ហេតុអ្វី​ជនជាតិ​ជប៉ុន​និយម​អង្គុយ​បត់​ជើង​ញុំា​អាហារ?

ការ​អង្គុយ​ទទួល​ទាន​អាហារ​នៅ​តាម​បណ្ដាល​ប្រទេស​នានា សូម្បី​នៅ​កម្ពុជា​ផ្ទាល់​និយម​ប្រើ​តុ​ និង​កៅអី​ដោយ​យល់​ថា​វា​ងាយ​ស្រួល​ និង​មាន​ផាសុកភាព​។ ផ្ទុយ​ពី​ប្រទេស​ដទៃ​ជប៉ុន​មាន​វប្បធម៌​អង្គុយ​បត់​ជើង​ទទួល​ទាន​អាហារ ដោយ​គេ​ពុំ​សូវ​ឃើញ​ជនជាតិ​ជប៉ុន​ប្រើ​តុ និង​កៅអី​សម្រាប់​ទទួលទាន​អាហារ​ឡើយ មិន​ថា​តែ​នៅ​តាម​ផ្ទះ និង​សូម្បី​តែ​អាហារដ្ឋាន​លំដាប់​ផ្កាយ​ ៥។ ហេតុផល​មិន​មែន​ដោយ​សារ​តែ​ផ្ទះ​ជនជាតិ​ជប៉ុន​មាន​ទីធ្លា​តូច​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ហេតុផល​សុខភាព​អាច​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​វប្បធម៌​បត់ជើង​ទទួល​ទាន​អាហារ​ពេញ​និយម​នៅ​ជប៉ុន។

១ ជួយ​ទៅ​ដល់​ការ​រំលាយ​អាហារ

របៀប​បត់​ជើង​ទទួល​ទាន​អាហារ​របស់​ជនជាតិ​ជប៉ុន​គឺ​ដូចជា​លំហាត់​យូហ្គា​មួយ​អញ្ចឹង​។ ជំហរ​អង្គុយ​របស់​ជនជាតិ​ជប៉ុន​មាន​ឈ្មោះ​ថា easy pose ឬ sukhasana ដោយ​គេ​ជឿ​ថា​វា​ជួយ​ជំរុញ​លំហូរ​ឈាម​ទៅ​ក្រពះ​ ហើយ​ជួយ​ការ​រំលាយ​អាហារ​បាន​ល្អ និង​ចាប់​យក​វីតាមីន និង​សារធាតុ​ចិញ្ចឹម​​បាន​ច្រើន​បំផុត​។ លើស​ពី​នេះ​ការ​អោន​ចាប់​អាហារ​ ហើយ​ងើប​មក​ជំហរ​ដើម​ក៏​ជួយ​ពង្រឹង​សាច់ដុំ​ពោះ ហើយ​ថែម​ទាំង​ការពារ​ការ​ហើម​ពោះ​បាន​ទៀត​ផង​។

២ វា​អាច​ជួយ​ការពារ​ការ​ឡើង​ទម្ងន់

ពិត​ណាស់​ ការ​អង្គុយ​បត់ជើង​ញុំា​អាហារ​ជួយ​ឲ្យ​សរសៃប្រសាទ vagus​ ដំណើរ​ការ​ល្អ។ ហើយ​​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ចេញ​អ័រម៉ូន​ leptin ដែល​ជា​សញ្ញា​ទៅ​ដល់​សរសៃប្រសាទ​មួយ​នេះ​ថា​រាងកាយ​របស់​អ្នក​ទទួល​បាន​អាហារ​គ្រប់​គ្រាន់។ វា​អាច​ជួយ​ការពារ​អ្នក​ពី​ការ​ញុំា​អាហារ​លើស​កម្រិត​ដែល​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក។

៣ ជួយ​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ

នៅ​ពេល​ដែល​អ្នក​អង្គុយ​លើ​កៅអី​រយៈ​ពេល​យូរ​ វា​ធ្វើ​ឲ្យ​ត្រកៀត​របស់​អ្នក​ស្ពឹក តែ​ការ​អង្គុយ​បត់​ជើង​ជួយ​ពត់​ត្រកៀត និង​កជើង​ ឲ្យ​មាន​ចលនា​ ដែល​ធ្វើ​ឲ្យ​សន្លាក់​បត់បែន​ល្អ។ ការ​លុត​ជង្គង់ និង​អង្គុយ​បត់​ជើង ធ្វើ​ឲ្យ​សាច់ដុំ​របស់​អ្នក​ធ្វើ​ការ​ខណៈ​ពេល​ដែល​អ្នក​កំពុង​សម្រាក ផ្ទុយ​ពី​ការ​អង្គុយ​លើ​កៅអី​ដែល​សាច់ដុំ​មិន​មាន​សកម្មភាព​សោះ។

៤ ជួយ​ឲ្យ​អ្នក​រស់​បាន​យូរ

ដូច​ដែល​យើង​បាន​ដឹង​ ជនជាតិ​ជប៉ុន​ជា​ជនជាតិ​មួយ​ដែល​មាន​អាយុ​វែង​ និង​សុខភាព​ល្អ។ បើ​តាម​មតិ​មួយ​ចំនួន​បាន​​លើកឡើង​ថា​ការ​ក្រោក​ពី​ការ​អង្គុយ​ដោយ​មិន​ចាំបាច់​មាន​អ្នក​ជួយ​ ឬ​ទាញ​ដៃ ទំនង​ជួយ​ឲ្យ​អ្នក​​មាន​អាយុ​វែង។ វា​ស្ដែង​ឲ្យ​ឃើញ​ថា​ការ​ងើប​ក្រោក ៣​ដង​ ក្នុង​មួយ​ថ្ងៃ​របស់​ជនជាតិ​ជប៉ុន​ទំនង​អាច​ជួយ​បន្ថែម​អាយុ​ដល់​ពួក​គេ។ យ៉ាង​ណា​វា​គ្រាន់​តែ​ជា​កត្តា​រួម​ផ្សំ​តូច​មួយ​ប៉ុណ្ណោះ អាយុ​វែង​អាស្រ័យ​លើ​សុខភាព​ល្អ និង​ទម្លាប់​រស់​នៅ​ល្អ​ បើ​អាស្រ័យ​លើ​ការ​អង្គុយ​តែ​មួយ​មុខ​មិន​អាច​ទៅ​រួច​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្