ក្រោយ​បរាជ័យ​ ៤ដង ទី​បំផុត​​អ្នក​វិទ្យាសាស្ត្រ​បាន​ចូល​ទៅ​ដល់​ដើម​ឈើ​ខ្ពស់​បំផុត​ក្នុង​ព្រៃ​អាម៉ាហ្សូន​

បន្ទាប់​ពី​ការ​រៀប​ចំ​គម្រោង​អស់​រយៈ​ពេល​ ៣​ឆ្នាំ ការ​ប៉ុន​ប៉ង​ជា​លើក​ទី​៥ ចំណាយ​ពេល​អស់​រយៈ​ពេល​ ២​សប្ដាហ៍​នៅ​ក្នុង​ព្រៃ​ដ៏​ធំ​បំផុត​ និង​សម្បូរ​សត្វ​ចម្លែកៗ​ ទី​បំផុត​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ដើម​ឈើ​ខ្ពស់​បំផុត​ក្នុង​ព្រៃ​អាម៉ាហ្សូន​ ដែល​មាន​កម្ពស់​ស្មើ​នឹង​អគារ​ ២៥ជាន់។

ដើម​ឈើ​យក្ស​មួយ​នេះ​ត្រូវ​បាន​ ក្រុម​អ្នក​ស្រាវជ្រាវ​ថត​បាន​តាម​ប្រព័ន្ធ​ផ្កាយ​រណប​កាល​ពី​ឆ្នាំ​ ២០១៩ ដែល​ដុះ​នៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​តំបន់​អភិរក្ស​ទន្លេ​ធម្មជាតិ Iratapuru ភាគ​ខាង​ជើង​ប្រទេស​ប្រេស៊ីល និង​មាន​ឈ្មោះ​បែប​​វិទ្យាសាស្ត្រ​ថា Dinizia excelsa មាន​កម្ពស់ ៨៨,៥​ ម៉ែត្រ និង​មាន​អង្កត់​ផ្ចិត ៩,៩ ​ម៉ែត្រ។ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា វា​គឺ​ជា​ដើម​ឈើ ដែល​ធំ​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន នៅ​ក្នុង​កំណត់​ត្រា​នៃ​ព្រៃ​អាម៉ាហ្សូន និង​នៅ​លើ​ពិភព​លោក​និយាយ​ជា​រួម​។

អ្នក​បរិស្ថាន អ្នក​វិទ្យាសាស្ត្រ និង​មគ្គទេសក៍​ បាន​ចាប់​ផ្ដើម​​បេសកកម្ម​ដំបូង​បង្អស់​ទៅ​កាន់​ទីតាំង​ដើម​ឈើ​ដ៏​ធំ និង​ខ្ពស់​ជាង​គេ​នេះ មួយ​ឆ្នាំ​ក្រោយ​ការ​ថត​បាន​ តែ​ត្រូវ​បរាជ័យ​ត្រឹម​រយៈ​ពេល ១០​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​សារ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ជ្រៅ ដែល​មាន​ស្ថានភាព​លំបាក​ខ្លាំង​ ភាព​ហត់​នឿយ មិន​បាន​ត្រៀម​ស្បៀង​គ្រប់​គ្រាន់ និង​មាន​សមាជិក​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ផង ក្រុម​អ្នក​ស្រាវ​ជ្រាវ​សម្រេច​ចិត្ត​ត្រឡប់​បក​ក្រោយ​វិញ លះ​បង់​ចោល​មហិច្ឆតា​របស់​ខ្លួន។

បន្ទាប់​ពី​បរាជ័យ​ហើយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល នៅ​តែ​បន្ត​ព្យាយាម​បន្ត​បេសកកម្ម​​​ចំនួន ៣​ ដង​ទៀត និង​បាន​ទៅ​ដល់​តំបន់​ជ្រលង Jariដ៏​ដាច់​ស្រយាល ស្ថិត​នៅ​ព្រំដែន រវាង​រដ្ឋ Amapa និង​រដ្ឋ Para របស់​ប្រេស៊ីល ហើយ​បាន​​រក​ឃើញ​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​មាន​ដើម​ឈើ​ ១ ​ដើម ​មាន​កម្ពស់​ខ្ពស់​រហូត​ដល់​ទៅ ៦៦ ​ម៉ែត្រ​ផង​ដែរ​។

ក៏​ប៉ុន្តែ​មហិច្ឆតា​ចង់​ចូល​ទៅ​ឃើញ​​ផ្ទាល់​ភ្នែក​ខ្លួន​ឯង ដើម​ឈើ​ដ៏​ធំ ដែល​លូត​ខ្ពស់​ផុត​គេ​ផុត​ឯង នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន Dinizia excelsa នៅ​តែ​បរាជ័យ​រហូត​ដល់​ថ្ងៃ​ទី​ ១២ ដល់ ២៥ កញ្ញា​២០២២ ជា​បេសកកម្ម​ទី​៥ ទើប​ពួក​គេ​អាច​ទៅ​ដល់​ដើម​ឈើ​កម្ពស់​ ៨៨មែត្រ​នេះ​ ដោយ​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នេះ​បាន​ធ្វើ​ដំណើរ​តាម​ទូក​ ២៥០គីឡូមែត្រ​ និង​ថ្មើរ​ជើង​រុក​រក​ក្នុង​ព្រៃ​ដ៏​ជ្រៅ​នេះ ២០​គីឡូម៉ែត្រ​បន្ថែម​ទៀត។

បន្ទាប់​ពី​បាន​ទៅ​ដល់ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បោះ​តង់​នៅ​ក្រោម​ដើម​ឈើ​នោះ និង​បាន​ប្រមូល​ស្លឹក​ឈើ ដី និង​សំណាក​ផ្សេង​ៗ​ទៀត សម្រាប់​យក​ទៅ​សិក្សា​វិភាគ​ដើម្បី​ឱ្យ​ដឹង​ច្បាស់​អំពី​អាយុ​ពិត​ប្រាកដ​នៃ​ដើម​ឈើ​នេះ ​ស្វែង​យល់​ថា​ហេតុ​អ្វី​តំបន់​មួយ​នេះ​សម្បូរ​ដើម​ឈើ​យក្ស​ និង​ស្រាវ​ជ្រាវ​ពី​ចំនួន​កាបូន​ដែល​ដើម​ឈើ​ទាំង​នេះ​មាន​។ ក្នុង​នោះ​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ចំណោម​ក្រុម​រុក​រក​នេះ​គឺ​លោក Silva បាន​ប៉ាន់ស្មាន​ថា ដើម​ឈើ​នេះ មាន​អាយុ​ចំណាស់​មែន​ទែន យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ចន្លោះ​ពី ៤០០ ទៅ​ ៦០០​ ឆ្នាំ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ