មិនមែនឈុតរៀបការ តែ ដាដាវ ស្លៀករ៉ូបសវែងអូសដីនេះទៅ ស្អាតដូចកូនក្រមុំពិតៗ!

ត្បិត​តែ​ចូល​សិល្បៈ​មិន​បាន​ប៉ុន្មាន​ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង និង​ជា​ influencer ដាដាវ ពិតជា​ពេញ​និយម​​​សឹងតែ​គ្រប់​ផលិតផល​ថែរក្សា​សម្រស់។ បើ​និយាយ​ពី​រូប​សម្ផស្ស​តារា​រាង​តូច​ច្រឡឹង​រូប​នេះ​វិញ​ស្អាត​ខ្លាំង​ទាំង ទម្រង់​មុខ ដង​ខ្លួន និង​សម្បុរ​ស្បែក​ សុទ្ធតែ​ត្រូវ​ប៉ាន់​ដែល​ត្រូវ​ប្រម៉ូត។

​​

មិន​ត្រឹម​សម្ដែង​បាន​ល្អ ដាដាវ ក៏​ពូកែ​លេង​ម៉ូដ​សម្លៀកបំពាក់​ដែរ ហើយ​មិន​ថា​ជា​ឈុត​ធម្មតា ឬ fashion គឺ​នាង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​គាំទ្រ ក៏​ដូចជា​មិត្ត​រួម​ការងារ​ដែរ។ ថ្មី​ៗ​នេះនៅ​​ពេល​​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​មួយ តួឯក​ស្រី​រឿង “ភ្នាក់ងារ​ស៊ីកាដា” បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ពណ៌​ស​វែង​អូស​ដី​ ប្រៀប​ដូច​ព្រះនាង។

រ៉ូប​ដ៏​វែង​នោះ​ពណ៌​ស​ ជា​ប្រភេទ​​កំណាត់ Tafta  ឬ​ហៅ​សាច់​រលោង មាន​ឌិន​អង្កាំ នោះ​ត្រូវ​បាន​​តារា​សម្ដែង​មុខ​ស្រស់​នោះ បាន​ឲ្យ​ដឹង​ថា​នាង​កាត់​នៅ​ប្រទេស​ជិត​ខាង កាល​គ្រា​ទៅ​កម្សាន្ត​ទី​នោះ។ ចំពោះតម្លៃ​វិញ​ក៏​មិន​ធម្មតា​ដែរ បូក​រួម​និង​គ្រឿង​អលង្ការ ផាត់​មុខ​​បែប​កាចៗ ម៉ូដ​​សក់​ចង់​លើក​ឡើង​លើ​ខ្ពស់ និង​​ស្រោម​ដៃ​ស​ទៀត សម្រស់​ ដាដាវ កាន់តែ​លេចធ្លោ​ក្នុង​កម្មវិធី អ្នក​មិន​ដឹង​ស្មាន​ថាជា​កូន​ក្រមុំ។

និយាយ​ដល់​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​នេះ​ដែរ​តារា​ស្រី​រូប​ស្រស់​ខាង​លើ ថា​ភាគច្រើន​រៀបចំ​តាម​បែប​ជា​ខ្លួនឯង តែ​ក៏​មើល​ការ​រៀបចំ​ខ្លួន​តាម​តារា​ៗ​បរទេស​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ