ពិបាក​ចិត្ត​រឿង​គេ​សុំ​ស្រឡាញ់​ តែ​មិន​ដឹង​បដិសេដ​ថា​ម៉េច? វិធី​ងាយៗ នេះ ជួយ​អ្នកបាន

មនុស្ស​ជា​ច្រើន​អាច​និយាយ​បានថា សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​រឿង​គេ​តាម​ស្រឡាញ់ ខ្លះ​សម​បំណង​​ពេញ​ចិត្ត​ដែរ​ក៏​គិត​គូរ​ ពិចារណាសេពគប់គ្នា។ រី​ឯ​អ្នក​ខ្លះ​វិញ មិន​ពេញ​ចិត្ត​ មិន​ទាន់​ចង់​មាន​ស្នេហា ឬ​មាន​សំណព្វ​ចិត្ត​រួច​ ក៏ដេក​សេដ មិន​ដឹង​គួរ​បដិសេដ​គេ​ដោយ​របៀប​ណា ដោយ​ហេតុ​ថា ខ្លាច​គេ​អន់​ចិត្ត បើ​ជា​មិត្ត​រួម​ថ្នាក់ ឬ​អ្នក​ធ្វើ​ការ​ជា​មួយ ខ្លាច​ថា​មើល​មុខ​គ្នា​មិន​ត្រង់​ បែក​អារម្មណ៍​ធ្វើ​អ្វី​មិន​​កើត។

មែន​ទែន​ទៅ ​អ្នក​ត្រូវ​តែ​បញ្ចប់​វា​នៅ​ក្នុង​ស្ថាន​ភាព​ល្អ​មួយ ដែល​បន្ទាប់​ពី​នោះ គឺ​នៅ​តែ​អាច​រាប់​អាន​គ្នា​បាន៖

១ បដិសេដ​ចំៗ កុំ​កុហក

មនុស្ស​ភាគ​ច្រើន ចូលចិត្ត​តែ កុហក ថា «ខ្ញុំ​មាន​សង្សារ​រួច​ហើយ» ដើម្បី​បដិសេដ​នរណា​ម្នាក់ ​តែ​ការ​ធ្វើ​បែប​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ទេ ព្រោះ​បើ​ភាគី​ម្ខាង​ទៀត​ដឹង អាច​នឹង​អន់​ចិត្ត ឬ​អាច​ខឹង​អ្នក​ខ្លាំង​ក៏ថា​បាន ធ្វើ​បែបនេះ គឺ​ដូច​ជា​មើល​ងាយ​ អ៊ីចឹង។ ដូច្នេះ បើ​មិន​ស្រឡាញ់ ឬមិន​ទាន់​ចង់​បាន គួរ​តែ​ព្យា​យា​ម​ប្រាប់​គេ​តាម​ត្រង់ វា​អាច​នឹង​ឈឺ​ចាប់​បន្ដិច តែ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ និង​​ធ្វើ​ឲ្យ​គេកោតសរសើរ និងជឿជាក់អ្នក។ ឧទាហរណ៍ដូចជា៖ មិន​មែន​អ្នក​មិន​ល្អ​នោះ​ទេ តែ​ខ្ញុំ​ខ្លួន​ឯង​អ្នក​មាន​បញ្ហា, ឥឡូវ​ខ្ញុំ​ចង់​ផ្ដោត​លើ​ការ​ងារ​នៅ​ចំពោះ​មុខ​​ឲ្យ​ល្អ​សិន ឬ​ផ្សេងៗ ទៀត​ជាដើម។​​

២ ចៀស​វៀង​បំផុត​ មិន​ស្រឡាញ់​តែ​ផ្ដល់​ក្ដី​សង្ឃឹម

បែប​នេះ​ជួប​ច្រើន​ហើយ​ មិន​ស្រឡាញ់​តែ​ផ្ដល់​ក្ដី​សង្ឃឹម មិន​មែន​ថា​មិន​ឲ្យ​អ្នក​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ទេ។ ប៉ុន្ដែ​ពេល​ខ្លះ ភាព​យក​ចិត្ត​ទុក​ដាក់​ អំពើ​ល្អ​​របស់​អ្នក ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត កាន់​តែ​លង់​ជ្រៅៗ ដក​ខ្លួន​មិន​រួច។ ​មែន​ទែនទៅ​​ ចុងក្រោយ​អ្នក​ដែល​លំបាក​ គឺជា​រូប​អ្នក​ ព្រោះ​មិន​ដឹង​ត្រូវ​​ធ្វើ​ម៉េច​ ព្រោះ​គេ​តាម​អ្នក​ជាប់​ទៅ​ហើយ។ ​

៣ កុំ​ប្រើ​ពាក្យ​ សុំទោស

នៅ​ពេល​ដែល​ អ្នក​និយាយ​ពាក្យ​សុំទោស​កាន់តែ​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​បដិសេដ កាន់​តែ​ខូច​ចិត្ត និង​ទើស​ទាល់ ព្រោះ​គេ​មាន​អារម្មណ៍​ថា ធ្វើ​ឲ្យ​អ្នក​មាន​សម្ពាធ​ខ្លាំង​ពេក រហូត​ត្រូវ​មក​ សុំ​ទោស ទាំង​ដែល​មិន​មែន​ជា​កំហុស​របស់​អ្នក​​ឡើយ​ដែល​​មិន​ស្រឡាញ់​គេ។ អ្នក​គួរ​តែ​ជំនួស​មក​វិញ​ដោយ​ពាក្យ​សាមញ្ញាៗ តែ​កក់​ក្ដៅ​ ដូចជា​ ខ្ញុំ​ពិត​ជា​អរគុណ និង​រីករាយ​ដែល​បាន​ស្គាល់​អ្នក ប៉ុន្ដែ​ខ្ញុំ​គិត​ថា ចរិត និង​ការ​គិត​របស់​យើង​មិន​សូវ​ត្រូវ​គ្នា ឬផ្សេងៗ ទៀត។

៤ ធ្វើ​មិន​ដឹង​មិន​ឮ តែ​ព្យាយាម​គូស​បន្ទាត់​ខ័ណ្ឌ​ចំ​កណ្ដាល

អាច​និយាយ​បាន​ថា បើ​តាម​យូរ​ គេ​មិន​ខ្វល់ មិន​ចាប់​អារម្មណ៍ នឹង​អស់​ចិត្ត​ និង​ឈប់​​ដោយ​ខ្លួនឯង​។ អ្នក​កុំ​ព្យា​យាម​ធ្វើ​ខ្លួន​ស្និទ្ធស្នាល ឬ​និយាយ​ជា​មួយ​គេ​ច្រើន​ពេក បើ​មាន​ការ​ងារ​ចាំ​បាច់​សំខាន់​ ជៀស​គ្នា​មិន​បាន​ចាំ​ទាក់​ទង​គ្នា។ មួយ​វិញ​ទៀត កុំ​ធ្វើ​​ឲ្យ​គេ​មាន​អារម្មណ៍ ឬ​យល់​ច្រឡំ​​ថា អ្នក​ក៏​ចាប់​អារម្មណ៍​គេ​ដែរ ពោល​ធ្វើ​ខ្លួន​ឲ្យ​ម៉ឺង​ម៉ាត់ កុំ​លេង​សើច​ជ្រុល​ពេក​ នោះ​ទើប​គេ​មិន​ហ៊ាន​រញ៉េរញ៉ៃ៕

​ចុះ​សម្រាប់​​ប្រិយមិត្ត មាន​វិធី​ផ្សេងៗ ក្រៅ​ពី​នេះ អត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម