​ភាពយន្តជាតិ-អន្តរជាតិថ្មីៗមិនធ្លាប់ចាក់បញ្ចាំង នឹងបង្ហាញវត្តមាននៅ CIFF លើកទី១១

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) បាន​អាក់ខាន និង​ត្រូវ​ផ្អាក​ការ​រៀបចំ​ពាក់​កណ្ដាល​ទី​អំឡុង​ពេល​មហោស្រព​នា​ឆ្នាំ ២០២០ និង​បន្ត​ខកខាន​ឆ្នាំ ២០២១ ទៀត ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ។ យ៉ាងណាមិញ បន្ទាប់ពី​ខកខាន​​រយៈពេល​យូរ ពេលនេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​ត្រឡប់​មក​វិញ​ហើយ សម្រាប់​រដូវ​កាល​ទី​១១។

លោក Cedric Eloy ប្រធាន​មហោស្រព​​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​ថា ២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺជា​ពេល​វេលា​មួយ​ដ៏​លំបាក​ចំពោះ​វិស័យ​ទាំងឡាយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត ទាំង​សិល្បករ និង​ស្ថាប័ន​វប្បធម៌។ ថ្ងៃនេះ គឺជា​ក្ដី​សង្ឃឹម​របស់​ពួក​យើង និង​ជា​ក្ដី​សោមនស្ស​ធំ​បំផុត ដែល​ CIFF នឹង​នាំ​កម្លាំង​នៃ​ក្រុម​ច្នៃ​ប្រឌិត​ទាំងអស់​ឱ្យ​មក​ជួបជុំ​គ្នា​ជា​ថ្មី ហើយ​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ទស្សនា​ភាពយន្ត​នៅ​លើ​ផ្ទាំង​សំពត់​ស​ម្ដង​ទៀត។ ឆ្នាំ​ទី​១១ នេះ នឹង​ដើរតួ​សំខាន់​មួយ​ក្នុង​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​ឧស្សាហ​កម្ម​ភាពយន្ត​ជា​ថ្មី​ម្ដង​ទៀត។

ប្រធាន CIFF លើក​ឡើង​ថា ពេល​នេះ​លោក​នៅ​មិន​ទាន់​អាច​ប្រាប់​លម្អិត​ពី​របៀប​វារៈ​នៃ​ព្រឹត្តិការណ៍​មហោស្រព​ទាំង​មូល​បាន​ទេ តែ​អាច​ប្រាប់​បាន​ថា CIFFឆ្នាំ​នេះ​នឹង​នៅ​តែ​ស្ពាន​ចម្លង​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​ផលិតករ​បរទេស​ពី​ប្រទេស​ផ្សេង​ៗ​ឱ្យ​ចូល​មក​កម្ពុជា និង​ជា​ស្ពាន​សម្រាប់​នាំ​ផលិតករ​ខ្មែរ​ឆ្ពោះ​ទៅ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ភាពយន្ត​ដែល​បាន​ផលិត​​ឡើង។ បង្ហើប​ឱ្យ​ដឹង​ខ្លី​ៗ CIFF លើក​ទី​១១ មាន​ចំណុច​ពិសេស​ជាច្រើន​ដោយ​នឹង​មាន​ភាព​យន្ត​ជាច្រើន​ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ មាន​វគ្គ​ភាពយន្ត​ថ្មី​សម្រាប់​ផលិតករ​វ័យក្មេង វគ្គ​ភាពយន្ត​ឯកសារ វេទិកា​ពិភាក្សា​ពី​ភាពយន្ត និង​មាន​បន្ថែម Program ថ្មី​មួយ​ទៀត​ផង។

ប្រធាន CIFF៖ «វា​រៀង​ពិបាក​ដែល ព្រោះ​ថា​យើង​បាន​ខាតបង់​១ ឆ្នាំ​ក្នុង​ការ​រៀប​ចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា តែ​សម្រាប់​ការ​ដាក់​បញ្ចូល​រឿង ឬ​រឿង​ដែល​គេ​ផ្ញើ​មក ដើម្បី​​ជ្រើសរើស​គឺ​វា​មាន​ការ​កើន​ឡើង​ប្លែក​មែនទែន។ ឆ្នាំ​ហ្នឹង​តាម​បណ្ដា​មហោស្រព​គឺ​មាន​រឿង​ច្រើន​ជាង​ធម្មតា។ បើ​ទោះបី​ជា​មាន​ការ​នឹង​ថ្កល់​នៅ​ក្នុង​វិស័យ​ភាពយន្ត​យើង ក៏​ដោយ​ក្នុង​រយៈពេល​១ ឬ២ ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​វិស័យ​ភាពយន្ត​យើង​ក៏​វា​មាន​ការ​កើន​ឡើង​ដែរ ហេតុអ្វី? គឺ​ដោយសារ​តែ​នៅ​ពេល​យើង​ផលិត ផលិតករ​រៀបចំ​បញ្ចេញ​រឿង​នៅ​ក្នុង ឬ​ក្រៅ​រោង​ភាពយន្ត​គឺ​គ្រប់គ្នា​អត់​បាន​ធ្វើ ដល់​អ៊ីចឹង​នៅ​អំឡុង​ពេល​១ ឆ្នាំ​កន្លះ​នេះ​គឺ​វា​តឹងរ៉ឹង​ខ្លាំង ដើម្បី​សុខុមាលភាព​មនុស្ស​ទាំងអស់​គ្នា គឺ​គាត់ មាន​ពេល​មួយ​ចំនួន​ធំ ដើម្បី​គាត់​ទៅ​កែប្រែ កែ​សម្រួល​ធ្វើ​ឱ្យ​គុណភាព​កុន​គាត់​កាន់តែ​មាន​កម្រិត​ល្អ​ជាង​មុន ហើយ​នៅ​ពេល​ស្រុក​ទេស​ធូរស្រាល គាត់​បាន​ចេញ​ថត​បន្ថែម​ទៀត ដូច្នេះ​​ឆ្នាំ​ហ្នឹង​សម្រាប់​ភាពយន្ត​កម្ពុជា​ក៏​មាន​ការ​ដាក់​ចូល​រួម​ច្រើន​ដូចគ្នា ហើយ​វា​ជា​រឿង​សប្បាយចិត្ត​សម្រាប់​យើង​ដែល ព្រោះ​ដោយសារ​មាន​រឿង​ច្រើន​ដែល​អ្នក​ចូលរួម​អត់​ទាន់​បាន​ឃើញ ដល់​ពេល​អ៊ីចឹង​វា​ក៏​សប្បាយចិត្ត សម្រាប់​រោង​កុន​ដូចគ្នា ដោយសារ​តែ​យើង​មាន Line upសម្រាប់​រឿង​គឺ​វា​ច្រើន​មែនទែន»

លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ស្រប​គ្នា​ជាមួយ​គ្នា​នេះ​ដែរ​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា បាន​លើកឡើង​ថា លោក​ពិត​ជា​រីករាយ​ណាស់ ដែល​អាច​នាំ​យក​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំ​បំផុត​មួយ​នេះ​នៅ​កម្ពុជា​មក​បង្ហាញ​ជូន​ទស្សនិកជន​ឡើង​វិញ​នៅ​ឆ្នាំ​នេះ។ ចំណែក លោក ជៀប សុវិជ្ជា ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា បាន​ចាត់​ទុក​ឆ្នាំ​នេះ​ជា​វេលា​ល្អ សម្រាប់​ការ​រៀបចំ​មហោស្រព ដើម្បី​ទាក់ទាញ​ឱ្យ​ទស្សនិកជន​បាន​ដឹង​ថា រោង​ភាពយន្ត​ស្រុក​យើង​បាន​បើក​ដំណើរការ ១០០% វិញ​ហើយ។

សូម​ជម្រាប​ថា CIFF លើក​ទី​១១ នឹង​ប្រារព្ធ​ឡើង​ចាប់​ផ្ដើម​ពី​ថ្ងៃ ២៨ ខែ​មិថុនា ដល់​ថ្ងៃ ៣ ខែ​កក្កដា ២០២២ ដោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​រោង​ភាពយន្ត​ច្រើន​ជាង ១០ ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ ​រួមមាន សាល​សន្និសីទ​ចតុមុខ,រោងភាពយន្ត Major Cineplex, រោងភាពយន្ត Legend Cinema, សណ្ឋាគារ Rosewood, មជ្ឈមណ្ឌល បុប្ផាណា, វិទ្យាស្ថាន​បារាំង, Java Creative និង Factory Phnom Penh។ 

CIFF បាន​អំណរគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​ពី​សំណាក់​អង្គការ​យូណេស្កូ ស្ថានទូត​អូស្ត្រាលី និង​ការ​បន្ត​លើក​ទឹកចិត្ត​ពី​សំណាក់​ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និង​ក្រសួងអប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​បង្ហាញ​ជូន​ទស្សនិកជន​វិញ​បាន​នៅ​ឆ្នាំ​នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក