ស្ងាត់ៗ មិននិយាយច្រើន GD បង្ហោះរូបទារកលើបណ្ដាញសង្គមផ្អើលអស់អ្នកគាំទ្រ

មុន​នេះ​បន្តិច​តារា​ចម្រៀង​ប្រុស​ល្បី​ប្រចាំ​វិស័យ​ខេប៉ុប​គឺ G-Dragon បាន​បង្ហោះ​រូបភាព​ទារក​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​ខ្លួន ដែល​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ភ្ញាក់ផ្អើល​នឹង​ចោទ​ជា​សំណួរ​ងឿង​ឆ្ងល់​ថា ជា​កូន​របស់​នរណា​ទៅ? ឬ​មួយ​ក៏​តារា​ប្រុស​រូប​នេះ​មាន​ម្ចាស់​ចិត្ត​ហើយ ប៉ុន្តែ​លួច​រៀបការ​ស្ងាត់​ៗ​មិន​ឲ្យ​នរណា​ដឹង?

មែនទែនទៅ តារាប្រុសរូបនេះបានបង្ហោះរូបពីរសន្លឹកលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម។ ដោយរូបភាពទី ១ គឺជាមួយដៃតូចដ៏គួរឱ្យស្រឡាញ់របស់ទារក ឯរូបទី ២ គឺប្រអប់ជើងដ៏តូចឃើញហើយគ្រឺតតែម្ដង និងអមជាមួយពាក្យពេចន៍មួយឃ្លាថា៖ “May The Force Be With You”។

គ្រាន់តែបង្ហោះរូបភ្លាមក៏មានមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្ររបស់លោកផ្ទាល់បានចេញមតិផ្សេងៗ និងជូនពរជាហូរហែ។ ប៉ុន្ដែក៏មានមតិមួយចំនួនសួរថាតើក្មេងតូចនោះជាកូន ឬសាច់ញាតិរបស់អ្នកណាទៅ ទើបមានសំណាងបានតារាប្រុសល្បី G-Dragon បង្ហោះរូបភាពលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនដែលមានមនុស្សរាប់លាននាក់ចុចតាមដាន។

តាមពិតទៅ ទារកដែលទើបនឹងកើតនេះ ត្រូវជាក្មួយបង្កើតរបស់លោកតែម្ដង គឺជាកូនរបស់បងស្រី​លោក។ បើតាមការបញ្ជាក់ពីអ្នកជិតស្និទ្ធរបស់លោកផ្ទាល់បានឱ្យដឹងថា តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះគឺទៅសួរសុខទុក្ខ​បងស្រី និងឆ្លៀតពេលទៅលេងក្រុមគ្រួសារ ព្រមទាំងចំណាយពេលចុងសប្ដាហ៍ជុំគ្នា។

អ្នកគាំទ្ររបស់លោកក៏បង្ហាញក្ដីរីករាយចំពោះតារាប្រុស GD ផងដែរ ព្រោះពេលនេះ​មានក្មួយតូចពរហ្នឹងគេហើយ។ ណាមួយទៀត លោកក៏ជាមនុស្សស្រឡាញ់ក្មេង ដូច្នេះអ្នកគាំទ្រជាច្រើនមិនអាចរងចាំបានឡើយសង្ឃឹមថានឹងបានឃើញសកម្មភាពរបស់ពូ ក្មួយ មួយគូនេះឆាប់ៗបន្តបន្ទាប់ទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់