក្នុង​មួយ​ជ្រុង​មាន​៩១​កាំ​បូក​ចូល​គ្នា​ទាំង​អស់​៣៦៤កាំ​ រួម​បន្ថែម​ជា​មួយ​និង​កំពូល​គឺ​៣៦៥កាំ​ស្មើ​នឹង​ចំនួន​ថ្ងៃ​នៃ​រយៈ​ពេល​មួយ​ឆ្នាំ។ ទី​នេះ​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកនៅ​ឆ្នាំ​១៩៨៦។

៥. Hampi ប្រទេស​ឥណ្ឌា

ប្រទេស​ឥណ្ឌា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ច្រើន​កន្លែង​រួម​ទាំង​ Hampi ផង​ដែរ។ ទី​នេះ​គឺ​ជា​ទីក្រុង​បុរាណ​នៃ​អាណាចក្រ​ឥណ្ឌូ។ ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​ ទីនេះ​ជា​ទីក្រុង​ដែល​ធំ​ជាង​គេ​ក្នុង​លោក​និង​មាន​ទំហំ​តូច​ជាង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​តែ​បន្តិច​ប៉ុណ្ណោះ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​នៅ​ក្នុង​សម័យកាល​កណ្ដាល។ Hampi ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកនៅ​ឆ្នាំ​ ១៩៨៦។

៦. Rapa Nui ប្រទេស​ ឈីលី

អ្វី​ដែល​ធ្វើ​ឲ្យ​កោះ​មួយ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក​នោះ​គឺ​រូប​ចម្លាក់​ពី​ថ្ម​ជាង​១ពាន់​នាក់។ ​រូប​ចម្លាក់​នី​មួយៗ​មាន​កម្ពស់​ខុស​ពី​គ្នា​និង​ខ្ពស់​បំផុត​ដល់​ទៅ​ ២០​ម៉ែត្រ​ ឆ្លាក់​ផ្ទាល់​ដោយ​ដៃ​។​ រូប​ចម្លាក់​នេះ​ត្រូវ​បាន​សាង​ឡើង​ក្នុង​គោល​បំណង​គោរព​ដល់​បុព្វបុរស​ដែល​បាន​ចែកឋាន​ទៅ។ ​ក្រោយ​ពី​បាន​រក​ឃើញ​សាជា​ថ្មី​ទី​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកនៅ​ឆ្នាំ១៩៩០។

៧. អង្គរវត្ត ប្រទេស​កម្ពុជា

អង្គរវត្ត​ជា​ទី​កន្លែង​សាសនា​​ធំ​ជាង​គេ​បង្អស់​លើ​លោក កសាង​ឡើង​នៅ​សតវត្សទី១២​​ដោយ​ព្រះ​បាទ​សូររ្យវរ្ម័នទី២។ សាង​ឡើង​ពី​ថ្ម​ភក់​ នៅ​តាម​ជញ្ជាំង​មាន​ឆ្លាក់​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​ប្រណិត​។ កំពូលប្រាសាទ​សាងសង់​ឡើង​ចំនួន​៥​ខ្នង​តំណាង​ឲ្យ​ចំណុច​កណ្ដាល​នៃ​ចក្រវាល។ ​កំពូល​ប្រាសាទ​មាន​កម្ពស់​៦៥​ម៉ែត្រ​ឬ​កម្ពស់​ប្រហែល​អាគារ​២០​ជាន់។ ចំណាយ​ពេល​ក្នុង​ការ​សាង​សង់​រាប់រយ​ឆ្នាំ​ មាន​សសរ​ទាំង​អស់​១៨០០ដើម​ ប្រើ​កម្លាំង​ជាង​ចម្លាក់​៥០០០នាក់​ និមិត្ត​នាង​អប្សរា​ឡើង​មក ១៧០០​នាក់​ ម្នាក់ៗ​មាន​មុខ​មាត់​និង​ការ​តុប​តែង​កាយ​ខុស​ពី​គ្នា។ អង្គរវត្ត​ត្រូវ​បាន​រក​ឃើញ​សា​ជា​ថ្មី​ដោយ​អ្នក​បុរាណវិទ្យា​ជនជាតិ​បារាំង​កាល​ពី​១០០​ឆ្នាំ​មុន​និង​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក​ក្នុង​ឆ្នាំ១៩៩២។

៨.​ Bagan ប្រទេស​មីយ៉ាន់ម៉ា​

ទីក្រុង​ Bagan ទើប​តែ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​នៅ​​ឆ្នាំ​២០១៩។​ បច្ចុប្បន្ន​នេះ​ចំណុច​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​បំផុត​គឺ​ការ​ទៅ​ចាំ​មើល​ព្រះ​អាទិត្យ លិច។ ដើមឡើយ​ទី​នេះ​មាន​វត្ត​និង​ចេតិយ​ដល់​ទៅ​៤០០០​កន្លែង​តែ​ដោយ​សារ​រញ្ជួយ​ដី​ធ្វើ​ឲ្យ​បច្ចុប្បន្ន​នៅ​សល់​ត្រឹម​តែ​២២០០​អង្គ​ប៉ុណ្ណោះ។​ សម្រាប់​ភ្ញៀវ​ទេសចរដែល​មក​កម្សាន្ត​នៅ​ទី​នេះ​ក្រៅ​ពី​មើល​ថ្ងៃ​លិច​លោក​អ្នក​ក៏​អាច​ជិះ​បាឡុង​ដើម្បី​ទស្សនា​ទេសភាព​នៃ​ទី​ក្រុង​ទាំង​មូល​ពី​ទី​ខ្ពស់​បាន​ផង​ដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម