កាលពី ថ្ងៃទី ២៦ មីនា ២០២៣ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំពិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦” នៅផ្សារទំនើបអ៊ីអនមានជ័យ។
ការប្រកួតប្រជែងគំនួររថយន្តក្នុងឆ្នាំ២០២៣ មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតចំនួន ១១០៧ ពី តាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ដនានា។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ បានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈឆ្នាំ២០២៣។

ក្នុងចំណោមរូបគំនូរទាំង ១១០៧ផ្ទាំងនេះ ត្រូវបានបែងចែកជាបីក្រុមអាយុរួមមាន៖ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន១២២ ផ្ទាំង ក្រុមអាយុពី៨-១១ឆ្នាំ មានចំនួន ៥០២ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ៤៨៣ ផ្ទាំង។
កម្មវិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។
ក្នុងនោះ ម្ចាស់ជ័យលាភី President Award (ពានរង្វាន់កិត្តិយសអគ្គនាយក ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា) បានទៅលើកុមារី ឆន ស្រីមាស អាយុ ១៣ឆ្នាំ ដែលគំនូររបស់គេមានចំណងជើងថា ឡានឃ្មុំ។
សម្រាប់ក្រុមអាយុ ក្រោម ៨ឆ្នាំ ម្ចាស់ជ័យលាភី លេខ១ បានទៅលើកុមារា អ៊ឹង ចាន់សុខលី លេខ២ កុមារី កែវ មុនីរ័ត្ន លេខ៣ គឹម ចាន់វណ្ណស័ក្ត និងម្ចាស់ជ័យលាភីល្អបំផុតចុងក្រោយបានទៅលើកុមារី ម៉ុន សុចិត្រភិមាន អាយុ ៤ឆ្នាំ ដែលគំនូររបស់គេមានឈ្មោះថាឡានផ្ទះជាទីស្រលាញ់ ចំណែកឯជ័យលាភី។
សម្រាប់ថ្នាក់អាយុចាប់ពី ៨ ដល់ ១៥ឆ្នាំ ជ័យលាភី លេខ១ បានទៅលើកុមារា សេង ស៊ីណាហ្វីលីត លេខ២ កុមារី ឈូ យូហ៊ុយ លេខ៣ កុមារី ថាន់ ចំរើនរី អារីយ៉ា និងរូបគំនូរល្អបំផុតចុងក្រោយបានទៅលើ កុមារី លឹម ស៊ូជីន ។
សម្រាប់កុមារអាយុ ចាប់ពី ១២-១៥ឆ្នាំ ម្ចាស់ជ័យលាភីលេខ១ កុមារី អ៊ឹង ចោមចាន់ដេវីត លេខ២ កុមារី កែវ ឆដាវត្តី លេខ៣ កុមារា អ៊ឹង ចោមចាន់ដាណែត និងជ័យលាភីរូបគំនូរល្អបំផុតចុងក្រោយបានទៅលើ កុមារា ផា ខេមរិន្ទ។
គួរជម្រាបថាស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និងក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត។
ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ និងទទួលបានរង្វាន់ជាច្រើនដូចខាងក្រោម៖
ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
ជ័យលាភីកិត្តិយស President award : Huawei mate Pad
សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតាដែលអនុញ្ញាតិអោយប្អូនកុមារបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ ហើយរាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភីនឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ រួមជានឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស៕






























Account
Security
Favourite Content