ស្រីៗអៀន បើលួចស្រលាញ់បុរសណាហើយប្រាកដជាមានសញ្ញាប៉ុន្មាននេះ

ជា​ទូទៅ​គេ​យល់​ថា​មនុស្ស​ស្រី​មាន​ភាព​អាថ៌កំបាំងច្រើន ហើយ​បើ​ស្រលាញ់​នរណា​ម្នាក់​ក៏​មិន​ងាយ​បញ្ចេញ​ឲ្យ​ឃើញ​ដែរ ​រឹតតែ​ពិបាក​ទៀត​នោះ​គឺ​អ្នក​ពូកែ​អៀន មើល​មិន​ដឹង​សោះ​ថា​ចាប់អារម្មណ៍​អ្នក​ឬ​អត់។ វា​ជា​ការ​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ពី​សញ្ញា​ដែល​នារី​ៗ​មាន​អត្តចរិត​ខ្មាសអៀន​ចូលចិត្ត ឬ​លួច​ស្រលាញ់​បុរស​ណា​ម្នាក់ ប៉ុន្តែ​អ្នក​ត្រូវ​សង្កេត​ឲ្យ​ច្បាស់​នូវ​សញ្ញា​មួយ​ចំនួន​នេះ។

១. មិន​ហ៊ាន​មើល​ចំ តែ​ឧស្សាហ៍​លួច​សម្លឹង

នៅ​ពេល​ដែល​នារី​ណា​ម្នាក់​តែង​លួច​សម្លឹង​អ្នក​ញឹកញាប់ ប៉ុន្តែ​នៅ​ពេល​អ្នក​ងាក​ចំ បែរ​ជា​គេច​មុខ​ចេញ​ទាំង​ទឹកមុខ​អៀន​នោះ មាន​ន័យ​ថា​នាង​កំពុង​តែ​ចាប់អារម្មណ៍​ហើយ គ្រាន់តែ​គ្មាន​ភាព​ក្លាហាន​ទៅ​ជិត ឬ​និយាយ​ជាមួយ​ប៉ុណ្ណោះ។

២. ​មិន​ដែល​ចាប់ផ្ដើម​និយាយ​មុន​ទេ

នាង​មិន​ដែល​ផ្ដួចផ្ដើម​ការ​សន្ទនា​ទេ ប៉ុន្តែ​រាល់​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ក៏​ នាង​តែងតែ​ចាប់​អារម្មណ៍​ជានិច្ច។ នៅ​ពេល​មាន​ឱកាស​បាន​និយាយ​គ្នា ក៏នាង​មិន​ហ៊ាន​នៅ​ជជែក​គ្នា​បាន​យូរ​ឡើយ ប្រញាប់​គេច​មុខ​បាត់។ ពេល​ខ្លះ​ទោះ​ជា​បាន​ជជែក​គ្នា​ក៏​ដោយ ក៏​នាង​មិន​ហ៊ាន​សម្លឹង​ចំ​ភ្នែក​អ្នក​ដេរ ព្រោះ​ខ្លាច​អ្នក​ដឹង​ពី​អារម្មណ៍​តាម​រយៈ​កែវ​ភ្នែក។

៣. នាង​សរសើរ​អ្នក​ក្រោយ​ខ្នង

ទោះបីជា​នាង​ខ្មាសអៀន ប៉ុន្តែ​នាង​នឹង​កោតសរសើរ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ព្រោះ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​មនុស្ស​ដែល​ខ្លួន​កំពុង​លួច​ស្រលាញ់។

៤. មុខ​ក្រហម​ពេល​នៅ​ជិត​អ្នក

វិធី​ដែល​ងាយ​មួយ​ថា​នាង​មាន​ចិត្ត​លើ​អ្នក​ឬ​អត់ គឺ​សម្គាល់​ទៅ​ថ្ពាល់​នាង​អាច​ទុកចិត្ត គឺ​នាង​តែងតែ​ញញឹមញញែម​ពេល​នៅ​ក្បែរ។ វា​ច្បាស់​ណាស់​ថា មុខ​ឡើង​ក្រហម​ទាំង​មិន​ចេញ​ទៅ​ក្រៅ​ប៉ះ​ខ្យល់ ឬ​កម្ដៅ។ ឧបមា​ថា​អ្នក​ទាំងពីរ​កំពុង​អង្គុយ​និយាយ​លេង​ជាមួយ​គ្នា ហើយ​មាន​នរណា​ម្នាក់​ចំអក​ឲ្យ​អ្នក​ទាំងពីរ​ថា​ជា​គូស្នេហ៍ សូម​ចំណាយ​ពេល​បន្តិច​​មើល​ប្រតិកម្ម​របស់​នាង។

៥. បង្ហាញ​ខ្លួន​ក្បែរ​ៗ​អ្នក

សម្រាប់​អ្នក​នៅ​កន្លែង​ធ្វើការ​រួម​គ្នា គួរ​សង្កេត​ពី​ការងារ ទោះ​ជា​នាង​អៀន​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​អ្នក​មាន​បញ្ហា​អ្វី នាង​នឹង​បង្ហាញ​ខ្លួន​ទាំង​មិនមែន​ជា​រឿង​នាង ដោយ​លើក​ពី​ចំណុច​នេះ​ចំណុច​នោះ​មក​ជួយ​ដោះស្រាយ។

៦. នាង​ចង់​ដឹង​ពី​រឿង​របស់​អ្នក

មិន​ថា​នរណា​និយាយ​អ្វី​ពី​អ្នក​ឡើយ នាង​នឹង​តាម​ស្ដាប់ ឬ​សួរនាំ​ចង់​ដឹង​ហេតុផល និង​ចូល​ទៅ​តាមដាន​បណ្ដាញ​សង្គម។ មួយ​វិញ​ទៀត​បើ​ឃើញ​ថា នាង​ចុច like គ្រប់​យ៉ាង​ដែល​អ្នក​ផុស ទាំង​រឿង​ខ្លះ​មិន​គួរឲ្យ like ក៏​នាង​ធ្វើ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន