មហោស្រពសៀកអន្តរជាតិ «ទីនេះទីនោះ» លើកទី១១ ធ្វើឡើងចុងសប្តាហ៍នេះ

មហោស្រព​សៀក​អន្តរជាតិ«ទីនេះទីនោះ» លើក​ទី​១១ បាន​កំពុង​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ហើយ ដោយ​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ ២០២២។ មហោស្រព​សៀក​អន្តរជាតិ «ទីនេះទីនោះ» គឺជា​មហោស្រព​សៀក​អន្តរជាតិ​ដែល​នាំ​យក​សិល្បករ សិល្ប​ការិនី​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​មក​បង្ហាញ​សមត្ថភាព​នៃ​ការ​សម្ដែង​សៀក​របស់​ពួកគេ​នៅ​តាម​ដង​ផ្លូវ និង​ទី​ប្រជុំ​ជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មហោស្រព​នេះ រួមមាន​សិល្បករ សិល្ប​ការិនី មកពី​ប្រទេស​កម្ពុជា ថៃ តៃវ៉ាន់ និង​បារាំង ដែល​នឹង​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​​ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​ការ​សម្ដែង ចែក​រំលែក​បទពិសោធន៍ ចំណេះ​ដឹង ជាមួយ​សិស្ស​សៀក ក្នុង​ន័យ​បំផុត​គំនិត​ពួកគេ​ឱ្យ​ដើរ​តាម​ក្ដី​ស្រមៃ​ក្នុង​វិថី​សិល្បៈ។

រយៈពេល ៦ ថ្ងៃ​នៃ​មហោស្រព​សៀក​អន្តរជាតិ «ទីនេះ​ទីនោះ» នឹង​នាំ​យក​មក​នូវ​ការ​សម្ដែង​សៀក​ខុស​ប្លែក​គ្នា ថ្មី​ៗ រៀងរាល់​ល្ងាច​នៅ​ក្នុង​តង់​សម្ដែង​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ។ អ្វី​ដែល​ពិសេស​នោះ គឺ​លោក​អ្នក​អាច​ចូលរួម​ជាមួយ​សកម្មភាព​សិល្បៈ​ទស្សនា​​ការ​សម្ដែង​ខ្លី​ៗ​ដោយ​ឥតគិតថ្លៃ និង​ភ្លក់​រសជាតិ​អាហារ​ក្នុង​ស្រុក​ឆ្ងាញ់​ៗ​ផង​ដែរ។ 

សម្រាប់​ពិធី​បើក​មហោស្រព​សៀក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ២៩ ខែ​ឧសភា ក៏​នឹង​មាន​ក្បួន​ដង្ហែ​តុក្កតា​យក្ស និង​សៀក​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​បាត់ដំបង​ផង​ដែរ។ ចំណែកថ្ងៃទី៣ ខែ​មិថុនា ដែល​ជា​ថ្ងៃ​បង្ហើយ​កម្មវិធី នឹង​មាន​ការ​ប្រគំ​តន្ត្រី​ចុងក្រោយ ដោយ​ក្រុម​តន្ត្រី​ហ៊ីបហប «ក្លាប​យ៉ាហែន» ផង​ដែរ។ គោល​បំណង​ធំ​នៃ​មហោស្រព​នេះ​សៀក​អន្តរជាតិ​នេះ គឺ​នាំ​ឱ្យ​មាន​ការ​បំផុស​គំនិត​ដល់​យុវជន ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន លើក​កម្ពស់​សិល្បៈ​ក្នុង​សង្គម​កម្ពុជា នាំ​មក​នូវ​ការ​រួបរួម និង​ការ​យល់​ដឹង​ពី​តម្លៃ​រួម​គ្នា។

«ការ​នាំ​យក និង​រៀបចំ​មហោស្រព​សិល្បៈ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ហ្វារ ដើម្បី​នាំ​យក​សិល្បៈ​ទៅ​កាន់​ប្រជាជន និង​ចូល​រួម​ជាមួយ​សហគមន៍ ដើម្បី​កសាង​អត្តសញ្ញាណ​វប្បធម៌​បេតិកភណ្ឌ​រួម​គ្នា។ យើង​សង្ឃឹម​ថា ការ​នាំ​មក​នូវ​មហោស្រព​សិល្បៈ នឹង​ជួយ​លើក​មុខ​មាត់​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​នៃ​មជ្ឈមណ្ឌល​សិល្បៈ និង​វប្បធម៌​ច្នៃ​ប្រឌិត​របស់​ប្រទេស​កម្ពុជា»។ នេះ​បើ​តាម​ប្រសាសន៍​លោក អូស្មាន់ ខាវ៉ាចា។ 

លោក​បន្ត​ថា៖ «យើង​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​យើង​បាន​ទទួល​ការ​គាំទ្រ​ពី​អភិបាល​ខេត្ត​បាត់ដំបង ក្រោយ​ពី​យើង​មាន​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​ម្តង​ហើយ​កាល​ពី​ឆ្នាំ ២០២០ ដោយសារ​ជំងឺ​កូវីដ​រាតត្បាត។ ចាប់តាំង​ពី​មាន​ការ​បើក​ច្រក​ព្រំដែន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក យើង​ច្បាស់​ណាស់​ថា ព្រឹត្តិការណ៍​មហោស្រព «ទីនេះទីនោះ» ឆ្នាំ​នេះ នឹង​នាំ​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​កើត​ឡើង សម្រាប់​គ្រប់​គ្នា ទោះបី​ជា​យើង​មាន​រយៈពេល​ខ្លី​ក្នុង​ការ​រៀបចំ​ក៏​ដោយ»

មហោស្រព​សៀក​អន្តរជាតិ «ទីនេះទីនោះ» លើកទី១១ ត្រូវ​បាន​ឧបត្ថម្ភ​ដោយLa Region Occitanie Organisation Internatoinale de la Francophonie,ក្រសួង​វប្បធម៌ តៃវ៉ាន់ និង​សហការ​រៀបចំ​កម្មវិធី​ដោយ​ល្ខោន​សៀក​កម្ពុជា​ហ្វារ។ ការ​កើត​មាន​ឡើង​នៃ​មហោស្រព​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​នាំ​យក​សិល្បករ សិល្ប​ការិនី​អន្តរជាតិ ក៏​ដូចជា​លើក​ទឹកចិត្ត​ភ្ញៀវ​ទេសចរ​ឱ្យ​ត្រឡប់​មក​លេង​ខេត្ត​បាត់ដំបង​ជា​ថ្មី​ម្ដង​ទៀត។

កុំ​ភ្លេច​ចូល​រួម​លេង​កម្សាន្ត និង​ទទួល​យក​ផ្ទាំង​ទស្សនីយភាព​ការ​សម្ដែង​សៀក​ពី​សិល្បករ ជាតិ និង​អន្តរ ក្នុង​ព្រឹត្តិការណ៍​មហោស្រព​​សៀក​​អន្តរជាតិ «ទីនេះ​ទីនោះ» លើក​ទី​១១ ដែល​នឹង​នៅ​ចុង​សប្ដាហ៍​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ