មហាហង្សប្រកាសមុខបវរកញ្ញា ៣រូបដែលសុំលាលែងតំណែងតែមិនយកឈៀង មកុដ និងពាន មកសងក្រុមហ៊ុន

ក្តៅៗមុននេះបន្តិច ក្រុមហ៊ុនមហាហង្ស តាមរយៈទំព័រហ្វេសប៊ុក Miss&Mister Mohahang បានប្រកាសមុខបវរកញ្ញា ៣រូប ដែលសុំលាលែងតំណែងរួចហើយ តែមិនព្រមយកឈៀង មកុដ និងពាន មកសងក្រុមហ៊ុនវិញ។ បវរកញ្ញា ៣រូបនោះរួមមាន កញ្ញា ហង្ស សូរិយាន់ អតីត 1st Runner up Miss Grand Cambodia 2022, កញ្ញា កែវ ស្រីលីន 3rd Runner up Miss Grand Cambodia 2022 និង កញ្ញា ភាព ថាវរី 4th Runner up Miss Grand Cambodia 2022។

ទំព័រហ្វេសប៊ុក Miss&Mister Mohahang បានរៀបរាប់ និងភ្ជាប់ជាមួយរូបថតបវរកញ្ញាទាំង ៣រូបខាងលើនោះថា «គាត់ទាំងបីនាក់នេះបានលាលែងដំណែង Miss Grand Cambodia 2022 មកច្រើនខែហើយតែឈៀង មកុដ ពាន មិនទាន់យកមកប្រគល់អោយក្រុមហ៊ុនវិញទេ មិនថែមទាំងប៉ុណ្ណឹងទេ Miss Hang Soriyan នៅតែបន្តរយកមកុដទៅពាក់ចូលរួមកម្មវិធីផ្សេងទៀតផង»

បន្ថែមពីលើនេះ ក្រុមហ៊ុនមហាហង្ស របស់លោក អ៊ិន សុភិន ថែមទាំងលើកឡើង ៨ចំណុច ពាក់ព័ន្ធការបង្ហោះខាងលើនេះដែលមានដូចជា៖​ 

●ក្រុមហ៊ុនអត់បានដកតំណែងពួកគាត់ទាំងបីនោះទេ ពួកគាត់លាតំណាងដោយខ្លួនឯង 

●ក្រុមច្បាប់នៃក្រុមហ៊ុនក្នុងកុងត្រាពេលលាតំណែងត្រូវប្រគល់ឈៀងនឹងមកុដមកជូនក្រុមហ៊ុនវិញ

●ក្រុមហ៊ុនទុកពេលអោយជិតកន្លះឆ្នាំហើយក្រោយពួកគាត់សូមលាតំណែងអោយយករបស់ជូនក្រុមហ៊ុនវិញ

●ពួកយើងឆាតទៅរហូតដល់មិនចូល Seen ថែមទាំងBlock ក្រុមហ៊ុនទៀត

●សូមអ្នកទាំងអស់គ្នាបញ្ចេញមតិដោយសេចក្ដីថ្លៃថ្នូរផងចុះ

●ក្រុមហ៊ុនគ្រាន់តែធ្វើតាមច្បាប់នោះទេ 

●មកុដរបស់យើងយកមកវិញមិនមេនសម្រាប់ប្រើបន្តរអ្វីនោះទេហើយមកុដរបស់ក្រុមហ៊ុនមិនមានលក់នៅតាមផ្សារដូចដែរអ្នកទាំងអស់គ្នាបញ្ចេញមតិនោះដែរ

●ការគិតមិនល្អដោយមិនបានដឹងរឿងច្បាស់នាំអោយការComment មកមិនល្អដូចគ្នា KSK។

ក្រឡេកទៅមើល អ្នកប្រើប្រាស់បណ្តាញសង្គមវិញ បាននាំគ្នាបញ្ចេញមតិយោបល់រៀងៗខ្លួន ដោយខ្លះគាំទ្រ ខណៈខ្លះក៏រិះគន់លើការបង្ហោះរបស់ទំព័រហ្វេសប៊ុក Miss&Mister Mohahang។ យ៉ាងណាមិញ ពេលនេះគេនៅមិនទាន់ឃើញបវរកញ្ញា ៣រូបខាងលើចេញមុខប្រតិកម្ម ឬបកស្រាយទាក់ទិននឹងការប្រកាសរបស់ក្រុមហ៊ុនមហាហង្ស នៅឡើយទេ ពោលគឺមានតែអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះដែលចេញមកវែកញែកលើរឿងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ