បើមានរោមកាន់តែក្រាស់នៅកន្លែងទាំង ៣ នេះបញ្ជាក់ថាមានអាយុវែង

បើនិយាយពីសុខភាពល្អនិងអាយុវែងនោះគ្មានអ្នកណាម្នាក់ដែលមិនចង់បានទេ។ មែនទែនទៅការរស់នៅឱ្យមានអាយុវែងមិនត្រឹមតែពឹងផ្អែកលើហ្សែនមួយផ្នែកទេ វាក៏ទាក់ទងនឹងទម្លាប់នៃការញ៉ាំ ឬហាត់ប្រាណដែរ។ ចុះបើមានរបបអាហារត្រឹមត្រូវហើយ មើលម៉េចបានដឹងទៅថាម្នាក់នោះមានអាយុវែងអត់? អត់ពិបាកទេ គ្រាន់តែ ៣ ចំណុចខាងក្រោមអ្នកនឹងដឹងភ្លាមៗតែម្ដង។

១. រោមចិញ្ចើម

ចិញ្ចើមជាចំណុចមួយដែលលើកសម្រស់ផ្ទៃមុខទាំងមូលឱ្យកាន់តែមានភាពស្រស់ស្អាតនិងភាពជឿជាក់បន្ថែមទៀត។ ជាក់ស្ដែងនៅពេលបច្ចុប្បន្នក៏មានមនុស្សជាច្រើនបានទៅកែកុនចិញ្ចើមរបស់ពួកគេដើម្បីមើលទៅឱ្យកាន់តែស្អាតជាងមុនថែមទៀតផង។ ជាការពិតមនុស្សដែលមានអាយុវែងរោមចិញ្ចើមរបស់គេតែងតែមានសភាពក្រាស់ជាងមនុស្សធម្មតាបន្តិច។ កាលណារោមចិញ្ចើមកាន់តែក្រាស់ វានឹងបង្ហាញពីដំណើរការនិងភាពរឹងមាំនៃមុខងារក្រលៀនរបស់ពួកគេ។ នេះមានន័យថាកម្រិតជាតិពុលនៅក្នុងរាងកាយត្រូវបានកម្ចាត់ចេញយ៉ាងល្អ ទើបធ្វើឱ្យពួកគេមានអាយុវែង។

២. រោមជើង

មនុស្សគ្រប់គ្នាដែលកើតមកសុទ្ធតែមានរោមជើងគ្រាន់តែអ្នកខ្លះមានច្រើនហើយអ្នកខ្លះមានតិចតែប៉ុណ្ណោះ។ សម្រាប់មនុស្សស្រីគឺមិនចង់បានវានោះទេ ដោយសារពួកគេជឿថារោមជើងទាំងនោះនឹងធ្វើសម្រស់ធ្លាក់ចុះមួយកម្រិត។ ​តាមពិតពេលរើមជើងដុះច្រើនវាក៏បានបញ្ជាក់ពីភាពសកម្មនៃអរម៉ូនក្នុងរាងកាយ ក្រពេញញើសធ្វើការបានល្អ កម្ចាត់ជាតិពុលនិងកាកសំណល់ដែលនឹងនាំមកនូវសុខភាពល្អ។

៣. រោមក្លៀក

នៅពេលមនុស្សពេញវ័យការលូតលាស់ផ្នែកផ្សេងៗនៃរាងកាយក៏ចាប់ផ្ដើមដែរ។ អ្វីដែលគេងាយនឹងកត់សម្គាល់ថាម្នាក់នោះពេញវ័យគឺការដុះរោមក្លៀក។ សម្រាប់មនុស្សវាមិនមែនជាបញ្ហានោះទេ តែសម្រាប់មនុស្សស្រីនឹងមានការអៀនខ្មាសច្រើនជាងមនុស្សប្រុសជាពិសេសក្នុងរដូចក្ដៅផ្ទាល់តែម្ដង។ ដូចនេះហើយទើបមនុស្សស្រីតែងតែជ្រើសរើសយកការកោរ ឬជម្រុះរោមក្លៀក។ ប៉ុន្តែពួកគេមិនទាន់ដឹងទេថារោមក្លៀកក៏មានប្រយោជន៍ដែរ វាអាចជួយរក្សាសីតុណ្ហភាពនៃរាងកាយ ក៏ដូចជាការពារការឆ្លងមេរោគនិងបាក់តេរីផ្សេងៗបានផងដែរ។ ចំពោះការដុះលូតលាស់នៃរោមក្លៀកនេះក៏មិនខុសពីរោមជើងប៉ុន្មានដែរ មានន័យអរម៉ូននៅក្នុងរាងកាយកំពុងធ្វើការយ៉ាងសកម្ម។ ដូចនេះរោមក្លៀកកាន់ក្រាស់បញ្ជាក់ថាសុខភាពកាន់ល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ