ដឹង​ទេ ​តើ​ប្រទេស​ណា​ខ្លះ​ជា​ស្ថាបនិក​ SEA Games?

ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ឬ​អាច​ហៅ​​បាន​ថា​ ស៊ីហ្គេម គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ដែល​រៀប​ចំ​ឡើង​រៀងរាល់​ ២ឆ្នាំ​ម្ដង​ និង​មាន​ប្រទេស​ចូល​រួម​ចំនួន ១១។ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នេះ ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ការ​ត្រួត​ពិនិត្យ​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី (OCA)។ មក​ទល់​ពេល​នេះ​ ស៊ីហ្គេម​ត្រូវ​បាន​រៀប​ចំ​ឡើង​ចំនួន​ ៣១ឡើក​មក​ហើយ ខណៈ​ស៊ីហ្គេម​លើក​​ទី៣២​ ឆ្នាំ​២០២៣ នេះ​នឹង​មក​ដល់​កម្ពុជា​ ក្នុង​រយៈ​ពេល​ជាង​ ៦០ថ្ងៃ​ទៀត ក្រោយ​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​អស់​រយៈ​ពេល​ ៦៤ឆ្នាំ។

ប្រវត្តិ​ស៊ីហ្គេម

SEA Games គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ដែល​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​មក​ពី South East Asian Peninsular Games ឬSEAP Games ឬ​ជា​ភាសា​ខ្មែរ​ កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍។ ដោយ​យល់​ថា​អាស៊ីអាគ្នេយ៍​គួរ​មាន​ព្រឹត្តិការណ៍​កីឡា​របស់​ខ្លួន​ កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​សម្រេច​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៥៨ ដោយ​គណៈ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ចំនួន​ ៦ គ្រា​ដែល​ពួក​គេ​ចូល​រួម​ការ​ប្រកួត​កីឡាអាស៊ី​នៅ​ទី​ក្រុងតូក្យូ ប្រទេស​ជប៉ុន។

ប្រទេស​ចំនួន​ ៦​ដែល​ជា​ស្ថាបនិក​គ្រា​នោះ​មាន​ ប្រទេស​ភូមា (បច្ចុប្បន្ន​មីយ៉ាន់ម៉ា) ឡាវ កម្ពុជា Malayu (បច្ចុប្បន្ន​ម៉ាឡេស៊ី) ថៃ ​សាធារណៈ​រដ្ឋ​វៀតណាម (វៀតណាម​ខាងត្បូង) និង​មាន​សមាជិក​សិង្ហបុរី​សុំ​ចូល​រួម​បន្ទាប់​មក។ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​មាន​លក្ខណៈ​ឯករាជ្យ ស្វ័យភាព​ពី​នយោបាយ ស្រប​តាម​ស្មារតី​អូឡាំពិក និង​​គោល​បំណង​សំខាន់​ ២គឺ​ដើម្បី​លើក​កម្ពស់​កិច្ច​​សហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

មួយ​ឆ្នាំ​ក្រោយ​ការ​សម្រេច​ព្រមព្រៀង​បង្កើត​ កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍​បាន​ផ្ដើម​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​ដំបូង​របស់​ខ្លួន​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ ១៩៥៩ ដោយ​មាន​អត្តពលិក​ និង​ប្រតិភូ​កីឡា​ជាង​ ៥២៧នាក់​មក​ពី​ ៦ប្រទេស​ចូល​រួម​ លើក​លែង​កម្ពុជា​ដែល​គ្រា​នោះ​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​គ្រប់​គ្រង​កីឡា និង​​គណៈកម្មការ​កីឡា​អូឡាំពិក​ទើប​មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​បាន។

ក្រោយ​មក មក​ទល់​នឹង​ការ​ប្រារព្ធ​ឡើង​​លើក​ទី៨ ក្នុង​ឆ្នាំ១៩៧៥ គណៈកម្មការ SEAP បាន​ពិចារណា​ដាក់​បញ្ចូល​ប្រទេស៣ បន្ថែម​ទៀត​ចូលរួម​ប្រកួត​ប្រជែង​រួម​មាន​ ប្រ៊ុយណេ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។ ក្នុង​ឆ្នាំ ១៩៧៧ ប្រទេស​ទាំង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ជា​ផ្លូវ​ការ​ ហើយ​ឈ្មោះ​ កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​មក​ជា​កីឡា​អាស៊ីអាគ្នេយ៍ ឬ​ SEA Games ជា​ផ្លូវ​ការ​ចាប់​តាំង​ពី​ពេល​នោះ​មក។

សូម​ជម្រាប​ថា​ មុន​ឆ្នាំ​ ២០២៣នេះ ​កម្ពុជា​ធ្លាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ១៩៦៣ គ្រា​ដែល​ព្រឹត្តិការណ៍​នេះ​នៅ​ឈ្មោះ​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ តែ​កម្ពុជា​បាន​លុប​សិទ្ធិនេះ​ចោល​ដោយ​សារ​​បញ្ហា​ការទូត ​ពោល​គឺ​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ រវាង​ខ្មែរ និង​ថៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មាន​ប្រទេស​ចំនួន​ ១១ ចូល​រួម​និង​មាន​​ប្រភេទ​កីឡា​អនុម័ត​ចុង​ក្រោយ​ចំនួន​ ៣៧​ប្រភេទ ដោយ​ក្នុង​នោះ​មាន​វិញ្ញាសា​សរុប​ចំនួន ៥៨១​វិញ្ញាសា ហើយ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃសុក្រ ទី៥ ខែ​ឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃ​ពុធ ទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន