ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា កំពុងគ្រោងផលិតផលិតផលប្រភេទថ្មី សម្រាប់សុខភាពថ្មី ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ហើយវាក៏នឹងមិនត្រូវប្រកួតប្រជែងជាមួយផលិតផល Apple ដែរ។ កន្លងមក តែងមាន ចចាមអារ៉ាមមកថា Samsung កំពុងរៀបចំខ្សែសង្វាក់ផលិតកម្មថ្មីមួយទាក់ទងនឹងឧបករណ៍ពាក់ឆ្លាតវៃដែលមានឈ្មោះថា Galaxy Ring ឬចិញ្ចៀន Galaxy។

តែនៅពេលនេះ ពាក្យចចាមអារ៉ាមនោះបានក្លាយជាការពិតហើយបើយោងទៅតាមគេហទំព័រ The Elec។ ចំណែកសារព័ត៌មាន GSMArena នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា Samsung មានគម្រោងចាប់ផ្តើមផលិតកម្មថ្មីរបស់ខ្លួននៅដើមខែសីហានេះតែម្តង។
ប្រភពដដែលបានបន្តទៀតថា Galaxy Ring បានបញ្ចប់ដំណាក់កាលអភិវឌ្ឍន៍រួចរាល់អស់ហើយ ហើយឥឡូវនេះកំពុងពិនិត្យទៅលើផ្នែក Hardware សម្រាប់ដំណើរការ និកំពុងស្នើសុំការអនុញ្ញាត ទៅលើការទទួលស្គាល់ពីអ្នកជំនាញខាងផ្នែកឧបករណ៍វេជ្ជសាស្រ្ត។
យោងតាមរបាយការណ៍ជាច្រើន បាននិយាយថាចិញ្ចៀនឆ្លាតវៃដំបូងរបស់ Samsung ដែលគេហៅថា Galaxy Ring ទំនងជាផ្តោតសំខាន់ទៅលើការតាមដានសកម្មភាពសុខភាពប្រចាំថ្ងៃ រួមទាំងដំណេករបស់មនុស្ស។

គួរជម្រាបថា Samsung គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចថ្មីៗស្ទើតែគ្រប់មុខរាប់ចាប់តាំងពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ រហូតដល់ឧបករណ៍ទំនើបៗដូចជា ទូរស័ព្ទ និង Tablet ជាដើម។ ចំណែកឯឧបករណ៍ Galaxy Ring ថ្មីដែលកំពុងរៀបចំផលិតកម្មនេះគេហទំព័រ The Elec ថា Samsung គ្រោងបញ្ចេញវាជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ខាងមុខ៕

























Account
Security
Favourite Content