សម្ដែងចប់  វណ្ណដា និង ដេវីត រៀបរាប់រឿងក្នុងចិត្តដ៏អស្ចារ្យកាលពីយប់មិញ!

ជឿជាក់ថា ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ហើយថា ក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១ ​កាលពីល្ងាចមិញនេះ ​មាន​ការ​សម្ដែងដ៏អស្ចារ្យ​ពី​កំពូល​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា រួមមាន ឱក សុគន្ធកញ្ញា ​វណ្ណដា  និង ជី ដេវីដ ដោយសិល្បករម្នាក់ៗបានសម្តែង ព្រម​ទាំងកាយវិការសមសួន​ជា​ខ្មែរ​ពិត​ៗ បង្ហាញពីការគោរពដឹងគុណ ដល់គណៈអធិបតី​ គ្រូបាអាចារ្យ ត្រកូលរៀមច្បង និង​អ្នក​គាំទ្រ​ជុំវិញ​ខ្លួន ដែលទង្វើនេះធ្វើឱ្យអ្នកគាំទ្រពោលសរសើរ idol ទាំង៣ មិនដាច់ពីមាត់។

តួយ៉ាង គ្រាន់តែចប់ការសម្តែងក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១ នេះភ្លាម តារាចម្រៀងរ៉េបដ៏ល្បីល្បាញទាំងពីររូបបានពោលពាក្យដ៏មានអត្ថន័យលើទំព័រហ្វេសប៊ុកផ្លូវការរៀងៗខ្លួន ពី​បទពិសោធន៍​ដែល​ទទួលបាន​ក្នុង​ការ​សម្ដែង​លើ​កម្មវិធី​លំដាប់​ប្រទេស​។

វណ្ណដា បានរៀបរាប់ថា «ជាដំបូងខ្ញុំបាទពិតជាមានកិត្ដិយសដែលបានចូលរួមសម្ដែងក្នុង « ពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា 

នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង “Time To Rise” ជាមួយលោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និងហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាពនិងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់។ 

សូមអរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យមួយនេះ សង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានាពេលឆាប់ៗនេះ»

ងាក​មក​តារា​ប្រុស​រាង​ខ្ពស់​សង្ហា ជី ដេវីដ ក៏បានរៀបរាប់ថា «សូមគោរពអរគុណដោយសេចក្តីមោទកភាព អរគុណពីជម្រៅចិត្ត អរគុណអ្វីគ្រប់យ៉ាងដែលមាននៅក្នុងខ្លួននិងដួងកែវវិញ្ញាណនៃខ្ញុំ 

អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំបានធ្វើហើយ គំនិតគិត ខួរក្បាលដើរ បេះដូងលោតដើម្បីបងប្អូនខ្មែរ និង អង្គកម្មវិធីទាំងមូល ព្រមទាំងអ្នកគាំទ្រជាទីស្រលាញ់របស់ខ្ញុំ»

គ្រាន់តែឃើញការបង្ហោះនេះភ្លាម គេឃើញសិល្បករ-សិល្បការិនីខ្មែរ និងអ្នកគាំទ្ររាប់ម៉ឺននាក់របស់តារាចម្រៀងរ៉េបទាំង ២រូប បាននាំគ្នាសម្រុកទៅបញ្ចេញមតិយោបល់ និងសម្តែងការអបអរចំពោះការសម្តែងដ៏អស្ចារ្យក្នុងកម្មវិធីនេះ ពិសេសគឺកាយវិការដឹងគុណចំពោះគណៈអធិបតី​  និង​អ្នក​គាំទ្រ​ជុំវិញ​ខ្លួន ដែលនេះជាគំរូដល់ល្អសម្រាប់យុវវ័យជំនាន់ក្រោយឱ្យធ្វើតម្រាប់តាម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ