ដឹងអត់ថាកម្ពុជា រកបានមេដាយសរុប និងមាសច្រើនបំផុត ពីវិញ្ញាសាណាខ្លះ?

ស៊ីហ្គេមលើកទី ៣២ ឬការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានឈានចូលមកដល់ថ្ងៃបិទព្រឹតិ្តការណ៍ ជាផ្លូវការថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។ ការប្រកួតកីឡាចម្រុះយ៉ាងស្វិតស្វាញរយៈពេលជិត ២ សប្តាហ៍ ដែលមានការចូលរួមពីប្រទេស ១១ បានបង្កើតកំណត់ត្រាកីឡាថ្មីៗជាច្រើន មិត្តភាព សាមគ្គីភាព​ និងចំនួនមេដាយ។

សម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានសាងភាពអស្ចារ្យជាច្រើន បង្កើតកំណត់ត្រាថ្មីៗ និងឈរនៅលេខ៤ ក្នុងតារាងមេដាយផ្លូវការដោយដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុង​នោះ​ មេដាយមាសចំនួន ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧។

ក្នុងចំណោមមេដាយ ២៨២ គ្រឿងនោះ កម្ពុជាទទួលបានមេដាយពីវិញ្ញាសា​ ៣៨ ក្នុងចំណោម ៤៨ វិញ្ញាសា។ ក្នុងចំណោមវិញ្ញាសា ៣៨ ដែលកម្ពុជាឈ្នះបានមេដាយច្រើនបំផុតមានដូចជា៖

  1. កីឡា វូវីណាម ឈ្នះមេដាយសរុប ២៧គ្រឿង៖ មាស ១០គ្រឿង, ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ៩គ្រឿង
  2. កីឡា ចំបាប់ ឈ្នះមេដាយសរុប ២០គ្រឿង៖ មាស ៥គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១១គ្រឿង
  3. គុន ខ្មែរ ឈ្នះមេដាយសរុប ១៩គ្រឿង៖ មាស ១៤គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿង
  4. កីឡា គុនល្បុក្កតោ ឈ្នះមេដាយសរុប ១៨គ្រឿង៖ មាស ៨គ្រឿង, ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៣គ្រឿង
  5. សីដក់ ឈ្នះមេដាយសរុប​ ១៧ គ្រឿង៖ មាស ៤គ្រឿង, ប្រាក់ ១ និងសំរឹទ្ធ ១២គ្រឿង។

គួរបញ្ជាក់ថា វិញ្ញាសាគុនខ្មែរ គឺជាប្រភេទកីឡាដែលម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយមាសច្រើនបំផុតពោលគឺរហូតដល់ ១៤គ្រឿងច្រើនជាងប្រភេទកីឡាណាណាទាំងអស់។

ចំណែកឯប្រភេទកីឡាដែលកម្ពុជាឈ្នះមេដាយមាស លើកដំបូង ក្នុងប្រវត្តិសាស្រ្តស៊ីហ្គេមមានដូចជា៖ វិញ្ញាសាយូដូ, ហែលទឹកជើងទាវិញ្ញាសាស្ត្រី, វិញ្ញាសាគុនខ្មែរ, អត្តពលិកម្មវិញ្ញាសារត់ប្រណាំង, កីឡាទ្រីយ៉ាត្លុង, វិញ្ញាសាបាល់បោះ​បុរស​កម្ពុជា ៣ ទល់ ៣, កីឡា E-Sport, កីឡាសូ​ហ្វ​តិ​ន្នី​ស និងកីឡា​គ្រី​ឃី​ត​កម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)