មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការ PNN Drama Fan Club បានប្រកាសឱ្យដឹងជាសាធារណៈថា តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស និងជាតួឯកស្រីរឿង «លួចស្នេហ៍គូដណ្ដឹង» គឺកញ្ញា ស៊ីន យូប៊ីន នឹងក្លាយជាតារាស្រីភីអីនអិនដំបូងគេបង្អស់ ត្រៀមដើរលើកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2023 លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង។ កម្មវិធីមហោស្រពភាពយន្ត Cannes ឆ្នាំ 2023 នឹងមានការចូលរួមពីតារាល្បីៗជុំវិញពិភពលោក សូម្បីកំពូលតារាចិន Fan Bingbing ក៏បង្ហាញខ្លួនក្នុងកម្មវីធីនេះដូចគ្នាដែរ។

នេះពិតជាកិត្តិយសខ្លាំងណាស់ ដែលសិល្បករកម្ពុជាអាចបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់អន្តរជាតិដ៏ធំបែបនេះ។ កុំភ្លេចត្រៀមរង់ចាំមើលវត្តមាន សោភារូបស្រស់ ស៊ីន យូប៊ីន លើកម្រាលព្រំក្រហមនៃកម្មវិធី Cannes Film Festival 2023 ទាំងអស់គ្នា៕























Account
Security
Favourite Content