ធានាថាប្លែក! ​កម្មវិធីវនយាត្រា បង្ហាញតំបន់ទេសចរណ៍ធម្មជាតិសឹងមិនធ្លាប់ឃើញពីមុន

សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​បែប​ផ្សងព្រេង​ ហើយ​ទទួល​បាន​រសជាតិ​ថ្មី​ប្លែក ​ AMS នឹង​នាំ​លោកអ្នក​ទៅ​កន្លែង​ស្អាតៗ​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​មាន​អ្នក​ជំនាញ​នៅ​ជួយ​ណែនាំ និង​បកស្រាយ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ដើរ​ព្រៃ ភ្នំ សមុទ្រ កោះ​មិន​ធ្លាប់​ដឹង​ពី​មុន។

​​​​​

វនយាត្រា ជា​កម្មវិធី​កម្សាន្ត​ឌីជីថល បែប​ដំណើរ​កម្សាន្ត​ផ្សងព្រេង​រវាង​មិត្តភ័ក្ដិ ២ នាក់ ដែល​អ្នក​ទាំង ២ ត្រូវ​រៀបចំ និង​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ធម្មជាតិ ដ៏​ស្រស់​ស្អាត​ជាច្រើន​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ខ្លួនឯង​ផ្ទាល់។ ក្នុង​ដំណើរ​កម្សាន្ត​នោះ មិន​ត្រូវ​តែ​បង្ហាញ​ជូន​ពី​តំបន់​កម្សាន្ត​នានា​ឡើយ guide ទាំង ២ ​ក៏​នឹង​បង្ហាញ​ពី​តិចនិក ក៏​ដូចជា គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​រៀបចំ​ខ្លួន សម្ភារ​​សម្រាប់​ទុក​ប្រើប្រាស់​ ក៏​ដូចជា​ជំនួយ​ដល់​ការ​ដើរ​​ក្នុង​ព្រៃ កោះ សមុទ្រ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ជាដើម។

ក្នុង​ដំណើរ​រុករុល​ចូល​ព្រៃ​ភ្នំ ក្រម​ថ្ម​នោះ កម្មវិធី​ក៏​បាន​អញ្ជើញ​អ្នក​ជំនាញ​ដែល​មាន​ចំណេះ​ដឹង​ពី​បរិស្ថាន ឲ្យ​​ចូលរួម ព្រម​ទាំង​សម្របសម្រួល ក៏​ដូចជា​​បង្ហាញ​ទីតាំង និង​គុណសម្បត្តិ​ធម្មជាតិ​នៅ​ទី​កន្លែង​នោះ​ថែម​ទៀត​ផង។ អ្វី​ដែល​កាន់តែ​ពិសេស លោក​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​គេង​នៅ​តាម​ព្រៃភ្នំ ដែល​មាន​ទេសភាព​ស្រស់​បំព្រង អម​ដោយ​អាកាសធាតុ​ត្រជាក់​ៗ។

ក្រោយ​ការ​ប្រកាស​ស្វែង​រក​អ្នកធ្វើ​ដំណើរ​ក្នុង​កម្មវិធី​រួច​មក ក្រុមការងារ AMS ទទួល​បាន​ពាក្យ​សុំ​ចូល​រួម​ជាច្រើន​សន្ធឹក ប៉ុន្តែ​មាន​តែ​ ២ នាក់​ប៉ុណ្ណោះ​ដែល​ជាប់​ក្រោយ casting រយៈពេល ១ សប្ដាហ៍​ពេញ។ ២ រូប​មាន សឿន ដារ៉ុង ដែល​ជា​តារា​សម្ដែង​កំពុង​​ទទួល​បាន​ប្រជាប្រិយភាព និង​កញ្ញា ឃន លាងអេង និង​ជា content creator បែប​ដើរ​ផ្សងព្រេង ឬ​អ្នក​​មើល​ភាគច្រើន​មើល​ស្គាល់​ថា តួស្រី​នារី​ចល័ត។

សម្រាប់ ដារ៉ុង ជា​តារា​សម្ដែង និង​សូវ​មាន​បទពិសោធន៍​ខាង​ដើរលេង​ព្រៃ ភ្នំ ទឹកជ្រោះ​អី​ប៉ុន្មាន​ទេ ចំណែក អេង ជា​មាន​បទពិសោធន៍​ក្រាស់ក្រែល​​ក្នុង​ការ​ដើររុកព្រៃ និង​ជួយ​ឲ្យ​កម្មវិធី​វន​យាត្រា កាន់តែ​​ប្លែក​ជាង show ពីមុន​ៗ​មក ព្រោះ​ guide ទាំង ២ មាន​ការ​សន្ទនា​គ្នា​ជា​ហូរហែ និង​មាន​សាច់​រឿង​ប្រទាក់​ក្រឡា​គ្នា​តាំងពី​ episode ដំបូង រហូត​ដល់​ចប់៕ ​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង